អ៊ីស្រាអែល៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សវ័យជំទង់ដែលលើសទម្ងន់ ទំនងជាទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាល ២ដងមុនពេលពួកគេឈានដល់អាយុ ៥០ ឆ្នាំជាងក្មេងដែលមានទម្ងន់ធម្មតា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ហេប្រឺនៅអ៊ីស្រាអែលបានវិភាគ លើសន្ទស្សន៍ម៉ាស់រាងកាយ និងទិន្នន័យសុខភាពប្រមូលបានពី ១,៩ លាននាក់ដែលមានអាយុចន្លោះពី ១៦ ទៅ ២០ ឆ្នាំក្នុងឆ្នាំ ១៩៨០ ក៏ដូចជាទិន្នន័យអំពីថា តើពេលណាពួកគេមានជំងឺដាច់ សរសៃឈាមខួរក្បាល ក្នុងពេលតាមដានការណាត់។
ពួកគេបានរកឃើញថា មនុស្សវ័យជំទង់ដែលលើសទម្ងន់ មានទ្វេដងនឹងមានជំងឺដាច់ សរសៃឈាមខួរក្បាលនៅអាយុ ៥០ ឆ្នាំ ហើយមនុស្សវ័យជំទង់ធាត់ខ្លាំង ហាក់ដូចជាមានជំងឺដាច់ សរសៃឈាមខួរក្បាលដល់ទៅ ៣ ដង ខណៈអត្រានៃការធាត់ និងជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងវ័យជំទង់មានអាយុក្រោម ៥០ ឆ្នាំនៅតែបន្តកើនឡើងនៅទូទាំងពិភពលោក និងទំនាក់ទំនងច្បាស់លាស់ រវាងលក្ខខណ្ឌទាំង២ នៅតែមិនទាន់យល់ច្បាស់នៅឡើយ។
អ្នកស្រាវជ្រាវ លោកGilad Twig បាននិយាយថា ការរកឃើញទាំងនេះបង្ហាញ ពីសារសំខាន់នៃការព្យាបាល និងការការពារនៃសន្ទស្សន៍ម៉ាស់ រាងកាយខ្ពស់ក្នុងពេលវ័យជំទង់។ក្រុមស្រាវជ្រាវបានរកឃើញថា មនុស្សពេញវ័យដែលរស់រានមាន ជំងឺដាច់សរសៃឈាមខួរក្បាលមុនអាយុ – អាយុក្រោម ៥០ ឆ្នាំប្រឈមនឹងលទ្ធផលមុខងារ ខ្សោយនាំឲ្យគ្មានការងារធ្វើ ធ្លាក់ទឹកចិត្ត និងថប់បារម្ភ៕
ដោយ៖ លី ភីលីព