ភ្នំពេញ៖ ពិតជាសំណាងកំពូលសំណាងមែន! មកលេងទឹកដីខេត្តសៀមរាបលើកដំបូង ឈ្នះបានលុយសុទ្ធ ២ម៉ឺនដុល្លារ ពីក្រោមក្រវិលកំប៉ុង CAMBODIA BEER។ «ខ្ញុំនឹងត្រលប់មកលេង ប្រទេសកម្ពុជាម្តងទៀតឆាប់ៗនេះ ហើយនៅតែជ្រើសរើស CAMBODIA BEER» នេះជាសម្តីលោកZachary និយាយទាំងរំភើបពេលដែលមកទទួលរង្វាន់ធំ ២ម៉ឺនដុល្លារពី CAMBODIA BEER។ រឿងហេតុនេះបានកើតឡើង មកលើលោក Zachary Black-Dendle ដែលគាត់ជាជនជាតិអូស្ត្រាលី និងមានសញ្ជាតិអូស្រ្តាលី។លោក Zachary បានមកលេងម្តាយឪពុកនៅខេត្តសៀមរាបរយៈពេល១៤ថ្ងៃ។ ក្នុងអំឡុងពេលនោះ លោក Zachary និងម្តាយឪពុកតែងក្រេបយករសជាតិ CAMBODIA BEER ពេលអង្គុយមើលថ្ងៃលិច លុះសល់ប៉ុន្មានថ្ងៃត្រូវត្រលប់ទៅប្រទេសអូស្រ្តាលីវិញ ស្រាប់តែគាស់បានរង្វាន់ ២ម៉ឺនដុល្លារ។ លោក Zachary បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំនិងប៉ាម៉ាក់ដំបូងឡើយមិនជឿទាល់តែសោះថាវាជារង្វាន់ ២ម៉ឺនដុល្លារ ពិត ហើយពួកយើងបានជជែកពីរឿងសំណាងដ៏អស្ចារ្យនេះពេញមួយយប់។ ខ្ញុំបានចូលមើលហ្វេកប៊ុកផេកផ្លូវការរបស់ ខ្មែរ ប៊ែវើរីជីស និងCAMBODIA BEER ឃើញថាធ្លាប់មានអ្នកឈ្នះរង្វាន់ ២ម៉ឺនដុល្លារពិតប្រាកដមែន តែខ្ញុំនៅតែមិនសូវហ៊ានជឿ ដល់ពេលក្រុមការងារមកប្រគល់រង្វាន់ផ្ទាល់ទើបខ្ញុំជឿ»។ គាត់បានបន្តប្រាប់ទៀតថា៖ «បន្ទាប់ពីត្រូវ ២ម៉ឺនដុល្លារ ហើយ ខ្ញុំនិងប៉ាម៉ាក់បានទិញ CAMBODIA BEER បន្ថែមប៉ុន្មានកំប៉ុងទៀតព្រោះចង់សាកសំណាងរបស់ខ្ញុំក្រែងបានត្រូវរង្វាន់ធំម្តងទៀត ហើយខ្ញុំនឹងយកលុយ ២ម៉ឺនដុល្លារធ្វើលុយកក់ ដើម្បីទិញផ្ទះមួយសម្រាប់គ្រួសារខ្ញុំ អរគុណ CAMBODIA BEER ខ្ញុំនឹងមកលេងប្រទេសកម្ពុជាម្តងទៀត»។ តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់? ពិសាដោយការទទួលខុសត្រូវ
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេ ក្នុងស្រុកផ្តោតលើគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ដោយស្វះស្វែងរកដៃគូសហការល្បីល្បាញទូទាំងពិភពលោក។ ដើម្បីសម្រេចបេសកកម្ម ថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅជួបក្រុមហ៊ុនយក្ស ជំនាញខាងគ្រឿងផ្សំអាហារ និងភេសជ្ជៈរបស់ប្រទេសអាមេរិក គឺក្រុមហ៊ុន The Archer-Daniels-Midland (ADM) ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ប្រមាណជាង ១០០ឆ្នាំ ក្នុងការបង្កើតរសជាតិ និងផ្សំគ្រឿងផ្សំ សម្រាប់អាហារ និងភេសជ្ជៈ ហើយក្រុមហ៊ុនទាំងពីរ បានចែករំលែកបទពិសោធន៍ ក្នុងការផលិតភេសជ្ជៈ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ញាញ់ ជាពិសេសបង្កើតជាកត្តា លើកជំរុញផែនការដើម្បីពង្រីកខ្លួន ក្នុងវិស័យភេសជ្ជៈឲ្យរក្សាជំហរ ក្នុងការប្រើប្រាស់តែបច្ចេកវិទ្យា និងគ្រឿងផ្សំល្អបំផុត សម្រាប់ការផលិត។ ការចុះទៅសំណេះសំណាល់ផ្ទាល់ ជាមួយក្រុមហ៊ុនអន្តរជាតិជាហូរហែបែបនេះ សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាគិតពីសារៈសំខាន់ នៃការអភិវឌ្ឍផលិតផលរបស់ខ្លួន ដោយតែងតែពិគ្រោះពិភាក្សា ជាមួយអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍ មិនតិចជាង១០ទសវត្សឡើយ។
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅជូនអ្នកជំងឺម្នាក់ បន្ទាប់ពីអ្នកឧកញ៉ាបញ្ជូនអូប័រពេទ្យ ទៅទទួលយកពីក្រុងកោះរ៉ុង យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា...
