ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។ លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។ គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕
ភ្នំពេញ៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុត នៅកម្ពុជារហូតដល់៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។ លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិកក្រុមហ៊ុនធំៗ នៅសហភាពអឺរ៉ុបបានអញ្ជើញថ្នាក់ដឹកនាំកំពូល របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាល ដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថាផលិតលផល របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសមានដូចជា CAMBODIA...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានរំលឹកឡើងវិញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើង ដោយគិតជាមធ្យម៤,៥ភាគរយនៅក្នុងឆ្នាំ២០២៣នេះ ។ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនសេដ្ឋកិច្ចបើយឺតជាងនេះ កំពុងតែឆ្លុះបញ្ចាំង ពីដំណើរឆ្ពោះទៅមុខរបស់ពិភពលោក ។...
ជប៉ុន៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុន មានគោលបំណងបង្កើតប្រព័ន្ធបោសសម្អាតផ្លូវការ សម្រាប់ការចូលប្រើព័ត៌មាន ដែលទាក់ទងនឹងសន្តិសុខសេដ្ឋកិច្ច ខណៈខ្លួនស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក និងជួយអាជីវកម្មឯកជន ឈ្នះកិច្ចសន្យានៅបរទេស។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីចង់ដាក់ច្បាប់បោសសំអាតសន្តិសុខ នៅសម័យប្រជុំសភានៅឆ្នាំក្រោយ នៅពេលចុងក្រោយបង្អស់។...
ភ្នំពេញ៖ អតិថិជនសំណាង ៤នាក់ ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រូវបានតារាចម្រៀង ENO ផ្តល់កិត្តិយសចុះទៅសំណេះសំណាលនិងចែករង្វាន់ផ្ទាល់ នៅរោងចក្រដ៏ប្រណិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លើសពីនេះ អ្នកឈ្នះរង្វាន់ម៉ូតូទាំង ៤រូប បានក្រុមហ៊ុនទទួលយ៉ាងដិតដល់ដោយផ្តល់ជូន ការបរិភោគអាហារនៅភោជនីយដ្ឋានCambodia Mastercraft Microbrewery និងការស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយបួន Fairfield by Marriott Phnom Penh។ សូមអបអរសាទរ ដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទាំង៤រូប ដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី រួមមាន៖ ១) បងប្រុស ជុំ គន់ រស់នៅខេត្តពោធិ៍សាត់ ២) បងស្រី ប៉ូ សុខូ រស់នៅខេត្តក្រចេះ ៣) បងស្រី ធី ស្រីនិច រស់នៅខេត្តព្រៃវែង ៤) បងស្រី ម៉ោញ ពៅ រស់នៅខេត្តក្រចេះ។ នៅសល់រង្វាន់ជាច្រើនទៀត ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាពិសេសរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដែលមានចំនួនសរុបរហូតដល់ ៦០០គ្រឿង។ តោះ! ចាំមើលទៀតថា តើអ្នកណាជាអតិថិជន សំណាងបន្ទាប់?
ភ្នំពេញ៖ កាន់តែសម្បើម! ព្រឹត្តិការណ៍ «Mega អស្ចារ្យ» ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទិញទំនិញបញ្ចុះតម្លៃ៧០%ពីហាងល្បីៗ ថែមទាំងមានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន និងស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៥ ។ អតិថិជនដែលបានទិញទំនិញ ពិសាអាហារឆ្ងាញ់ៗ និងកម្សាន្ត នៅផ្សារទំនើប ជីប...
ប្រេស៊ីល៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អ្នកបរិស្ថានវិទ្យាប្រេស៊ីលកំពុងព្យាយាម ដើម្បីឲ្យទទួលបានជោគជ័យ ដែលកង្វះអភិបាលកិច្ចបាន បង្ហាញពីមហន្តរាយ ដោយពួកគេកំពុងគ្រប់គ្រងដីលាតសន្ធឹង តាមរបៀបមួយដែលស្វាគមន៍ទាំងប្រជាជនក្នុងតំបន់ និងអ្នកវិទ្យាសាស្ត្រឲ្យចូលរួម ក្នុងការអភិរក្សព្រៃឈើត្រូពិចដ៏ធំបំផុត របស់ពិភពលោក។ គោលដៅ គឺប្រកបដោយមហិច្ឆតា ប្រឆាំងនឹងកងកម្លាំងដែលបានបំផ្លាញព្រៃឈើ ១០ ភាគរយក្នុងរយៈពេលតិចជាង ៤ទសវត្សរ៍ និងបង្កើតអ្វីមួយអាចចម្លង នៅផ្នែកផ្សេងទៀតនៃអាម៉ាហ្សូន។ វាបានចាប់ផ្តើមជាមួយនឹង បេសកកម្មរយៈពេល ៤...
ភ្នំពេញ៖នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអគ្គលេខាធិការរងនៃគណៈកម្មការៀរបចំការប្រកួតកីឡាSEA GAMES (CAMSOC និងCAMAGOC បានអញ្ជើញចុះពិនិត្យទីលានព្រឹត្តការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ លោក អ៊ុក...
អាមេរិក៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ពិភពនៃបញ្ញាសិប្បនិមិត្ត (AI) កំពុងដំណើរការក្នុងល្បឿនបំបែក ហើយអ្នកដឹកនាំសាជីវកម្ម និងនយោបាយកំពូល កំពុងព្យាយាមណែនាំ ការវិវត្តរបស់វាដោយសុវត្ថិភាព។ Alphabet (NASDAQ: GOOG) (NASDAQ: GOOGL) នាយកប្រតិបត្តិ Sundar Pichai បានជួបជាមួយស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង...
អាមេរិក៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើបទបង្ហាញសំខាន់ៗ នៃសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក នៅថ្ងៃទី ៥ ខែមិថុនា ដែលនាយកប្រតិបត្តិ Tim Cook និងក្រុមការងារត្រូវបានគេរំពឹងថា នឹងប្រកាសកំណែសំខាន់ បន្ទាប់នៃកម្មវិធី iPhone គឺ iOS 17...