កីឡាករឆ្នើមវ័យក្មេងទាំងពីររូប Camavinga និងកីឡាករ Tchouameni បានបំពេញការងារបានយ៉ាងល្អ ក្នុងការប្រកួតបើករដូវកាលដំបូង ក្នុងនាមជាដៃគូគ្នា សម្រាប់ក្រុមនាពេលអនាគត ទោះបីជាការប្រកួតនោះ ត្រូវបានបរាជ័យក្រោមថ្វៃដៃរបស់ Almenia ក្តី។ គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti ទោះបីជាយ៉ាងណាក្តី នៅតែបានសរសើរខ្លាំង ចំពោះទំរង់លេងរបស់កីឡាករទាំងពីរ ក្នុងនាមជាដៃគូដោយអះអាងថា...
រុស្សី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់បោះអាមេរិករូបនេះ ត្រូវបានជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ក្នុងខែនេះ បន្ទាប់ពីនាងត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទកាន់កាប់កញ្ឆា នៅអាកាសយានដ្ឋានទីក្រុងម៉ូស្គូ កាលខែកុម្ភៈ។ ក្រុមការពារសម្រាប់តារាបាល់បោះអាមេរិក Brittney Griner បានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការផ្តន្ទាទោសរបស់នាង សម្រាប់ការកាន់កាប់ និងការជួញដូរគ្រឿងញៀន នៅប្រទេសរុស្ស៊ី។ នាង Griner ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អង្គការគ្រប់គ្រងដែនសមុទ្រ បង្កការភ្ញាក់ផ្អើល និងខកចិត្តចំពោះការប្រកាសរបស់ Greenpeace ដោយនិយាយថា ខ្លួនបានហាមឃាត់ឧបករណ៍ សម្រាប់សណ្តោងបាត នៅតំបន់ការពារចំនួន ៤ ហើយបានអញ្ជើញក្រុមយុទ្ធនាការ ទៅសិក្ខាសាលាមួយ ដើម្បីពិភាក្សាអំពីផែនការបន្ថែមទៀត។ ក្រុមសកម្មជនគ្រោងនឹងទម្លាក់ផ្ទាំងថ្ម ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រ Cornish ដើម្បីរារាំងកប៉ាល់នេសាទឧស្សាហកម្ម ពីការអូសទាញនៅបាតសមុទ្រដែលផ្ទុកត្រី ត្រីខ និងផ្កាថ្ម។...
សម្រាប់អ្នកប្រើបង់លុយ Telegram Premium ក្រុមហ៊ុនទើបផ្ដល់ជម្រើសថ្មី Restrict Voice Message កំណត់មិនឱ្យភាគីម្ខាងទៀត ផ្ញើសារមកយើងជាសំឡេងបាន។ ការកំណត់នេះមានជម្រើស មិនឱ្យផ្ញើសារចូលជាសំឡេង ទាំងគ្រប់មនុស្ស (Nobody) ឬកំណត់ត្រឹមមនុស្សដែលមានក្នុងបញ្ជីឈ្មោះ អាចផ្ញើសារជាសំឡេងបាន (My Contacts) ឬកំណត់លើកលែងតែ ចំពោះមនុស្សប៉ុន្មាននាក់ក៏បាន (Exceptions)។ របៀបបើកមុខងារនេះ សូមចូលទៅកាន់...
នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្រ រហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោក ក៏មាននូវកោះជាច្រើនតូចធំ ស្ទើររាប់ពុំអស់ នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី បើចាត់ទុកជាកោះ ប្រាកដជាកោះដែលមានទំហំធំជាងគេបំផុត នៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២ គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលី ត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។ ខាងក្រោមនេះគឺជាកោះទាំង៥ ដែលត្រូវបានគេចាត់ទុកថា ជាកោះដែលធំបំផុត...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងមកនេះ បានរៀបចំកម្មវិធីជប់លៀង និងដំណើរទស្សនកិច្ច ជូនដល់កីឡាករ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និងដៃគូសហការទាំងអស់ ដើម្បីថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ឲ្យប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រោមការអញ្ជើញចូលរួម...
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដ៏ល្បីលំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំ ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ តាមរយៈពិធីចុះអនុស្សារណៈ នៃការយោគយល់ដែលធ្វើឡើង នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន SANA បានឲ្យដឹងថាយោធាចំនួន៣នាក់ បានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងរបស់អ៊ីស្រាអ៊ែល វាយប្រហារតាមអាកាសក្បែរទៅនឹងក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ប៉ុន្មានថ្ងៃមុនហេតុការណ៍នេះដែរ រថក្រោះរបស់អ៊ីស្រាអ៊ែល ក៏បានធ្វើការបាញ់ប្រហារ ធ្វើឲ្យរបួសពលរដ្ឋស៊ីវិល២នាក់ នៅក្បែរទៅនឹងទីក្រុងAl-Hamidiyah ផងដែរ ខណៈដែលកាលពីខែមុន អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារ តាមអាកាសដូចគ្នានេះ សម្លាប់មនុស្ស៨នាក់ និងរបួស៧នាក់...
វ៉ាស៊ីនតោន៖ FBI បានប្រមូលឯកសារ ដែលបានចាត់ថ្នាក់ជាង ១០ ពីរមណីយដ្ឋាន Mar-a-Lago របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida រួមទាំងការចាត់ថ្នាក់មួយចំនួនថាជា “អាថ៌កំបាំងកំពូល” នេះបើយោងតាមឯកសាររបស់តុលាការ ចេញផ្សាយកាលពីថ្ងៃសុក្រ។ លោក ត្រាំ ដែលអាណត្តិប្រធានាធិបតី បានបញ្ចប់ក្នុងខែមករាឆ្នាំ២០២១ កំពុងប្រឈមមុខ...
បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃ ដើម្បីធ្វើសមយុទ្ធរួមគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យ នៅឯមូលដ្ឋានទ័ពអាកាស...