ព័ត៌មានអន្តរជាតិ

ការផ្លុំត្រីដូហ្វីន ជាលើកដំបូង ដើម្បីជួយអ្នកស្រាវជ្រាវ ប៉ាន់ស្មានចំនួន និងតាមដានចលនា របស់វា

អាហ្វ្រិកខាងត្បូង ៖ អ្នកជីវវិទូបាននិយាយថា ការប្រមូលផ្តុំសត្វត្រីដូហ្វីន ឬផ្សោតត្រូវបានអ្នកស្រាវជ្រាវ កត់ត្រាជាលើកដំបូងថា ជាមធ្យោបាយមួយ ដើម្បីជួយពួកគេប៉ាន់ស្មាន ទំហំចំនួនសត្វប្រភេទនេះ និងតាមដានចលនា របស់វានាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជីវវិទូមកពីសាកលវិទ្យាល័យ Stellenbosch បានឃ្លាំមើលសញ្ញា របស់ត្រីដូហ្វីននៅឆ្នេរសមុទ្រ Namibia នៅអាហ្វ្រិកខាងត្បូង ។ ជំនួសឲ្យការប្រើប្រាស់ ការចាប់ផ្សោត បន្ទាប់មកដោះលែងពួកគេ ដើម្បីរាប់ចំនួនសត្វរបស់ពួកគេ ក្រុមនេះបានប្រើអ៊ីដ្រូ នៅក្រោមទឹកចំនួន៤ នៅតាមបណ្តោយផ្នែកខ្លះ នៃឆ្នេរសមុទ្រ Namibian និងថតសូរស័ព្ទ ៤០០០ ម៉ោង ។

នេះអនុញ្ញាតឲ្យពួកគេចាប់ និងរាប់ចំណុចដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងដោយត្រីដូហ្វីននីមួយៗ ដើម្បីប៉ាន់ស្មានទំហំចំនួន នៃផ្សោតក្នុងស្រុក ។ អ្នកជីវវិទូសមុទ្រ ដែលការសិក្សារបស់ពួកគេ ត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ Mammalogy បានរកឃើញសំឡេងជាង ២០០ សំឡេងក្នុងនោះ ៥០ សំឡេង ។

ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការកែលម្អ បច្ចេកទេសរបស់ពួកគេ ដើម្បីស្វែងយល់បន្ថែមអំពីផ្សោត នាពេលអនាគតរួមទាំងព័ត៌មានលម្អិតស្តីពីចលនា និងលំនាំនៃការផ្តល់ចំណី។ អ្នកនិពន្ធការសិក្សាលោក Dr Tess Gridley អ្នកស្រាវជ្រាវ និងជាសហប្រធាន នៃគម្រោងផ្សោត Namibian បាននិយាយថា វាជាលើកដំបូង ដែលវាត្រូវបានគេប៉ុនប៉ងធ្វើ៕ដោយ៖លី ភីលីព

Most Popular

To Top