វគ្គចុងក្រោយនៃការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរ កម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី២៣ ខែកក្កដា នេះហើយ ដូច្នេះអតិថិជន ដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ពិធីមង្គលការ សូមកុំភ្លេចរង់ចាំទស្សនា ការចាប់រង្វាន់ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោត និងប្រគល់រង្វាន់ចំនួន២ដងរួចមកហើយ ជូនដល់គូស្វាមីភរិយាថ្មី សរុបចំនួន ១៦១ គូ ព្រមទាំងគ្រោងនឹងធ្វើការ ប្រគល់រង្វាន់បន្ថែមទៀត ដល់គូស្វាមភរិយាចំនួន ២៤ គូនាពេលដ៏ខ្លីខាងមុខ។ តាមផែនការ ក្រុមហ៊ុនគ្រោងផ្តល់រង្វាន់សរុបចំនួន៣០០រង្វាន់ សម្រាប់ឆ្នាំ២០២២នេះ ដែលបែងចែកជារង្វាន់ទឹកប្រាក់សុទ្ធ ២០លានរៀល និង១០ លានរៀន។ ដូច្នេះ សម្រាប់ការចាប់សន្លឹកឆ្នោត លើកចុងក្រោយ នៅសៅរ៍នេះ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ចំនួន ១១៥ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺដើម្បីផ្តល់លាភសំណាង ដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងផ្តល់លាភសំណាងដល់គូស្វាមីភរិយាថ្មី ហើយក្រុមហ៊ុនគ្រោងនឹងបន្តការផ្តល់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបន្ថែមទៀត សម្រាប់រដូវកាល២០២៣ខាងមុខនេះ ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសទទួលបានរង្វាន់មហាសាល។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។
អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United កីឡាករ Jesse Lingard បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំ ដែលលេងឲ្យជម្រើសជាតិអង់គ្លេស បាន៣២ប្រកួត បានក្លាយជាកីឡាករ ទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអី ឡើងមកលេងនៅ Premier League។ Lingard...
ប្រធានចារកម្មបរទេស របស់អង់គ្លេសបានថ្លែងថា រុស្ស៊ីនឹងតស៊ូ ដើម្បីរក្សាក្រុមយោធារបស់ខ្លួន ហើយអ៊ុយក្រែន អាចនឹងវាយបកមកវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២។ លោក Richard Moore មេ MI6 ដែលជាក្រុមចារកម្មកំពូល របស់អង់គ្លេស បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទទួលបរាជ័យ...
ប្រទេសថៃ គ្រោងនឹងឯកភាពគ្នាលើច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យជនបរទេស ដែលមានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ ជាកម្មសិទ្ធផ្ទាល់ខ្លួនបាន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយ របស់កាសែត បាងកក ប៉ុស្តិ៍។ អ្នកនាំពាក្យរដ្ឋាភិបាល Thanakorn Wangboonkongchana បានបញ្ជាក់ឱ្យដឹងថា ច្បាប់ថ្មីមិនទាន់ដាក់ឱ្យប្រើនៅឡើយទេ ពោលគឺត្រូវរង់ចាំការឯកភាព ពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន។ ប្រភពខាងលើបន្តថា ការអនុញ្ញាតឱ្យជនបរទេស មានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅនឹងត្រូវចុះហត្ថលេខា នៅទីក្រុងរបស់តួកគី នៅថ្ងៃសុក្រនេះ ក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោក។ លោក Cavusoglu បានសរសេរថា “ថ្ងៃស្អែក យើងនឹងបោះជំហានដំបូង នៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្ពោះទៅរកដំណោះស្រាយ វិបត្តិស្បៀងអាហារ...
អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Man UTD កីឡាករ Ravel Morrison ទីបំផុតគឺអាចធ្វើដំណើរ ទៅចូលរួមជាមួយ នឹងមិត្តរួមក្លឹបជម្រើសជាតិ លោក Wayne Rooney ហើយនៅទឹកដីអាមេរិក ជាមួយនឹងក្លឹប D.C United ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ ក្លឹបបានប្រកាសថាកីឡាករខ្សែបម្រើរូបនេះ នឹងចូលរួមជាមួយនឹងខ្លួន រហូតដល់ឆ្នាំ២០២៣ ជាមួយនឹងជម្រើសបន្តកុងត្រាថ្មី បានមួយឆ្នាំទៀតដល់ឆ្នាំ២០២៤។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី បានលាលែងពីតំណែងជាផ្លូវការ ដោយប្រគល់អាណត្តិរបស់លោក ទៅកាន់ដៃប្រធានាធិបតី និងបញ្ចប់រដ្ឋាភិបាល រួបរួមជាតិរបស់លោក បន្ទាប់ពីកាន់តំណែងរយៈពេល១៧ខែ ។ សេចក្តីថ្លែងការណ៍ពីអគ្គលេខាធិការ នៃប្រធានាធិបតី នៃសាធារណរដ្ឋ Ugo Zampetti...
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា ប្រកាសវិលត្រឡប់មកកាន់ មាតុប្រទេសវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។ “ពិតណាស់ ខ្ញុំនឹងត្រឡប់ ទៅកាន់ប្រទេសថៃវិញ” លោក ថាក់សុីន ថ្លែងតាមរយៈបណ្តាញសង្គម ClubHouse។ នេះអាចជាការឆ្លើយតប របស់លោកអតីតនាយករដ្ឋមន្រ្តី...
ជាទូទៅ ប្រសិនបើយើងនិយាយពីភ្ នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ប្រិយមិត្តភាគច្រើន ប្រាកដជាស្គាល់ថា ភ្នំអេវឺរ៉េស ដែលមានកម្ពស់រហូត ដល់ទៅ៨,៨៤៨ ម៉ែត្រ ស្ថិតនៅព្រំប្រទល់ ប្រទេសនេប៉ាល់ និងទីបេ ប្រទេសចិន។ ដោយសារតែនៅក្បែរព្រំដែនចិន ហើយណាមួយវាមានកម្ពស់ខ្ពស់ខ្លាំង ធ្វើឲ្យភ្នំនេះអាចមើលឃើញ ពីទឹកដីចិនត្រង់ តំបន់ដីសើមនៅឃុំ Zhaxizong។ ឃុំ Zhaxizong...
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានធ្វើការបកស្រាយ ទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះ ទាក់ទងពីមូលហេតុដែល ខ្សែប្រយុទ្ធទើបមកថ្មី Erling Haaland អវត្តមានពីប្រកួតមិត្តភាព Pre Season ជាលើកដំបូងនៅក្នុងថ្ងៃនេះ តទល់នឹងក្លឹប Club America នៅទឹកដី Texas សហរដ្ឋអាមេរិក។...