សេដ្ឋកិច្ច​

ចំណេះដឹង! តើ​សម្បទាន ​ដី​សង្គមកិច្ច និង​ភោគៈ មាន​ចំណុច​ខុសគ្នា​ត្រង់ណា​ខ្លះ?

ភ្នំពេញ៖ ទាំង​ភោគី និង​សម្បទា​និក​ដី​សង្គមកិច្ច សុទ្ធតែ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ដែល​ខ្លួន​កាន់កាប់​បាន ក្រោយពី​បាន​កាន់កាប់​ដី ក្នុង​រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។

ចំណុច ដែល​ខុសគ្នា គឺ​ត្រង់​ថា នៅក្នុង​រយៈពេល​កំពុង​កាន់កាប់ ៥ឆ្នាំនេះ ភោគី អាច​ផ្ទេរសិទ្ធិ​របស់ខ្លួន​ទៅ​ឲ្យ​អ្នក​ដ៏​ទៃ​បាន (ដូចជា លក់ ឬ​ធ្វើជា​អំណោយ​នូវ​ដី​របស់ខ្លួន​បាន) ។

ចំណែក​សម្បទា​និក​ដីស​ង្គ​ម​កិច្ច​វិញ ក្នុងពេល​រង់ចាំ​បានក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ (៥ឆ្នាំ) មិនអាច​ធ្វើការ​ផ្ទេរសិទ្ធិ​របស់ខ្លួន​បានទេ គឺ​អាចមាន​សិទ្ធិ​ត្រឹមតែ​ប្រើប្រាស់ (សាងសង់​លំនៅដ្ឋាន ដាំ​ដុះ បង្កបង្កើនផល) និង​អាស្រ័យ​ផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។

៥-ប្រសិនបើ​នៅក្នុង​រយៈពេល​កាន់កាប់​ដី មិនទាន់​គ្រប់ ៥ឆ្នាំ សម្បទា​និក​ទទួលមរណភាព តើ​សម្បទាន​ដី​សង្គមកិច្ច​ត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ ហើយ​ដី​សម្បទាន​ត្រូវប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិញ ឬក៏​កូនចៅ ដែលជា​ទាយាទ​របស់​អ្នកស្លាប់​នេះ​អាច​កាន់កាប់​បន្តបាន?

សម្បទាន​ដី​សង្គមកិច្ច មិនអាច​រលាយ​ជា​ស្វ័យប្រវត្តិ ដោយ​មកពី​ហេតុតែ​សម្បទា​និក​ទទួលមរណភាព​នោះទេ។ កូនចៅ (ទាយាទ) របស់​សព អាច​បន្តកាន់កាប់​ដី​សម្បទាន​នេះ​តទៅទៀតបាន។

៦-នៅក្នុង​ករណី​ដែល​សម្បទាន​ដី​សង្គមកិច្ច​ត្រូវ​ផ្ទេរ​ជា​មរតក​ទៅ​ឲ្យ​កូនចៅ តើ​រយៈពេល ៥ឆ្នាំ ដែល​ច្បាប់​តម្រូវ​ឲ្យ​កាន់កាប់ ដើម្បី​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ហ្នឹង ត្រូវ​ចាប់ផ្តើម​រាប់​ឡើងវិញ ឬក៏​អាច​រាប់​បន្ត​ពីមុន?

ចំណុច​នេះ មិន​មានចែង​លម្អិត​នៅក្នុង​ច្បាប់​ភូមិបាល ឬ​អនុ​ក្រឹ​ត​ស្តីពី​សម្បទាន​ដី​សង្គមកិច្ច​នោះទេ។ ក៏ប៉ុន្តែ តាម​គោលការណ៍​ទូទៅ​នៃ​ច្បាប់ រយៈពេល ៥ឆ្នាំ ត្រូវ​ចាប់​រាប់​បន្ត មិនមែន​រាប់​ឡើងវិញ​នោះទេ។ មានន័យថា ប្រសិនបើ​សម្បទា​និក​កាន់កាប់​បាន ៣ឆ្នាំ ហើយ​ទទួលមរណភាព ទាយាទ​របស់​សព​ទទួល​កាន់កាប់​ដី​សម្បទាន​នេះ រយៈពេល ២ឆ្នាំ​ទៀត គ្រប់ ៥ឆ្នាំ ហើយ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន៕ប្រភព៖propertyarea.asia

Most Popular

To Top