ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត បានផ្តល់រង្វាន់ ដល់អតិថិជន មានសំណាងពីរនាក់ ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះ អតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ ដែលមានទឹកប្រាក់ រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។ លោក ពិត យូហេង ដែលជាអ្នកមានសំណាង បានឈ្នះរង្វាន់ ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹង នូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ ផ្សាយផ្ទាល់ របស់សែលកាត ប្រចាំថ្ងៃ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២០។ លោក ហេង គឺជាវិស្វករម្នាក់ ដែលរស់នៅក្នុង ភូមិសំរោងទង ឃុំជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងអំឡុងពេល នៃការចាប់រង្វាន់ ផ្សាយផ្ទាល់នេះ លោកហេងមានការភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលដឹងថា រូបគាត់គឺជាអ្នកឈ្នះ ទឹកប្រាក់ ១០ ម៉ឺនដុល្លារ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន សែលកាត។ លោក ហេង បានថ្លែងឱ្យដឹងថា៖ “នេះគឺជាសុបិន ដែលបានក្លាយជាការពិត ពិតមែន។ ជាពិសេស នៅក្នុងគ្រាលំបាកនេះ វាបានធ្វើឱ្យគ្រួសារខ្ញុំ ក៏ដូចជារូបខ្ញុំផ្ទាល់ មានក្តីរំភើប ឥតឧបមា។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន សែលកាត ព្រោះថានេះគឺជាអារម្មណ៍ ដ៏អស្ចារ្យខ្លាំងណាស់ ក្នុងការឈ្នះទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះ។ ខ្ញុំសូមអរគុណ ជាថ្មីម្តងទៀត”។ ចំណែកឯ លោក ជា សុខសានវិញ ក៏បានឈ្នះនូវរង្វាន់ទឹកប្រាក់ ដ៏ច្រើនសម្បើមចំនួន ៩០,០០០ ដុល្លារ នៅកម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះផងដែរ។ គាត់គឺជាបុគ្គលិក ផ្នែកលក់ម្នាក់ ដែលរស់នៅ ក្នុងភូមិអណ្តូងប៉ូ ឃុំកំពង់ប្រាណាក់ ខេត្តព្រះវិហារ។ ដើមឡើយ គាត់ក៏មិនជឿទេថា រូបគាត់មានសំណាង បានឈ្នះនូវរង្វាន់ ដ៏អស្ចារ្យនេះ។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានដំណឹង ច្បាស់ហើយ គាត់ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដែលមានទឹកប្រាក់ ដ៏ច្រើនសម្បើមនេះ។ អ្នកឈ្នះទាំងពីរនាក់ បានទទួលនូវប្រាក់រង្វាន់ របស់ពួកគាត់ពីក្រុមហ៊ុន សែលកាត ក្នុងពិធីប្រគល់រង្វាន់ ដែលរៀបចំឡើងផ្ទាល់ នៅឯគេហដ្ឋាន របស់ពួកគាត់តែម្តង។ ក្រុមហ៊ុន សែលកាត បានប្រគល់ប្រាក់រង្វាន់ ជូនដល់លោក ពិត យូហេង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ និងប្រគល់ជូនលោក ជាសុខសាន នៅថ្ងៃច័ន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា លោកពិតជារំភើបជាខ្លាំង ចំពោះអ្នកឈ្នះទាំងពីរនាក់។ “ក្រុមការងារ សែលកាត ទាំងមូល មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានឃើញ អតិថិជនស្មោះស្ម័គ្រ របស់យើង បានទទួលរង្វាន់ ជាមួយទឹកមុខ ដ៏រីករាយឥតឧបមាបែបនេះ។ ការផ្តល់ជូនទៅកាន់ សហគមន៍វិញ គឺជាគុណតម្លៃពិតប្រាកដ របស់ក្រុមហ៊ុនយើង។ វាពិតជាល្អប្រសើរណាស់ ដែលយើងអាចជួយគាំទ្រ ដល់អតិថិជន និងក្រុមគ្រួសារ របស់ពួកគាត់ ជាពិសេសនៅក្នុងគ្រាលំបាក នេះតែម្តង។” កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃរបស់ សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលអនុញ្ញាត ឱ្យអតិថិជន សែលកាតមានឱកាសឈ្នះ នូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនមាន អ្នកឈ្នះទឹកប្រាក់ ១០.