ការបំភាយកាបូនឌីអុកស៊ីត (CO2) ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង នៅឆ្នាំនេះដោយការកើនឡើងខ្ពស់បំផុតទី២នៅក្នងប្រវត្តិសាស្រ្តដោយសារតែការផលិត និងការដឹកជញ្ចូនចាប់ផ្តើមឡើងវិញ បន្ទាប់ពីមានភាពធូរស្រាលជំងឺរាតត្បាត COVID-19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
តាមការរកឃើញថ្មីពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការកើនឡើងជិត ៥ ភាគរយនឹងធ្វើឲ្យថយចុះនូវអត្រាចុះបញ្ជីតូចមួយក្នុងអំឡុងពេលចុះបញ្ជីកាលពីឆ្នាំមុន។ របាយការណ៍បានបង្ហាញថា ការបំភាយឧស្ម័នកាបូនិកគួរតែនៅក្រោមកម្រិត ឆ្នាំ ២០១៩ នៅឆ្នាំនេះ ប៉ុន្តែតម្រូវការថាមពលពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងកើនលើសអត្រាមុនការរាតត្បាតដែលនាំឲ្យមានការកើនឡើងនៃការបំភាយឧស្ម័ននៅឆ្នាំ ២០២២ និងលើសពីនេះ។
ទីភ្នាក់ងារនេះបាននិយាយថា ការប្រើប្រាស់ធ្យូងថ្មនឹងក្លាយជាកម្លាំងជំរុញដោយតម្រូវការអគ្គិសនីទទួលខុសត្រូវចំពោះ ៣ ភាគ ៤ នៃការកើនឡើង។ យោងតាម IEA ថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតបានថយចុះ ៥,៨ ភាគរយនៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ប៉ុន្តែជាមួយនឹងការវិលត្រឡប់ទៅរកភាពប្រក្រតី និងការប្រើប្រាស់ថាមពលកើនឡើងអត្រាទាំងនោះកំពុងតែកើនឡើងវិញ ហើយការបំភាយឧស្ម័ននៅឆ្នាំ ២០២១ ត្រូវបានគេរំពឹងថានឹងមានត្រឹម ១,២ ភាគរយទាបជាងកម្រិតកំពូលរបស់ពួកគេនៅឆ្នាំ ២០១៩ ។
នាយកប្រតិបត្តិរបស់ IEA លោក Fatih Birol មានប្រសាសន៍ថា ការបំភាយកាបូនពិភពលោកនឹងកើនឡើងដល់ ១,៥ ពាន់លានតោននៅឆ្នាំនេះ ។ នេះជាការព្រមានដ៏ធ្ងន់ធ្ងរមួយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិ COVID នាពេលបច្ចុប្បន្ន គឺគ្មានអ្វីក្រៅពីនិរន្តរភាពសម្រាប់អាកាសធាតុរបស់យើងទេ៕ដោយ៖លី ភីលីព