ដូហា៖ ប្រធានសហព័ន្ធ កីឡាបាល់ទាត់ ពិភពលោក លោក Gianni Infantino បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនារី “Women’s World Cup” អាចនឹងត្រូវធ្វើឡើង រៀងរាល់ ២ ឆ្នាំម្តង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោកបានបន្តថា បច្ចុប្បន្នការប្រកួតនេះ ធ្វើឡើងរៀងរាល់៤ឆ្នាំម្តង...
អតីតខ្សែប្រយុទ្ធ Manchester United និងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កីឡាករ Diego Forlan នៅថ្ងៃសៅរ៍នេះ ត្រូវបានតែងតាំងជាគ្រូបង្វឹក នៃក្លិបដែលខ្លួនធ្លាប់លេង កាលពីនៅក្មេងៗ ដែលមានឈ្មោះថា Penarol។ កីឡាករវ័យ ៤០ ឆ្នាំរូបនេះ នឹងត្រូវចូលមកជំនួស លោក Diego Lopez ដែលកិច្ចសន្យារបស់គាត់ ត្រូវបានផុតកំណត់...
ភ្នំពេញ៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នៅលើសង្វៀន ព្រែកកំពឹស អ្នកប្រដាល់រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់ខ្លួន គឺអ្នកប្រដាល់ សល់ ពិសិដ្ឋ ក្លិបកុសលកីឡា រក្សាទម្ងន់មិនបាន។...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា ដណ្តើមមេដាយ៣១គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលជាហេតុ ធ្វើអោយកម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ២ ខណៈប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១។ លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្តើមមេដាយសរុប ចំនួន២៧គ្រឿង ក្នុងនោះមេដាយមាស ១៧គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយ៣១គ្រឿង រួមមានមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។ ប្រទេសអាល់ហ្សេរី ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយ២៤គ្រឿង រួមមានមេដាយមាស ៩គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមមេដាយ៧គ្រឿង រួមមានមេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ៕ ដោយ៖លី ភីលីព
បរទេស៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានវៀតណាម បានអំពាវនាវ ឱ្យមានវិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយ ការបំពុលបរិយាកាស ពីការកែលម្អប្រព័ន្ធឃ្លាំមើល ទៅការផ្លាស់ប្តូរ ការប្រើប្រាស់ធ្យូង សម្រាប់ចំអិនអាហារ របស់ប្រជាជន និងបន្ទាប់ពីមើលឃើញថា គុណភាពខ្យល់ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុត ពីររបស់ប្រទេសវៀតណាម បានចុះខ្សោយ ដល់កម្រិតគ្រោះថ្នាក់ ហើយបានក្លាយជា កង្វល់សុខភាពដ៏ធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។...
CAPE CANAVERAL៖ ផ្កាយរណប Starliner ថ្មីរបស់ក្រុមហ៊ុនផ្កាយរណប បានបញ្ចប់នៅក្នុងគន្លងខុស បន្ទាប់ពីបានហោះហើរសាកល្បង លើកដំបូង ដែលជាផលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ក្នុងការបង្ហោះយានអវកាស សម្រាប់អង្គការណាសា នៅឆ្នាំក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នៅពេលក្រុមហ៊ុន ប្រញាប់ប្រញាល់យល់ពីអ្វី ដែលបានកើតឡើង អង្គការណាសា បានលុបចោលការចត របស់ស្ថានីយ៍ផ្កាយរណប...
តូក្យូ៖ ការសិក្សាថ្មីមួយ របស់ក្រុមហ៊ុន JD Power បានបង្ហាញថា ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន “Japan Airlines” បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងការពេញចិត្តអ្នកដំណើរ ក្នុងចំណោមក្រុមហ៊ុន ដែលហោះហើរ ពីអាមេរិកខាងជើង ទៅអាស៊ីនៅឆ្នាំ ២០១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ដែលបានស្ទាបស្ទង់...
មូស្គូ៖ ប្រទេសរុស្ស៊ីបានផ្តល់សញ្ញាថា ខ្លួននឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងបម្រាមអូឡាំពិក រយៈពេល ៤ ឆ្នាំរបស់ខ្លួន ដោយសារតែការដាក់ទណ្ឌកម្ម របស់ទីភ្នាក់ងារប្រឆាំង សារធាតុហាមឃាត ក្នុងកីឡាពិភពលោក ខណៈប្រធានាធិបតីបារាំង លោក Vladimir Putin មានប្រសាសន៍ថា វាជាស្លាកសញ្ញា “ អយុត្តិធម៌”ណាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមប្រឹក្សាត្រួតពិនិត្យ...
ឡុងដ៏៖ ថ្នាក់ដឹកនាំនៃក្របខណ្ឌ Premier League បានប្រកាសថា កីឡាករជប៉ុន Takumi Minamino បានចុះកុងត្រាជាមួយ ក្រុមហង្សក្រហម Liverpool ក្នុងក្របខណ្ឌ Champions League កាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្លួន ៧,២៥ លានផោន (៩,៥ លានដុល្លារ សម្រាប់សំម្លៀកបំពាក់អូទ្រីស Red...
ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅ ទី៣ហើយ ដែលតន្រ្តីទេសចរ Cambodia Brew the Beat របស់ស្រាបៀរកម្ពុជា ត្រូវទៅដល់នាចុងសប្តាហ៍ថ្ងៃទី ២១ និង២២ ខែធ្នូនេះ នៅបរិវេណទីធ្លាដីឡូត៍ឧកញ្ញ៉ា ឈួន គីមសាន តាមបណ្តោយផ្លូវជាតិលេខ៤ ប្រមាណ៣០០ម៉ែត្រ ពីផ្សារកំពង់ស្ពឺ។ ការសម្តែងជូន ពលរដ្ឋកម្ពុជា នៅខេត្តកំពង់ស្ពឺ នេះនឹងត្រូវដឹកនាំដោយ កំពូលតារា ចម្រៀងអ្នកនាង ពេជ្រ សោភា ចូលរួម ផ្តល់ភាពសប្បាយរីករាយបន្ថែម ដោយកញ្ញា រ៉េត ស៊ូហ្សាណា លោក ហ្សូណូ លោក នី រតនា អ្នកនាង សុគន្ធ នីសា និង តារាចម្រៀងហង្សមាស ផ្សេងទៀតផងដែរ។ ការជូនដំណឹងនេះ ចាត់ទុកថាជាការអញ្ជើញ ដល់បងប្អូនអ្នកខេត្តកំពង់ស្ពឺ ដើម្បីចូលរួមរាំលេងកម្សាន្ត ជាមួយការប្រគំតន្ត្រី ដ៏សប្បាយរីករាយមួយនេះ ដែលអនុញ្ញាតិឱ្យចូលរួម ដោយសេរីចាប់ពីម៉ោង ៦ល្ងាច រហូតដល់ពាក់កណ្តាលអាធ្រាត្រ។ ហើយការប្រគំតន្រ្តីនេះទៀតសោត ក៏នឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ចាប់ពីម៉ោង៨ល្ងាចតទៅ ផងដែរ។ នៅក្នុងកម្មវិធីនេះ នឹងមានការលក់ដូរ ភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរស្តោត បាលីប្លេក(Barrely Black) ទឹកក្រូអាយស៍(IZE ) ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) និង ទឹកបរិសុទ្ធកម្ពុជារួមជាមួយនឹង ម្ហូបអាហារឆ្ងាញ់ៗប្រកបដោយអនាម័យ ពីចុងភៅជំនាញៗផងដែរ៕ សូមពិសាដោយការទទួលខុសត្រូវ!