ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ គ្រោះមហន្តរាយ ហ្វូគូស៊ីម៉ា របស់ជប៉ុន កាលឆ្នាំ ២០១១ បង្កឲ្យមានសត្វជ្រូកព្រៃ មួយប្រភេទ

ជប៉ុន ៖ ការសិក្សាថ្មី មួយបានបង្ហាញថា ជ្រូកព្រៃ ដែលមានវិទ្យុសកម្ម បានកំពុងរួម រស់ជាមួយសត្វជ្រូក ស្រុកធម្មតា នៅក្នុងដីនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដើម្បីបង្កើតប្រភេទកូនកាត់ថ្មីប្លែកបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកស្រាវជ្រាវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវស៊ើបអង្កេត ពីផលប៉ះពាល់ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ទៅលើសត្វក្នុងតំបន់ បានរាយការណ៍ថា វិទ្យុសកម្មមិនមានផល ប៉ះពាល់អាក្រក់ដល់ហ្សែន របស់ពួកគេទេ។ ទោះយ៉ាងណាជ្រូក ព្រៃ (Sus scrofa leucomystax) បានរីកសាយភាយ នៅតំបន់នេះ បន្ទាប់ពីត្រូវបានទុកឲ្យដើរ ដោយសេរីពីការខ្វះមនុស្ស ។

ជ្រូកព្រៃបានបង្កាត់ពូជជាមួយសត្វ ជ្រូកក្នុងស្រុក (Sus scrofa domesticus) បានរត់គេចពីទ្រព្យ សម្បត្តិក្បែរនោះ បន្ទាប់ពីកសិករត្រូវភៀសខ្លួន បង្កើតបានជា ពូជកូនកាត់ថ្មី។ ការសិក្សានេះដឹកនាំដោយ Donovan Anderson អ្នកស្រាវ ជ្រាវ នៅសាកលវិទ្យាល័យហ្វូគូស៊ីម៉ា នៅប្រទេសជប៉ុន ដែលបានបើកឡានឆ្លងកាត់តំបន់ផ្តាច់ដី នៅជុំវិញរ៉េអាក់ទ័រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ។

សម្រាប់ការស្រាវជ្រាវ សហសេវិក Anderson បានវិភាគគំរូ DNA ពីសាច់ដុំរបស់ជ្រូកព្រៃ ចំនួន ២៤៣ ក្បាល និងកូនកាត់ត្រូវបានយកចេញ ពីកន្លែងសម្លាប់ក្នុងស្រុក ។ លទ្ធផលបានបង្ហាញថា ជ្រូកព្រៃ ៣១ ក្បាល ឬ ១៦ ភាគរយ នៃជ្រូកព្រៃពីតំបន់ជម្លៀស គឺជាកូនកាត់ ។

លោក Anderson និងសហសេវិកបាននិយាយថា យើងបង្ហាញនូវភស្តុតាង នៃការបង្កាត់ដោយជោគជ័យរវាងសត្វជ្រូកស្រុក និងជ្រូកព្រៃក្នុងតំបន់នេះ។ យើងសូមផ្តល់យោបល់ថា ការសិក្សា នាពេលអនាគតវាយតម្លៃពីសុខភាពរបស់កូនកាត់ទាំងនេះ និងមានលក្ខណៈល្អប្រសើរ ជាងមុន ចំពោះបរិស្ថានវិទ្យារបស់ពួកគេ ។

ក្រុមនេះបានបន្ថែមទៀតថា កេរ្តិ៍ដំណែលហ្សែនរបស់សត្វជ្រូក ក្នុងស្រុកត្រូវបាន“ រលាយ” តាមពេលវេលា ដោយសារតែការបង្កាត់ពូជ ខណៈជ្រូកមានវិទ្យុសកម្មការសិក្សា មិនបានផ្សារភ្ជាប់វិទ្យុសកម្ម ជាមួយនឹងការបង្កើត ប្រភេទកូនកាត់ថ្មីទេ ៕ដោយ៖លី ភីលីព

Most Popular

To Top