ប្លែកៗ

ការសិក្សាថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញពីការផ្លាស់ប្តូរយឺតៗ ពីឥន្ធនៈហ្វូស៊ីល ទៅជាថាមពលក កើតឡើងវិញនៅតែ បន្តធ្លាក់ចុះ និងសម្លាប់មនុស្ស

អង់គ្លេស៖ការសិក្សាស្រាវជ្រាវ បានរកឃើញថា ការស្លាប់របស់មនុស្សរាប់លាននាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការដុតឥន្ធនៈហ្វូស៊ីលនៅក្នុងឆ្នាំ ២០១៧ ដោយច្រើនជាងពាក់កណ្តាល នៃចំនួនទាំងនោះត្រូវបានគេចាត់ទុកថា ជាធ្យូងថ្ម នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគយ៉ាងទូលំទូលាយអំពីប្រភព និងផលប៉ះពាល់សុខភាព នៃការបំពុលបរិយាកាសសម្រាប់ប្រទេសជាង ២០០ សម្រាប់ឆ្នាំ ២០១៧ ។ ពួកគេបានរកឃើញថា ការស្លាប់ចំនួន ១,០៥ លាននាក់ អាចជៀសផុតបាននៅទូទាំងពិភពលោកក្នុងនោះមានប្រហែល១០០០០នាក់ នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៧ ដោយលុបបំបាត់ ចោលនូវចំហេះឥន្ធនៈហ្វូស៊ីល។

យោងតាមក្រុមអ្នកសិក្សាអន្តរជាតិថា ក្រុមធ្យូងថ្មគឺជាប្រភេទឥន្ធនៈហ្វូស៊ីលដែលទទួលខុសត្រូវជាង ពាក់កណ្តាលនៃចំនួនសរុបទាំងអស់។ ជាពិសេសពួកគេចង្អុលទៅ PM2.5 – រូបធាតុភាគល្អិតមានអង្កត់ផ្ចិតតិចជាង ២,៥ មីក្រូម៉ែត្រដែលមានទំហំប្រហែល ៣ ភាគរយនៃសក់របស់មនុស្ស។ ភ្លើងធ្យូងថ្មគឺជាប្រភពដ៏ធំបំផុតមួយនៃ PM2.5 អាចដាក់នៅក្នុងសួត និងចូលទៅក្នុងចរន្តឈាមបណ្តាលឲ្យមានជំងឺសួត និងបេះដូង។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងឆ្នាំ ២០១៧ ដោយសារ PM2.5 បានកើតឡើងនៅក្នុងប្រទេសចិន និងឥណ្ឌា។ ការលុបបំបាត់ធ្យូងថ្មដែលឆេះទាំងស្រុងក៏ដូចជាប្រេង និងឧស្ម័នធម្មជាតិ នៅប្រទេសចិន និងឥណ្ឌាអាចកាត់បន្ថយបន្ទុកជំងឺ PM2.5 នៅលើពិភពលោក បានជិត ២០ ភាគរយ។

ការសិក្សានេះដឹកនាំដោយសាស្ត្រាចារ្យ Randall Martin នៅសាកលវិទ្យាល័យវ៉ាស៊ីនតោននៅ St. Louis និង Michael Brauer សាស្រ្តាចារ្យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ British Columbia ។ សាស្រ្តាចារ្យ Martin មានប្រសាសន៍ថា“ PM2.5 គឺជាកត្តាហានិភ័យបរិស្ថានឈានមុខគេ លើពិភពលោកចំពោះមរណភាព ហើយគោលបំណងសំខាន់របស់ យើងគឺស្វែងយល់ពីប្រភពរបស់វា៕ 2017.html

Most Popular

To Top