Dembele កីឡាករខ្សែប្រយុទ្ធកំពូល របស់ក្លឹប Barcelona នៅសប្តាហ៍នេះ បានធ្វើការលើកឡើងថា វាគួរតែដល់ពេលវេលា សម្រាប់គាត់ក្នុងការធ្វើឲ្យល្អប្រសើរមកវិញ នូវអាជីពរបស់ខ្លួន ជាមួយនឹងក្លឹបហើយ។ កីឡាករបារាំងរូបនេះ បានបញ្ជាក់ថាវាគួរតែដល់ពេល ដើម្បីទទួលយកការប្រកួតប្រជែងថ្មី និងសមត្ថភាពរបស់ខ្លួន ក្រោយពេលដែលអាច ទទួលបានសុខភាពល្អប្រសើរមកវិញ បន្ទាប់ពីរបួសជាបន្តបន្ទាប់ នាពេលកន្លងមក។ ទោះបីជាយ៉ាងណាក្តី សម្រាប់ពេលនេះ ក្លឹបដែលកំពុងចាប់អារម្មណ៍ ទៅលើរូបគាត់មានដូចជាក្លឹប...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ របស់សហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានជួបជាមួយ សមភាគីអ៊ីរ៉ង់របស់លោក និងលោកប្រធានាធិបតី Ebrahim Raisi នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ នាថ្ងៃចន្ទនេះ ហើយនេះជាសកម្មភាពមួយ មានគោលដៅបំបាត់ការខ្វែងគំនិតគ្នាជាយូរ និងបង្កើនសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នេះ...
ពិតជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ដែលមានប្រទេសច្រើនចាប់អារម្មណ៍ បានចូលរួមលើកស្ទួយផ្សព្វផ្សាយ ពីកេរតំណែល ពីដូនតានៃទឹកដីអង្គរវត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនផលិតភាពយន្ដខ្នាតធំរបស់ ឥណ្ឌា ក៏ធ្លាប់បានមក ថតរឿងនៅអង្គរវត្តសៀមរាបផងដែរ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មណ្ឌលវប្បធម៌ បានឱ្យដឹងថាកាលពីកន្លងទៅនេះ ប្រទេសឥណ្ឌា បានធ្វើការផលិត ភាពយន្ដខ្នាតធំមួយ មានចំណងជើងថា “ Sita Ram” ដែលនៅក្នុងរឿងនេះ មានប្លង់មួយចំនួនបានមកថតផ្ទាល់...
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះ នឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះ បានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករក ចាប់ពីសតវត្សទី១៦។ ក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទ ដ៏ស្កឹមស្កៃមួយនេះ។ មានកំណត់ត្រាប្រវត្តិសាស្ត្រ...
ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាប្រមាណជាង ២ ម៉ឺនកេស ដើម្បីចូលរួមទប់ទល់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖«ការបរិច្ចាគនេះ ជាកាយវិការដ៏ល្អក្នុងការលើកទឹកចិត្ត និងចូលរួមចំណែកមួយផ្នែក ក្នុងការខិតខំរបស់ក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា ក្តីសុខផ្ទាល់ខ្លួន...
កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ៦ ខែធ្នូ បានឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងកូរ៉េខាងត្បូង លោក Taeyang និងតារាសម្តែងកូរ៉េខាងត្បូង នាង Min Hyo Rin បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ មកកាន់គ្រួសារមុននេះ នាង Min Hyo...
យូអិន៖ អង្គការសហប្រជាជាតិ បានដកប្រទេសកូរ៉េខាងជើង ចេញពីផែនការជំនួយមនុស្សធម៌ ជាសាកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ដែលរបាយការណ៍ថ្មីៗនេះបានបង្ហាញថា ជាក់ស្តែងដោយសារតែការបិទព្រំដែន ដ៏យូររបស់ប្រទេសក្រីក្រប្រ ឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។ ទិដ្ឋភាពទូទៅមនុស្សធម៌សកល ឆ្នាំ២០២២ ចេញផ្សាយដោយការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា “អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និងមីយ៉ាន់ម៉ា...
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះ បានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។...
កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម IZ*ONE នាង Choi Ye Na នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមអំពីការពាក់ព័ន្ធរបស់នាង ជាមួយនាយកប្រតិបត្តិ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន របស់អ្នកទំាង២នាក់ កាលពីពែលថ្មីៗនេះ។ ថ្មីៗនេះ SBS បានរាយការណ៍ថា ប្អូនប្រុសរបស់លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ នឹងពិភាក្សាគ្នា ក្នុងវីដេអូខលមួយ ស្របពេលដែលភាពតានតឹង រវាងអាមេរិកនិងរុស្ស៊ី កើនកម្តៅកាន់តែខ្លាំង ជុំវិញរឿងកងទ័ពរុស្ស៊ីប្រមូលផ្តុំ នៅតាមព្រំដែនអ៊ុយក្រែន ដែលគេមើលឃើញថា ជាសញ្ញានៃភាពអាចកើតមាន ការឈ្លានពាន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក...