អង់គ្លេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា មហាសមុទ្រនៅលើពិភពលោក បានស្រូបយកឧស្ម័ន កាបូនិក៩០០ លានតោនក្នុងមួយឆ្នាំច្រើន ជាងការរំពឹងទុកនៃ បរិមាណបញ្ចេញ ដោយរថយន្តប្រើសាំង ២,២ ពាន់លានគ្រឿងឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទោះបីជាការបំភាយកាបូនឌីអុកស៊ីត មានបរិមាណងាយក៏ដោយ ក៏បរិមាណចូលបរិយាកាស និងចំនួនប៉ុន្មាន ដែលស្រូបយកដោយទឹក ក្នុងទឹកគឺពិបាកគណនាណាស់ ដោយសារតែការត្រួតពិនិត្យ ពីមុនមហាសមុទ្រពិតជាអាចស្រូប យកឧស្ម័នកាបូនិកបន្ថែម ០.៩ កាឡាក់កាអ៊ីតស្មើនឹង ៩០០ លានតោន។
រថយន្តប្រើសាំងមួយ មានល្បឿន ៩,០០០ ម៉ាយក្នុងមួយឆ្នាំ ៤០ ម៉ាយល៍ទៅហ្គាឡុង និង ០.៤ គ. ក្រឧស្ម័នកាបូនិកក្នុង ១ ម៉ាយនឹងផលិតឧស្ម័នកាបូនិក ៤០៨ គីឡូក្រាមក្នុងមួយឆ្នាំ។ ដូច្នេះ ៩០០ លានតោន នៃឧស្ម័នកាបូនឌីអុកស៊ីត ស្មើនឹងបរិមាណនៃការបំភាយ ឧស្ម័នកាបូនិច (CO2) ប្រមាណជា ២,២ ពាន់លានគ្រឿង។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នេះស្មើនឹង ១០ ភាគរយនៃការបំភាយឥន្ធនៈហ្វូស៊ីលរបស់ពិភពលោក ។
តួលេខបន្ថែមនេះ គឺស្ថិតនៅលើកំពូលនៃការស្រូបយកកាបូន ត្រូវបានគេស្គាល់នៃមហាសមុទ្រ ពិភពលោកមានប្រហែល ២ កាតាក្រាមគឺប្រហែល ២៥ ភាគរយនៃការបំភាយឧស្ម័នកាបូនិកពីមនុស្ស ។
ការប៉ាន់ស្មានពីមុននៃលំហូរបានធ្វេសប្រហែស ក្នុងការគិតគូរពីភាពខុសគ្នា នៃសីតុណ្ហភាពនៅលើផ្ទៃទឹកបើប្រៀបធៀប ទៅនឹង២ឬ៣ ម៉ែត្រខាងក្រោម។ ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Exeter បានយកកត្តានេះទៅក្នុងការគណនារបស់ពួកគេ ហើយបានរកឃើញថា វាបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើបរិមាណកាបូននៅក្នុងមហាសមុទ្រ ៕ដោយ៖លី ភីលីព