០០០ ដុល្លារប្រចាំថ្ងៃនោះទេទឹកប្រាក់នេះ នឹងត្រូវយកទៅបូកបញ្ចូល នៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជារង្វាន់ មានទឹកប្រាក់ យ៉ាងច្រើនសម្បើមអស្ចារ្យ។ ប្រសិនបើអ្នកមានបំណង ចង់ចូលរួមលេងជាមួយ កម្មវិធីឈ្នះរាល់ថ្ងៃនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 បន្ទាប់មក អ្នកនឹងទទួលបាននូវលេខកូដ ចំនួន ៦ ខ្ទង់។ អ្នកឈ្នះនឹងត្រូវប្រកាស ជូនជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៦ល្ងាច នៅលើប៉ុស្តិ៍យូធូប របស់ក្រុមហ៊ុន សែលកាត៕
ព្រះសីហនុ៖ ក្រោយសិស្សានុសិស្សចូលរៀនវិញ ថ្មីនេះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ បានឧបត្ថម្ភ កាតាបសម្រាក់ដាក់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅសាលារៀនមួយចំនួន ដូចជានៅសាលារៀន កោះរុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមួយកន្លែងទៀត នៅសាលារៀនក្នុងភូមិ ព្រៃត្បេះ ឃុំពែ្រកពោធិ៍ ។ ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ទៀ...
មណ្ឌលផ្តល់សេវាកម្ម សាធារណៈថ្មី របស់ក្រសួងសាធារណការ និងដឹងជញ្ជូន ដែលមានវត្តមាន ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
ទឹកក្រូចអាយស៍ IZE ដែលជាដៃគូ សហការឧបត្ថម្ភ ដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើន សម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេម បាញ់ព្រួញមួយ បានសត្វពីរជាដើម ដើម្បីបង្កើតឱកាស ឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមក ទស្សនាការសម្តែង សិល្បៈខ្មែរ នៅថ្ងៃអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២០ ពីវេលាម៉ោង៥:០០-៧:៣០ល្ងាច ក្នុងមណ្ឌលផ្សារទំនើប ជីប...
ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០៖ កុំអាល័យតែត្រែតត្រត…បង្អង់យូរអី…! កម្មវិធីប្រូម៉ូសិនថែមជូន ដ៏ពិសេសអស្ចារ្យបំផុត ពីក្រុមហ៊ុន សាមសុង នៅសល់តែ តែប៉ុន្មានថ្ងៃទៀតទេប៉ុណ្ណោះ! មានន័យថារាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra...
ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី លក់បញ្ចប់គម្រោង ទីតាំងល្អក្នុងក្រុង មានឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ទំហំដី ចាប់ពី 5x20m តម្លៃ 2x,xxxដុល្លារអាមេរិក។ ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ...
Yeti ដែលគ្រប់គ្នាស្គាល់ថា ជាតុក្កតាតំណាង ទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រ ទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរ ទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយ នៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី២៧...
ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់ ហើយថែមទាំងសល់ចំណងដៃ ឲ្យកូនស្រីសំណព្វចិត្តទៀតផង។ ក្នុងចំណោមអ្នកឈ្នះរង្វាន់ ពីវើក ចំនួន២២នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ទឹកប្រាក់រង្វាន់នេះ យ៉ាងមានប្រសិទ្ធភាព ព្រោះថា...
អ្នកបិតស្រាលក់ប្រចាំភូមិ បឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក យន្ត ថាន ហាក់ចាញ់នឹងក្លិនស្រា ដែលខ្លួនបិតអស់ រាប់ឆ្នាំមកហើយនោះ បានងាកមក ពិសាស្រាបៀរ កម្ពុជា វិញម្តង ដែលនាំឲ្យលោកត្រូវរង្វាន់ ទឹកប្រាក់សុទ្ធ ៥លានរៀល។ លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក១កេសគ្រាន់...