អាមេរិក ៖ ការស្រាវជ្រាវថ្មី មួយ បានបង្ហាញថា មនុស្សដែលពិបាក នៃការស្តាប់ការនិយាយ ជាពិសេសនៅក្នុងបរិយាកាស ដែលគ្មានសំឡេងរំខាន គឺងាយនឹងវិវត្តទៅជាជំងឺ វង្វេងវង្វាន់ នៅពេលក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទិន្នន័យសុខភាព ពីអ្នកចូលរួមជាង ៨២.០០០ នាក់ មានអាយុលើសពី ៦០ ឆ្នាំ ត្រូវបានសិក្សាដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ Oxford ដែលកំពុងស្វែង រកកត្តាហានិភ័យ នៃជំងឺវង្វេង ។ ពួកគេបានរកឃើញថា ការលំបាកក្នុងការស្តាប់ការ និយាយជាពិសេស នៅក្នុងបរិយាកាសរំខាន ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការកើនឡើងហានិភ័យ នៃជំងឺវង្វេងរហូត ដល់ទៅ ៩១ ភាគរយ ។
ការចុះខ្សោយ នៃការស្តាប់ ប៉ះពាល់ដល់ មនុស្សប្រមាណ ១,៥ ពាន់លាននាក់ នៅទូទាំងពិភពលោក នេះបើយោងតាមអង្គការ សុខភាពពិភពលោក ដោយមានភស្តុតាង កើនឡើងថា វាអាចជាហានិភ័យ នៃជំងឺវង្វេង ។ នេះបានជំរុញឲ្យក្រុម Oxford ត្រូវចូលទៅក្នុងសំណុំ ទិន្នន័យអង់គ្លេស Biobank ពួកគេបានរកឃើញថា ការតស៊ូដើម្បីតាមដានការសន្ទនា នៅក្នុងបរិយាកាសរំខាន គឺជាកត្តាហានិភ័យ នៃជំងឺវង្វេងអាចត្រូវ បានព្យាបាល ហើយអាចទប់ទល់ នឹងស្ថានភាពនេះ ។
អ្នកជំនាញនិយាយថា អ្នកណាម្នាក់ដែលមានការព្រួយបារម្ភ អំពីការស្តាប់គួរតែទាក់ទងGP ។ អ្នកស្រាវជ្រាវបាននិយាយថា ពួកគេមិនបានស៊ើបអង្កេត មូលហេតុ នៃការផ្សារភ្ជាប់គ្នានោះទេ ប៉ុន្តែបានប៉ាន់ស្មានថា ការ ចុះខ្សោយ នៃការស្តាប់បង្កើន លទ្ធភាពនៃកត្តាហានិភ័យ នៃជំងឺវង្វេងដែលនាំឲ្យ មានហានិភ័យនៃជំងឺវង្វេង ៕ដោយ៖លី ភីលីព