អាល្លឺម៉ង់៖ ការសិក្សាមួយបានសរុបរកឃើញថា បរិមាណនៃការបំភាយឧស្ម័នផ្ទះ កញ្ចក់ដូចគ្នាបណ្តាលមកពីការផលិតសាច់សរីរាង្គដែលជាសាច់ធម្មតា បន្ទាប់ពីអ្នកស្រាវជ្រាវធ្វើការផលិតសាច់ធម្មតា និងសរីរាង្គនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីប្រទេសអាល្លឺម៉ង់ គណនាការបំភាយឧស្ម័នដែលផលិតក្នុងកំឡុងពេលផលិតសាច់ធម្មតា និងសរីរាង្គក៏ដូចជាគ្រឿងឧបភោគបរិភោគ។ ពួកគេបានសន្និដ្ឋានថា សាច់គោសរីរាង្គ និងសាច់ចៀមគ្រាន់តែធ្វើឲ្យខូចខាតដល់បរិស្ថានប៉ុណ្ណោះ ខណៈសាច់មាន់សរីរាង្គពិតជាផ្តល់ការបំភាយផ្ទះកញ្ចក់បន្តិចបន្ថែមទៀត។
ផ្អែកលើការរកឃើញរបស់ពួកគេ ក្រុមស្នើថា វិធានការគោលនយោបាយពន្ធសាច់គឺចាំបាច់ដើម្បី កាត់បន្ថយគម្លាតរវាងតម្លៃទីផ្សារបច្ចុប្បន្ន និងថ្លៃដើមពិតប្រាកដនៃម្ហូបអាហារ។ ក្រុមនេះបាននិយាយថា ការយកពន្ធបែបនេះនឹងអំពាវនាវឲ្យមានការដំឡើងថ្លៃសាច់គោធម្មតា ៤០ ភាគរយ ប៉ុន្តែមានតែការកើនឡើង ២៥ ភាគរយសម្រាប់សាច់គោសរីរាង្គដែលថ្លៃជាង។
សម្រាប់ការសិក្សារបស់ពួកគេនោះ អ្នកស្រាវជ្រាវនយោបាយ និងបច្ចេកវិទ្យា Maximilian Pieper នៃសាកលវិទ្យាល័យបច្ចេកទេសនៃទីក្រុងមុយនិច និងសហការីបានធ្វើការដើម្បីគណនាថ្លៃដើម អាកាសធាតុខាងក្រៅជាពិសេសទាក់ទងទៅនឹង ការបំភាយផ្ទះកញ្ចក់ និងគ្រឿងឧបករណ៍ផ្សេងៗ។
ក្រុមបានតម្រៀបផលិតផល ដែលពួកគេបានវិភាគទៅជាប្រភេទមួយក្នុងចំណោម៣ប្រភេទ ចំណែក ផលិតផលទាំងនោះរួមមានផលិតកម្មសាច់ធម្មតា ផលិតកម្មសាច់សរីរាង្គ និងផលិតកម្មអាហារផ្អែកលើរុក្ខជាតិ៕
ដោយ៖លី ភីលីព