ភ្នំពេញៈ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែកការពារនិង អភិវឌ្ឍមាតុភូមិ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃទំនិញឬសេវា ហើយអ្នកជាប់ពន្ធគឺជា អ្នកប្រើប្រាស់ចុងក្រោយ។
ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់ កំណត់ដោយផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ។
ដោយឡែក “អាករ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់សាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយប្រយោល តាមការប្រើប្រាស់ទំនិញឬសេវាកម្ម។ ម្ល៉ោះហើយ អាករក៏អាចត្រូវបានគេហៅថា ជាពន្ធប្រយោល។
យោងតាមជំនួយស្មារតី នៃអត្ថបទបោះពុម្ពផ្សាយ របស់សមាគមច្បាប់ សាលាត្រាជូនាឆ្នាំ២០១៧ បានសិក្សា និងរៀបរៀងឱ្យយើងអាចដឹងថា ពន្ធនៅកម្ពុជាមាន ១៨ប្រភេទ៕