ភ្នំពេញ៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានឧបត្ថម្ភអង្ករ ចំនួន១០០តោន សម្រាប់ចែកជូនបន្ត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។ សម្រាប់ ការចូលរួមឧបត្ថម្ភ អង្ករនាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង...
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$...
ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹង គ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេស។ ភ្លៀងធ្លាក់ជោគជាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ ដែលប៉ះពាល់ ដល់ខេត្តចំនួន ១៩។ របាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ បានប្រកាសថាយ៉ាងហោចណាស់ មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ដែលក្នុងនោះ៩.៣៤៩ គ្រួសារត្រូវបានជម្លៀស ពីផ្ទះសម្បែង របស់ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន ។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ ដើម្បីទិញអង្ករប្រមាណ ១០០ តោន ដែលមន្ត្រីនគរបាល នឹងយកទៅចែកជូន ដល់ជនរងគ្រោះដោយទឹកជំនន់។ ចេញមកទទួលថវិកា ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺលោក ឧត្តមសេនីយ៍ឯកចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។ លោក ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាព គ្រោះទឹកជំនន់ ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការ ជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភ យ៉ាងច្រើនដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ ទទួលបានជោគជ័យ ជាបន្តទៀត នៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។ ការឧបត្ថម្ភ ដល់នគរបាលជាតិ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានការចូលរួមពីនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រង ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការនិងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុ លោក Sean Tan ។ នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា “ខ្យល់ព្យុះដ៏កាចសាហាវ ជាប់ៗគ្នាក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់ នៅក្នុងប្រទេស ដែលឆ្នាំនេះ គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់ វាយប្រហារប្រទេសកម្ពុជា ខ្លាំងបំផុតក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើន ដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់ សហគមន៍ដែលរងគ្រោះ”។ “យើងក៏សូមថ្លែងអំណរគុណ និងសូមកោតសរសើរដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលកំពុងធ្វើការជួរមុខ ជួយដល់គ្រួសាររងគ្រោះ និងផ្តល់ជំនួយ ដល់ប្រជាជន ដែលកំពុងត្រូវការ ជំនួយបំផុត”។ លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍ បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភ សម្ភារៈបង្ការ ជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិផងដែរ នៅក្នុងខែឧសភា ដែលជាផ្នែកមួយ នៃគម្រោងឧបត្ថម្ភ ដល់ស្ថាប័នរដ្ឋ រយៈពេល ៥ ខែកន្លងទៅដើម្បីជួយប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានទទួលពីណាហ្គាវើលដ៍ នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការ បង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិនិងឧបករណ៍ ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតកាលពីដើមខែនេះដើម្បីរក្សាសុវត្ថិភាព ដល់សិស្សានុសិស្ស និងមន្ត្រីអប់រំ នៅពេលបើកសាលារៀនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីន ធ្វើតេស្តរកមេរោគ ១ គ្រឿងឧបករណ៍ធ្វើតេស្ត រកមេរោគ ៦.៤០០ ឈុត ឧបករណ៍ ប្រមូលសំណាក មេរោគ ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដបផងដែរពីណាហ្គាវើលដ៍ បេះដូងសប្បុរស។ គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភ នូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលសរុបជាទឹកប្រាក់ មានចំនួនជាង ១១៨.០០០ ដុល្លារអាមេរិក ដើម្បីជួយប្រយុទ្ធ នឹងជំងឺកូវីដ-១៩៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៨២គ្រួសារ ស្ថិតនៅភូមិបាក់ត្រកួន ឃុំនាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។ គួររំលឹកថា លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយក គ្រឿងឧបភោគ និងបរិភោគ បន្តចែកជូនពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ តួុរយ៉ាង លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat ក៏បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ ជនរងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា៕
ខេត្តកំពង់ស្ពឺ៖កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានជួយឧបត្ថម្ភ ការសាងសង់ សំយ៉ាបដែកប្រកស័ង្កសី ក្រុមហ៊ុនខាងមុខ និងខាងក្រោយ សាលាឃុំ ចំនួន១៦៥ ម៉ែត្រការេ ចំណាយថវិកាអស់ ២, ៦៤០ដុល្លារសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក នៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងបានឧបត្ថម្ភជា ហ្វីប្រូជ័រ ចំនួន ៥០០សន្លឹក និងថវិកា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ ដែលបានផ្តួចផ្តើម យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំង...
ភ្នំពេញ-ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយម កាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព។ តាមការសង្កេតមើល ពីចរាចរភ្ញៀវចេញចូល ក្នុងផ្សារទំនើបថ្មីស្រឡាង ចុងក្រោយនេះ និង តួរលេខដែលទទួលបាន ពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរ នៃការចេញ...