ភ្នំពេញ៖ គ្រាន់តែបង្ហាញទេពកោសល្យ និងសមត្ថភាពខ្លួនឯងសោះ ក៏មានឱកាសឈ្នះរង្វាន់ធំៗជាច្រើន ពីភេសជ្ជៈ EXPREZ ដែរ! ឥលូវនេះភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី មានការប្រកួតថតវីឌីអូលើ TikTok ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រួមមាន៖ ខ្សែកពេជ្រតម្លៃរាប់ពាន់ដុល្លារ, ទូរសព្ទ iPhone 14 Pro Max, iPad M2, លុយសុទ្ធចំនួន ៣០០ដុល្លារ និង ២០០ដុល្លារបូករួមទាំងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ ឈ្នះរង្វាន់ខាងលើនេះ ដោយងាយៗគ្រាន់តែថតវីឌីអូចាប់យកកំប៉ុង EXPREZ ហើយញ៉ាំ, សម្តែងសកម្មភាព រាំ ច្រៀង ឬអ្វីផ្សេងទៀតដែលបង្ហាញពីខ្លួនអ្នក ពេលចប់ បោះ EXPREZ ទៅឲ្យអ្នកបន្ទាប់ជាការស្រេច។ លក្ខខណ្ឌក្នុងការជ្រើសរើស អ្នកឈ្នះមាន៖ ត្រូវបង្ហោះវីឌីអូលើ TikTok រួច Mention Exprez TikTok, ប្រើ Hashtag #EXPREZ #EXPREZYOURSELFCHALLENGE, ពិន្ទុគិតលើចំនួនអ្នកមើល ហើយអ្នកដែលអាចឈានទៅវគ្គបន្ទាប់ បានត្រូវមានអ្នកមើលចាប់ពី 5ពាន់នាក់ ឡើងទៅ។ ការប្រកួតវគ្គទី១ នឹងត្រូវបិទនៅថ្ងៃទី៣០ ខែកញ្ញា ឆាប់ៗនេះហើយ។ ចូលរួមលេង និងឈ្នះរង្វាន់ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ទាំងអស់គ្នាណា!
ភ្នំពេញ៖ បេក្ខជន និងបេក្ខនារី The Voice សំណាងជាងគេទាំង ២៤រូប ដែលបានឈានទៅដល់វគ្គ Live Show បាន ខ្មែរ ប៊ែរវើរីជីស ជាម្ចាស់ឧបត្ថម្ភធំផ្តាច់ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក រៀបចំពិធីជប់លៀង អាហារពេលល្ងាចដ៏ធំកក្រើកមួយនៅ មេត្រូប៉ូល អាន់ដឺក្រោន នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រៀបបានជាជាមណ្ឌលទេសចរណ៍ នាពេលបច្ចុប្បន្ននេះ ។ តាមរយៈការលើកឡើង របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលភ្ជាប់មកជាមួយរូបភាព ជាច្រើនសន្លឹកផងនោះ អ្នកឧកញ៉ា...
ភ្នំពេញ៖ ពិតជាដូចពាក្យចាស់និយាយមែន ក្នុងគ្រោះមានលាភ បាត់ក្រវិលពេជ្រតម្លៃ ៣ពាន់ដុល្លារ កើតទុក្ខរត់ទៅទិញ CAMBODIA BEER ៦កំប៉ុង ហើយបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ! បងស្រីកំពូលសំណាងម្នាក់នោះ មានឈ្មោះថា លន់ ស៊ីណែត រស់នៅភូមិទី១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ប្រកបរបជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានខ្ចប់ក្រវិលពេជ្រខ្ញុំ...
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗ នៃការវិនិយោគទុនលើបដិសណ្ឋាគារកិច្ច។ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃនៅកម្ពុជា...
ភ្នំពេញ៖ សំណាងទ្វេដងបានជួបទាំង Idol និងឈ្នះរង្វាន់ម៉ូតូពី EXPREZ! សំណាងហួសសម្រាប់បងប្រុស ជាអ្នកលក់បន្តតាមរទេះ ដែលមានឈ្មោះ ធី សំណាង លក់ភេសជ្ជៈនៅផ្លូវវេងស្រេង ដែលបានទិញប៉្រូមូសិនពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ហើយបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។ បងប្រុស ធី សំណាង...
ភ្នំពេញ៖ នៅរដូវកាលទី៣ របស់ The Voice Cambodia ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និង CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកវគ្គដ៏ថ្មីគឺ វគ្គ Knockouts មកជូនទស្សនិកជន ទស្សនា...