The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារឆ្នើមប្រេស៊ីល Thiago Silva បានបញ្ជាក់អំពីជំហរបស់គាត់ថា នឹងចង់បន្តកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea បន្ថែមទៀត។ កុងត្រារបស់គាត់បច្ចុប្បន្ន នឹងអស់សុពលភាពត្រឹមចុងរដូវក្តៅ ខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែគាត់បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់ GIVEMESPORT ថា៖ខ្ញុំបានលឺព័ត៌មានវិជ្ជមានជាច្រើន នៅក្នុងកិច្ចប្រជុំប៉ុន្មានថ្ងៃចុងក្រោយនេះ ចំពោះកុងត្រាថ្មី។ ប្រភពដដែលបានបន្តទៀតថា ក្លឹបតោខៀវ Chelsea...
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រ (ISF) សហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia រៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth League ដែលជាឆ្នាំទី៦នៅប្រព្រឹត្តទៅទីលានបាល់ទាត់ AIA Stadium...
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រមូលរថយន្តជាង ៥២០,០០០ គ្រឿង រួមទាំងរថយន្តម៉ាក Suzuki ផងដែរ ដោយសារកំហុសផ្នែកម៉ាស៊ីនអគ្គិសនី អាចបណ្តាលឲ្យពួកគេឆេះ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងប្រមូលរថយន្តសរុបចំនួន ៥២៧,៤៩១...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមសកម្មជនដែលស្វែងរកការអភិរក្សកន្លែងកីឡាជាប្រវត្តិសាស្ត្រចំនួន២ និងផ្លូវមានដើមឈើជានិមិត្តរូបមួយ ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធ ជាមួយរដ្ឋាភិបាលទីក្រុងតូក្យូជុំវិញការអភិវឌ្ឍន៍ឡើងវិញនៃសង្កាត់បៃតងបំផុតមួយរបស់ទីក្រុង។ ទីក្រុងតូក្យូស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការផ្តួចផ្តើមផែនការរុះរើ និងជំនួសកីឡដ្ឋាន Jingu ជាទីលានកីឡាបេស្បលចាស់ជាងគេទី៤ របស់ពិភពលោកដែលនៅតែប្រើប្រាស់ ដោយក្រុមបាល់ទាត់កំពូល និង Prince Chichibu Memorial Rugby Ground ជាទីលានកីឡាបាល់ឱបសំខាន់បំផុតអាយុ ៧៥...
បរទេស៖ នៅនិទាឃរដូវឆ្នាំ ២០២២ រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ា របស់ប៉ូឡូញ បានបញ្ជូនយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងរបស់ខ្លួនជាសម្ងាត់ទៅឱ្យអ៊ុយក្រែន ទោះបីជារដ្ឋាភិបាលប៉ូឡូញ បដិសេធជាផ្លូវការ នូវកិច្ចព្រមព្រៀងបែបនេះក៏ដោយ, នេះបើតាម កាសែតក្នុងស្រុកមួយបានអះអាង ដោយដកស្រង់ប្រភពមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមកាសែត...
SEATTLE៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាបណ្តាញ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក ជួបការលំបាកក្នុងការប្រើប្រាស់ ឧបករណ៍ដូចជា Outlook និង Teams យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ឧប្បត្តិហេតុរាប់ពាន់ត្រូវបានកត់ត្រាដោយគេហទំព័រតាមដាន Downdetector ជាមួយនឹងពាក្យបណ្តឹងជាពិសេសប៉ះពាល់ដល់អ្នកប្រើប្រាស់នៅអាស៊ី និងអឺរ៉ុប។ ក្រុមហ៊ុនបាននិយាយថា យើងបានញែកបញ្ហាទៅជាបញ្ហាកំណត់រចនាសម្ព័ន្ធបណ្តាញ ហើយយើងកំពុងវិភាគយុទ្ធសាស្ត្រ កាត់បន្ថយដ៏ល្អបំផុតដើម្បីដោះស្រាយវា...
GENEVA៖UEFA បាននិយាយកាលពីថ្ងៃពុធថា ក្រុមបុរសនឹងលែងលេងក្នុងក្រុមចំនួន ៦ ក្រុមទៀតហើយបន្ទាប់ពី Euro 2024 ដោយស្វែងរកការប្រកួតជម្រុះ World Cup និងជើងឯកទ្វីបអឺរ៉ុប យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ UEFA បានបន្តថា ខ្លួនរំពឹងថានឹងមានការលេងដោយមានភាពស្វាហាប់ជាងមុន នៅពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ចាប់ផ្តើមនៅខែមីនា ឆ្នាំ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ី Admiral Gorshkov បានធ្វើសមយុទ្ធដោយជោគជ័យ ជាមួយនឹងមីស៊ីលល្បឿនលឿន Tsirkon នៅផ្នែកខាងលិច នៃមហាសមុទ្រអាត្លង់ទិក។ ប្រភពបានឲ្យដឹងថា នាវាចម្បាំងបានអនុវត្តសមត្ថភាព វាយប្រហាររបស់ខ្លួន ដោយបាញ់មីស៊ីលលឿនជាងសំឡេង Tsirkon នៅឯគោលដៅសមុទ្រ ដោយយកតម្រាប់តាមកប៉ាល់របស់សត្រូវ ដែលស្ថិតនៅចម្ងាយជាង ៩០០គីឡូម៉ែត្រ។ ប្រធានាធិបតីរុស្ស៊ី លោក...
អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាស James Webb របស់អង្គការអវកាសណាសា បានផ្តិតយករូបភាពសំខាន់ៗមួយចំនួន នៃព្រំដែនចុងក្រោយក្នុងប្រវត្តិសាស្ត្រ ដោយបញ្ជូនរូបភាពលម្អិតនៃតំបន់ឆ្ងាយដាច់ស្រយាល ដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២៧០អង្សាសេ។ ប្រភេទម៉ូលេគុល ដែលបង្កើតជាបណ្តុំតំបន់មានជីវិត ត្រូវបានគេរកឃើញនៅតំបន់ដ៏ជ្រៅ នៃពពកទឹកកក។ ដោយប្រើកែវយឺតអវកាស James Webb របស់ណាសា “NASA” ក្រុមតារាវិទូ...
អង់គ្លេស៖ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា សមត្ថភាពក្នុងការបង្កើតឡើងវិញនូវអវយវៈ ដែលបាត់បង់អាចរក្សាបាន នូវគន្លឹះសម្រាប់ការព្យាបាល ការដាច់សរសៃឈាមខួរក្បាលរបស់មនុស្ស ទោះបីជាករណី នៃសត្វពីងពាងសមុទ្រក៏ដោយ ការដុះឡើងវិញរបស់ពួកគេ មិនតែងតែទៅជាផែនការទាំងស្រុងនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមានការស្រឡាំងកាំង បន្ទាប់ពីបានរកឃើញសត្វពីងពាងសមុទ្រ មានសមត្ថភាពលូតលាស់សរីរាង្គបន្តពូជថ្មី និងរន្ធគូថ។ អ្នកជំនាញបានដឹងរួចមកហើយថា នៅពេលអវយវៈ ដែលបាត់បង់ដូចជាជើង ពួកគេអាចដុះឡើងវិញ បានយ៉ាងល្អប្រសើរ។...