ព័ត៌មានអន្តរជាតិ

ការវិភាគ DNA របស់ផ្លែពោតអាយុ ២០០០ ឆ្នាំនៅហុងឌូរ៉ាស បង្ហាញពីការធ្វើចំណាកស្រុក ដ៏សំខាន់ រវាងអាមេរិក ខាងត្បូងនិងម៉ិកស៊ិក

ហុងឌូរ៉ាស​ ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ផ្លែពោតអាហារសម្រាប់ថ្ងៃឈប់ សម្រាករបស់លោកអ្នកអាច មានច្រើនជារឿងធម្មតា ប៉ុន្តែចំពោះពូជពោតព្រៃបុរាណ មកពីអាមេរិក ខាងត្បូងល្អ ជាងពូជក្នុងស្រុកដែលគេជឿថា មានដើមកំណើតនៅភាគនិរតីម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្លែពោតត្រូវបានគេសន្មត់ ជាយូរមកហើយថា ផ្លែពោតក្នុងស្រុកបានធ្វើដំណើរពីភាគខាងត្បូង នៃអាមេរិកកណ្តាល ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើជំនួញនេះ ពិតជាមានទិសដៅទាំង២ ។ ការវិភាគ DNA នៃ ផ្លែពោតអាយុ ២.០០០ ឆ្នាំមកពីប្រទេសហុងឌូរ៉ាសបង្ហាញថា ពោតត្រូវបាន អភិវឌ្ឍ ដោយជនជាតិដើម ភាគតិចអាមេរិកខាងត្បូង ត្រូវបានគេយកទៅដាំ នៅភាគខាងជើង ចូលអាមេរិកកណ្តាលជាយូរមកហើយ បន្ទាប់ពីជនជាតិដើមម៉ិកស៊ិក បានចាប់ផ្តើមប្រើប្រាស់ពោត ជាដំណាំចំណីអាហារ។
យោងតាមក្រុមអ្នកស្រាវជ្រាវថា ពូជផ្លែពោតរបស់អាមេរិក ខាងត្បូង ទាំងនេះអាចនាំឲ្យមានពូជ ដែលមានផលិតភាពច្រើន ធ្វើឲ្យដំណាំកាន់តែសំខាន់ នៅក្នុងរបបអាហារ របស់អាមេរិក កណ្តាលកាលពីជាង ៤០០០ ឆ្នាំមុន។តាមសម្តីរបស់អ្នកស្រាវជ្រាវ បុរាណវិទ្យា Smithsonian លោក Logan Kistler ជាសហអ្នកនិពន្ធ នៃការសិក្សាថ្មីមួយចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជាតិបង្ហាញថា មនុស្សកំពុងដឹកពោតពីអាមេរិកខាងត្បូង ត្រឡប់ទៅមជ្ឈមណ្ឌលបំប្លែងខ្លួន នៅម៉ិកស៊ិកវិញ ។
នេះអាចផ្តល់នូវភាពចម្រុះ នៃហ្សែនដែលអាចបន្ថែមភាពធន់ ឬ បង្កើនផលិតភាព ។ លោក Kistler បានបន្ថែមថា លទ្ធផលនេះក៏បង្ហាញពីរបៀប ដែលដំណើរការ នៃការធ្វើនីតិសម្បទាមិនមែនគ្រាន់ តែដើរដោយត្រង់នោះទេ។ អ្នកនិពន្ធ Douglas J. Kennett ជាអ្នកជំនាញខាងបុរាណវិទ្យា នៃសាកលវិទ្យាល័យCalifornia Santa Barbara បាននិយាយថា ការបន្តពូជពោតបុរាណតែងតែបង្ហាញពីការលំបាកដោយសារតែខ្វះផ្លែពោតដែលអាចប្រើ ៕ដោយ៖លី ភីលីព

Most Popular

To Top