ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ទីក្រុងញ៉ូដេលីនៃប្រទេសឥណ្ឌា បានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន៤.៤៦៩ករណី និងការស្លាប់ពាក់ព័ន្ធចំនួន៩នាក់ ក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយសាជីវកម្មក្រុងដេលី (MCD) នៅថ្ងៃព្រហស្បតិ៍នេះ ។ យោងតាមទិន្នន័យ ចំនួនករណីគ្រុនឈាមខ្ពស់បំផុត នៅទីក្រុងដេលី ត្រូវបានកត់ត្រាក្នុងខែតុលា ដោយមានចំនួន១.២៣៨ ករណី...
ភ្នំពេញ៖ ដើមឆ្នាំថ្មី២០២៣ នាំលាភនាំជ័យជូន ដល់អតិថិជនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីស ដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ចំនួន៤នាក់មានសំណាង គាស់ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ៤ គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង WURKZ។ អ្នកដែលឈ្នះរង្វាន់ទាំង៥នាក់ រួមមាន៖ ១) លោក ម៉ោក ម៉ាញ រស់នៅខេត្តត្បូងឃ្មុំ ២) លោក សា ស្រលីហ៊ឹន រស់នៅខេត្តព្រះសីហនុ ៣) អ្នកស្រី ឡុង ព្រឹម រស់នៅខេត្តកំពង់ធំ ៤) អ្នកស្រី អ៊ុន គឹមអុល រស់នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីស បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ជូនដល់អតិថិជនរួចរាល់ហើយ កាលពីពេលថ្មីៗនេះនៅខេត្តកំពង់ស្ពឺ ក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ Cambodia Countdown Concert 2023 ផ្ទាល់តែម្តង ដោយគ្រោងនឹងធ្វើការចែកជូនបន្តទៀត នាពេលខាងមុខ។ អតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ បានបញ្ចេញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានមកទទួលយករង្វាន់ពិតៗពីក្រុមហ៊ុន រួមទាំងបានចូលរួមកម្សាន្ត ក្នុងកម្មវិធីការប្រគំតន្ត្រីឆ្លងឆ្នាំផងដែរ។ ភេសជ្ជៈប៉ូវកម្លាំង WURKZ ត្រូវបានផលិតឡើង ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត នាំចូលពីប្រទេសអាល្លឺម៉ង់ និងសម្បូរទៅដោយសារជាតិចិញ្ចឹម រួមមាន វីតាមីន B6 និង B12 សារជាតិតូរីន កាហ្វេអ៊ីន អ៊ីណូស៊ីតុល និងលីស៊ីន ដែលសារធាតុទាំងអស់នេះ ជួយរក្សាលំនឹងថាមពល កាត់បន្ថយការអស់កម្លាំងពីសកម្មភាពកីឡាជាច្រើនម៉ោង បង្កើនមុខងារការចងចាំ និងរក្សាកម្រិតកង្វះជាតិទឹកក៏ដូចជាជួយបន្សាបជាតិស្រវឹង និងជួយពង្រឹងស្មារតីនៅពេលកំពុងបើកបរ។ កាន់តែពិសេស ញុំាភេសជ្ជៈប៉ូវកម្លាំង WURKZឥឡូវនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន១២០០គ្រឿង រង្វាន់៥លានរៀល និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់។ កុំភ្លេចញុំា វើក រង្វាន់ម៉ូតូ និងប្រាក់សុទ្ធកំពុងរង់ចាំអ្នក! ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ! គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន! តាមដានហ៊្វេសប៉ុកផេករបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ https://www.facebook.com/WurkzCambodia
ភ្នំពេញ៖នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបណេះសំណាល ជាមួយថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ នៃការប្រកួតកីឡាជាតិលើកទី៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡារ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីតាលីមិនអាចក្លាយជា អ្នកសម្រុះសម្រួល នៅក្នុងជម្លោះដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បាននោះទេ។ ការលើកឡើងនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមមុន ដែលបានបញ្ចេញដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតសូហ្វវែរអាជីវកម្ម Salesforce កំពុងបញ្ឈប់បុគ្គលិកប្រហែល ៨០០០នាក់ ឬ១០ភាគរយ នៃកម្លាំងការងាររបស់ខ្លួន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បន្តកាត់ចេញបញ្ជីប្រាក់បៀវត្សរ៍ ដែលពង្រីកយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការកាត់បន្ថយបានប្រកាសកាលពីថ្ងៃពុធ ដែលធំជាងគេក្នុងប្រវត្តិសាស្ត្រ ២៣ ឆ្នាំរបស់ក្រុមហ៊ុន San Francisco បង្កើតឡើងដោយអតីតនាយកប្រតិបត្តិ Oracle លោក...
ឡាស វេហ្គាស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តសកលលោក Stellantis នឹងផលិតតាក់ស៊ីតាមផ្លូវអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន អាកាសចរណ៍អាមេរិក Archer ដោយវាបានប្រកាសកាលពីថ្ងៃពុធ នៅពិព័រណ៍គ្រឿងអេឡិចត្រូនិកដ៏ធំ (CES) នៅ Las Vegas ។ ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Stellantis...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងប៉ារីសនឹងផ្ទេររថក្រោះធុនស្រាល ប្រភេទ AMX-10 ផលិតក្នុងស្រុករបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្លាយជាសមាជិកណាតូដំបូងគេ ដែលបញ្ជូនរថពាសដែក មិនមែនសូវៀតទៅឱ្យទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននៃការផ្ទេរនេះ ត្រូវបានទម្លាយដោយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដែលបានសរសេរនៅលើ...
ក្លឹប Bayern Munich ដកចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane ពីក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានអាល្លឺម៉ង់ SportBild។ មូលហេតុដែលក្លឹបយក្សអាល្លឺម៉ង់មួយនេះ ឈប់ចង់ទិញ Kane ក៏ព្រោះតែផ្ទៃក្នុងរបស់ក្លឹបយល់ថា ការនាំចូលកីឡាករអង់គ្លេសមានភាពលំបាកពេក ទោះបីជាកីឡាកររូបនេះផុតកុងត្រាជាមួយ Spurs នៅឆ្នាំ២០២៤។ បន្ថែមពីនេះទៅទៀត Kane...
ផែនដីត្រូវបានដុំពពកតូចធំជាច្រើន គ្របដណ្ដប់ពាសពេញចំនួនប្រមាណ ៧០% នៃផ្ទៃមេឃទាំងមូល។ និយាយក្នុងន័យឧបមាថា ចុះបើគ្មានពពកសោះនៅលើមេឃ តើវានឹងប៉ះពាល់ដែរឬទេ ចំពោះជីវិតនៅលើផែនដី? ចម្លើយខ្លីគឺថា “ត្រឹមត្រូវ” វានឹងប៉ះពាល់។ នៅក្នុងរយៈពេល២-៣ថ្ងៃដំបូង បញ្ហាចម្បងដែលកើតមានឡើងគឺសំណើម។ ដូចដែលបានដឹង កម្ដៅព្រះអាទិត្យនឹងបង្កើតឲ្យមានលំហួតទឹក ដែលប្រមូលផ្ដុំកកើតជាពពក។ អ៊ីចឹងបើមិនអាចកើតជាពពក នោះលំហួតទឹកនៅតែវិលចុះឡើង នៅក្នុងស្រទាប់បរិយាកាស ដែលបង្កើតជាសំណើមក្នុងខ្យល់ជិត ១០០%តែម្ដង។ ឧទាហរណ៍ថា...
ដោយសារតែរងបម្រាមពីសំណាក់ សមាគមបាល់ទាត់អង់គ្លេស FA នោះកីឡាករ Cristiano Ronaldo ត្រូវបានគេដឹងថាមិនអាចបង្ហាញខ្លួន ក្នុងការប្រកួតដំបូងជូនក្លឹបថ្មី Al Naasr នៅថ្ងៃព្រហស្បតិ៍នេះទេ។ កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យកាលវ័យ៣៧ឆ្នាំរូបនេះ ពេលនេះកំពុងជាប់ឈ្មោះជាកីឡាករ ដែលមានប្រាក់កម្រៃ លើសគេបំផុតក្នុងពិភពលោក ដល់ទៅ១៧៣លានផោនក្នុងមួយឆ្នាំ ឬត្រូវជា២០០លានដុល្លារក្នុងមួយឆ្នាំ។ Al Nassr...