ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ កីឡាប្រដាល់ សកលកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋាន កីឡាប្រដាល់សកល ជាផ្លូវការនៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ១១ ខែមករាឆ្នាំ២០២០។ លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការ នៃសហព័ន្ធបាននិយាយថា វគ្គនេះមានសិក្ខាកាម ចូលរួម សរុប ២៧ រូប ជាគ្រូបង្វឹក នៅតាមបណ្តាក្លិប កីឡាប្រដាល់សកល នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងកំពត ហលយវគ្គបណ្តុះបណ្តាល បង្រៀនដោយ លោក វ៉ែនសុផល គ្រូបង្វឹកជម្រើសជាតិ ប្រដាល់សកល។ ចំណែកបង្រៀន ផ្នែកបច្ចេកទេសនៃការបង្វឹក លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហាររូបត្ថម្ភ សម្រាប់កីឡាប្រដាល់សកល។ លោកបានបន្តថា បន្ទាប់ពីឆ្លងកាត់ការសិក្សា រយៈពេល៤ថ្ងៃ សិក្ខាកាមទទួលនិទ្ទេស រួមមាននិទ្ទេសល្អ១០នាក់ និទ្ទេសមធ្យម១៥ រូបនិទ្ទេសខ្សោយ ០២ រូប។តាមការសន្និដ្ឋាន ជារួម សិក្ខាកាមទាំងអស់ បានបង្ហាញស្មារតី ចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់ កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វិក យល់ដឹងច្បាស់ ពីក្រមសីលធម៌ ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ-ឡាការិនី៕ ដោយ៖លី ភីលីព
កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ រស់នៅពោលពេញ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀវិចិត្រ ប្រគល់សត្វខ្លាឃ្មុំ ១ក្បាល ជូនមន្ត្រីជំនាញ អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបុគ្គលិកអង្គការ សម្ព័ន្ធសត្វព្រៃ ដែលពិធីប្រគល និងទទួលធ្វើឡើង នៅគេហដ្ឋាន របស់លោកឧកញ៉ាផ្ទាល់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នាសង្កាត់អូរបែកក្អម...
បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។ ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ...
ចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ នូវគម្រោងទី១ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ អ្វីដែលក្រុមហ៊ុន ផ្តោតសំខាន់បំផុត និងធានាចំពោះអតិថិជនរបស់ខ្លួននោះ គឺគុណភាព ដែលឆ្លុះបញ្ចាំងពី គុណធម៌ មិនកេងបន្លំ និងចង់ចំណេញ ដោយមិនខ្វល់ពីសុវត្ថិភាព របស់អតិថិជននោះទេ នេះជាការលើកឡើងរបស់លោក គឹម សួរ អ្នកតំណាងក្រុមហ៊ុនសាងសង់ បុរី អូរ៉ូរ៉ា...
ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការ ផ្នែកទូរគមនាគមន៍ របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលបានបើកដំណើរការ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង...
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត Ford នៅកម្ពុជា នារាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការសម្ពោធជាផ្លូវការ សម្រាប់ការមកដល់ ទីផ្សារកម្ពុជា នៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី...
ភ្នំពេញ៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបង្អស់ ដែលលោក ណុយ សុខណេម ជាអតិថិជនដំបូងគេបំផុត ដែលបានឈ្នះរង្វាន់ ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា នៅមិនទាន់ស្ងប់ផង ឥឡូវនេះ លោក ម៉ៃឃើល សុវណ្ណ តំណាងស្រាបៀរកម្ពុជា បានបង្ហោះសារមួយទៀត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក កាលពីម្សិលម៉ិញ...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមករា ឆ្នាំ២០២០ បានបង្ហាញទិន្នន័យចរន្ត នៃការលក់ដូរ អចលនទ្រព្យ នៅកម្ពុជា ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ នៃឆ្នាំ២០១៩ និងឆ្នាំ២០២០ មានសភាពធ្លាក់ចុះបន្តិច ។...
ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។ បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ...