ព័ត៌មានអន្តរជាតិ

មិនជឿកុំប្រមាថ! អាហ្វហ្គានីស្ថាន ធ្លាក់ក្នុងភ្លើងសង្គ្រាម ក្រោយក្រុមភេរវក ដាក់គ្រាប់បែកបំផ្ទុះ ព្រះពុទ្ធរូបធំបំផុត មួយលើលោក

​អាហ្វហ្គានីស្ថាន បានក្លាយជា​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ និង​​សម្បូរ​ក្រុម​សាសនា​ជ្រុល​និយម តែមែនទែនទៅប្រទេសនេះធ្លាប់​ជា​ទីឋាន​ស្ងប់​សុខ​របស់​ពុទ្ធ​សាសនិក​ ដែលពុទ្ធ​សាសនា​ ត្រូវបាន​នាំ​មក​កាន់​ប្រទេស​ អាហ្វហ្គានីស្ថាន ​ក្នុង​សតវត្សរ៍​ទី​ ១ ដោយ​ចក្រ​ភព​គូសាន​

ដំណើរ​ធម្មយាត្រា​ពី​គ្រប់​ទិស​ទី​ នៃ​តំបន់​អាស៊ី​កណ្ដាល និង​ខាង​ត្បូង មក​កាន់​តំបន់​ភ្នំ​ដ៏​ដាច់​ស្រយាល​នេះ បាន​កសាង​អារាម​ និង​ចម្លាក់​ពុទ្ធ​បដិមា​ដ៏​ធំ​សម្បើម​ជា​ច្រើន​ ​​ល្អាង​ជីក​ក្នុង​ភ្នំ​ថ្ម​កំបោរ និង​ទីឋាន​សមាធិ​ច្រើន​សន្ធឹក​ទៀត ​។

យ៉ាងណាគ្រាដែលសាសនា​អ៊ិស្លាម​ជ្រៀប ​ចូល​ដល់​តំបន់​អាស៊ី​កណ្ដាល​ ប្រមុខ​ដឹក​នាំ​សាសនា​ថ្មី​បាន​បញ្ជា​ឲ្យ​កម្ទេច​តំបន់​ប្រវត្ដិ​សាស្ដ្រ​ពុទ្ធ​សាសនា​ទាំង​អស់​។ សង្គ្រាម​រ៉ាំ​រ៉ៃ​រាប់​ទសវត្សរ៍​បាន​បំផ្លិច​បំផ្លាញ​តំបន់​បុរាណ​វត្ថុ​វិទ្យា​សំខាន់​ជា​ច្រើន​ ​សកម្មភាព​បំផ្លិច​បំផ្លាញ​ចុង​ក្រោយ​ទើប​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ ពេល​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​សម្បើម​ចំនួន​ពីរ​នៅ​ក្បែរ​​ក្រុង​បាមីយ៉ាន ត្រូវបាន​កម្ទេច​ដោយ​ក្រុម​តាលីបង់​ ក្នុង​ឆ្នាំ​ ​២០០១​។

ព្រះ​ពុទ្ធ​បដិមា​ទាំង​ពីរ​អង្គ​មាន​កម្ពស់ ៣៦,៥ ម៉ែត្រ និង​ ៥៣ ម៉ែត្រ​ ព្រមទាំង​រចនា​ដោយ​ពណ៌​មាស និង​ដាំ​ត្បូង​ភ្លឺ​ចញ្ចាច​ថែម​ទៀត​។ ប្រវត្ដិ​វិទូ​ជឿ​ថា ចម្លាក់​ព្រះ​ពុទ្ធ​បដិមា​ធំ​ៗ​ទាំង​នោះ ត្រូវបាន​ឆ្លាក់​តាម​ជញ្ជាំង​ភ្នំ​ចន្លោះ​សតវត្សរ៍​ទី​៣ និង​ទី​៦​។

ក្រុង​បាមីយ៉ាន ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​មួយ ​របស់​អាហ្វ​ហ្គានីស្ថាន ភាគ​ច្រើន​ដោយសារ​ព្រះ​ពុទ្ធ​បដិមា​យក្ស ​ដែល​ត្រូវបាន​កម្ទេច​នោះ​។ វា​ក៏​ជា​ទីឋាន​ដ៏​ស្រស់​ត្រកាល​មួយ​ក្នុង​ប្រទេស​ថែម​ទៀត។ វា​ស្ថិត​នៅ​លើ​រយៈ​កម្ពស់​ប្រមាណ ២៥០០ ម៉ែត្រ​ និង​ជា​តំបន់​ត្រជាក់​ជាង ​នៅ​ក្រុង​កាប៊ុល​។

ស្ថានការណ៍ដ៏អាក្រក់នៅអាហ្វហ្គានីស្ថាននៅពេលនេះ គឺក្រុមតាលីបង់ បានចូលដល់ ទីក្រុងកាប៊ុល​ ដោយមិនមានការប្រយុទ្ធណា មួយកើតឡើងឡើយ ហើយបានបង្កើតការគ្រប់គ្រងការិយាល័យរដ្ឋាភិបាល ដែលនៅទំនេរដោយកងកម្លាំង អាហ្វហ្គានីស្ថាន។

លោក Mohammad Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានចាកចេញពីប្រទេសនេះ កាលពីយប់ថ្ងៃអាទិត្យ ពេលដែលកងកម្លាំង​ របស់ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលដល់រដ្ឋធានីកាប៊ុល និងបានកាន់កាប់វិមានប្រធានាធិបតី ៕

Most Popular

To Top