អង់គ្លេស៖អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុបាននិយាយថា ទឹកកកសមុទ្រនៅតំបន់អាក់ទិកអាចនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣៥ ពីព្រោះពន្លឺព្រះអាទិត្យនៅរដូវផ្ការីកបង្កើតបានជាស្រះរលាយ នៅលើផ្ទៃដែលស្រូប យកកម្ដៅនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុដែលបង្កើតឡើងដោយMet Office ដើម្បីស្វែងយល់ពីរបៀបដែលតំបន់អាក់ទិកឆ្លើយតបក្នុងកំឡុងពេលនៃការឡើងកម្តៅ១២៧,០០០ ឆ្នាំមុន។ លទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះត្រូវបានប្រើដើម្បីបង្កើតការព្យាករណ៍នៃអនាគត ហើយបង្ហាញថា វានឹងមិនមានទឹកកកសមុទ្រនៅតំបន់អាក់ទិកក្នុងរយៈពេល១៥ ឆ្នាំខាងមុខ។
ពន្លឺព្រះអាទិត្យខ្លាំងនៅរដូវផ្ការីកបង្កើត ជាអាងទឹកដែលគេស្គាល់ថា ជា “ ស្រះរលាយ” ជួយយកកម្តៅពីព្រះអាទិត្យហើយបន្ទាប់មករួមចំណែកដល់ការឡើងកម្ដៅផែនដី។ ទឹកកកសមុទ្រអាក់ទិកដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោក ហើយការរលាយរបស់វានឹងមិនត្រឹមតែជួយដល់ការកើនឡើងនូវកម្ពស់ទឹកសមុទ្រប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវប្រភេទសត្វជាច្រើនគ្មានផ្ទះសម្បែងផងដែរ។
ឧទាហរណ៍សត្វខ្លាឃ្មុំតំបន់ប៉ូលគឺពឹងផ្អែកទាំងស្រុង លើទឹកកកសមុទ្រអាក់ទិកដើម្បីរស់នៅនៅពេលពួកគេ ប្រើទឹកកកដើម្បីចាប់ និងបរបាញ់សត្វ។ ការសិក្សាថ្មីមួយ បានរកឃើញថា ចំនួនខ្លាឃ្មុំតំបន់ប៉ូលភាគច្រើនប្រឈមនឹងការស្លាប់អស់ ២១០០ ដោយសារការបាត់បង់ទឹកកកសមុទ្រ។ការកំណត់ពេលវេលានេះទំនងជាត្រូវបាន ពន្លឿនប្រសិនបើការព្យាករណ៍ថ្មីឆ្នាំ ២០៣៥ បង្ហាញថា ត្រឹមត្រូវ។ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យCambridge និងការស្ទង់មតិអង់តាក់ទិកអង់គ្លេសបាន ធ្វើការជាមួយ Met Officeលើការស្រាវជ្រាវ ចុងក្រោយ៕ដោយ៖លី ភីលីព