នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។ ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។ 247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។ សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ(www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ផ្តល់នូវប្រមូលសិនពិសេស ដោយគ្រាន់តែចំណាយ ថវិកា ៣ពាន់រៀលប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនដល់ផ្ទះ ក្នុងរាជធានីភ្នំពេញ! រួសរាន់ឡើង ចាប់យកប្រមូលសិនពិសេសនេះ ពីក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលមានរហូត ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កុំឪកាសពិសេសនេះ កន្លងផុតណា ។...
ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០៖ ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុន ផ្តល់សេវា ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូ សហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធ ផ្នែកភាពយន្ត កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ...
ភ្នំពេញ៖ ១៣ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយស ទទួលបាន ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best...
លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេច ក្តីប្រាថ្នាតបស្នង សងគុណលោកយាយ តាមរយៈការប្រើប្រាស់ ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់ នាគ្រាលំបាកមួយ។ លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវឲ្យខ្ញុំសម្រេចចិត្តថា ឈប់ធ្វើការសំណង់ឆ្ងាយ...
ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់គេហដ្ឋាន ដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែង ក្នុងការរចនា និងសាងសង់គេហដ្ឋាន ជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះវីឡាកូនកាត់ហ្សបហោស៍ និង ខុនដូ ស្របតាមតម្រូវការ អតិថិជន នាពេលបច្ចុប្បន្ន។ ដោយមានការគាំទ្រ...
សាលារៀនជាច្រើន បានបើកដំណើរការឡើងវិញ តាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែការត្រឡប់ទៅ សាលារៀនវិញឆ្នាំនេះ របស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ មិនមានភាពដូចគ្នា នឹងឆ្នាំមុនៗទេ ផ្ទុយទៅវិញ កុមារត្រូវបានសាលា ក៏ដូចជាអាណាព្យាបាល តំរូវអោយពាក់ម៉ាស និងលាងដៃ គ្រប់ពេលវេលា។ ដូច្នេះហើយដើម្បីធានា ទៅលើការចូលរួម ក្នុងការការពារ លើកុមារពីមេរោគទូទៅ...
ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ...
ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards...