អាឡាស្កា៖ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ដានជើងដាយណូស័ររាប់រយក្បាលដែលត្រូវបានរកឃើញនៅអាឡាស្កាបានបង្ហាញថា សត្វដាយណូស័រចូលចិត្តនាំគ្នាមករកចំណីនៅលើឆ្នេរខ្សាច់ និងធ្លាប់ជាកន្លែងធម្មតាដូចសត្វគោ ត្រូវដាក់ឈ្មោះថា ‘ការ៉ាប៊ូនៃកោះត្រេស៊ីស្យូស’នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ស្នាមជើងចំនួន៧៥ត្រូវបានគេរកឃើញនៅក្នុងដីល្បាប់ឆ្នេរខ្សាច់នៅក្នុងAniakchak National Monument និងអភិរក្សនៅភាគអាគ្នេយ៍អាឡាស្កាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PLOS ONE បានបង្ហាញថា ៩៣ ភាគរយនៃស្នាមទាំងនោះជារបស់ហូរ៉ូស័រជាប្រភេទដាយណូស័រស៊ីរុក្ខជាតិ។
ការសិក្សាបាននិយាយថា ស្នាមជើងពីរទៀតជារបស់ដាយណូស័រពាសដែក ខណៈមួយទៀតដាយណូស័រpredatory tyrannosaur ដែលមានប្រវែងប្រហែល ៦ ទៅ ៧ ម៉ែត្រ។ ការស្រាវជ្រាវពីមុនលើដាយណូស័រដែលនៅសេសសល់នៅភាគខាងជើងអាឡាស្កាបានរកឃើញថា សត្វដាយណូស័រមានច្រើននៅក្នុងជម្រកឆ្នេរសមុទ្រ។
ប៉ុន្តែការសិក្សាចុងក្រោយរបស់លោក Anthony Fiorillo មកពីសារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រ Perot នៅរដ្ឋតិចសាស់បានបង្ហាញថា និន្នាការដូចគ្នាគឺពិតសម្រាប់អាឡាស្កាភាគខាងត្បូង។ លោក Fiorillo បាននិយាយថា ការសិក្សារបស់យើងបង្ហាញយើងអំពីចំណូលចិត្តទីជម្រកសម្រាប់ដាយណូស័រមួយចំនួនហើយដាយណូស័រមានមាត់សត្វទាជាច្រើនក្បាល៕ដោយ៖លី ភីលីព