ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងថា តម្លៃអចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កំពុងមានសក្តានុពល ហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។ នាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈបានប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា អចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាឌឺហ្គោល ឬមហាវិថីសហព័ន្ធរុស្ស៊ី...
ការគេងស្រមុករ៉ាំរ៉ៃ អាចប៉ះពាល់រហូតដល់ទៅ ៤៥% នៃមនុស្សពេញវ័យ ហើយអាចជាមូលហេតុនៃបញ្ហារាងកាយ និងផ្នែកអារម្មណ៍។ ការស្រមុក អាចជាបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើអ្នក ឬដៃគូររបស់អ្នកមានបញ្ហានេះ សូមទទួលយកវិធានការបង្ការទាំងនេះ ដែលនឹងអាចជួយធានាបានថា អ្នកអាចបានសម្រាកបានយ៉ាងល្អ។ របៀបក្នុងការគេង ក៏អាចជាវិធីមួយផងដែរ។ ប្រសិនបើអ្នកគេងផ្ងារ ដោយកល់ខ្លួនដោយខ្នើយ ឲ្យបានច្រើនជារឿងល្អសម្រាប់អ្នក។ -ចូរលើកក្បាលគ្រែឲ្យបានខ្ពស់ -ចូរព្យាយាមគេងផ្អៀង ហើយមានហេតុផលដ៏ល្អ ដែលអ្នកមិនគួរគេងផ្ងារ...
បរទេស៖ ច្បាប់ថ្មី តាមសេចក្តីរាយការណ៍ ត្រូវបានគេណែនាំនៅក្នុង រដ្ឋសភាសហរដ្ឋអាមេរិក ដែលមានសារៈសំខាន់ជាខ្លាំង ក្នុងការធានាដល់ភាពទំនើប ផ្នែកយោធាប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល លើសប្រទេសនៅតំបន់ មជ្ឈិមបូព៌ានានា។ សេចក្តីព្រាងច្បាប់ ដែលដឹកនាំដោយតំណាងរាស្ត្រ លោក Brad Schneider នោះ ស្នើឲ្យមានការប្តេជ្ញាមួយ ចំពោះភាពទំនើបផ្នែកយោធា ប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល ដែលជាការសន្យាតាមផ្លូវច្បាប់មួយ...
កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani នៅក្រោយព័ត៌មានចចាមអារ៉ាម អូសបន្លាយរាប់សិបខែរួចមក ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយថា នឹងមកចូលរួមជាមួយនឹង ក្លឹបបិសាចក្រហម Man United។ The Goal បានសរសេរថាកីឡាករ Cavani នឹងត្រៀមខ្លួនទទួលបាន ប្រាក់កម្រៃរហូតទៅដល់ ១១លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំបន្ទាប់ពីបានបដិសេធ សំណើរសុំធ្វើការជាមួយគ្នា ពីសំណាក់ក្លឹបយក្សអេស្បាញ AT Madrid...
បរទេស៖ នៅថ្ងៃចន្ទសារព័ត៌មានបរទេស បានចេញផ្សាយថា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានធ្វើការលើកឡើងថាវត្តមាន នៃកងទ័ពជើងទឹកនិងអាកាស របស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក នឹងអាចជួយទប់ទល់ទៅនឹងឥទ្ធិពល របស់មហាអំណាចលោកខាងលិច នៅក្នុងតំបន់នេះហើយ លោកជឿជាក់ថាពេលនេះ ការប្រយុទ្ធដើម្បីបង្ក្រាប ក្រុមបះបោរកំពុងធ្លាក់ចុះ។ នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍របស់ ក្រសួងការពារជាតិរុស្ស៊ី Zvezda នៅចំថ្ងៃគម្រប់ខួប ៥ ឆ្នាំនៃអន្តរាគមន៍របស់ក្រុងម៉ូស្គូ...
នៅថ្ងៃនេះក្លឹបបារាំង Rennes បានប្រកាសខ្ចីជើង បានកីឡាករជើងខ្លាំង ២រូប ពីអ៊ីតាលីជាផ្លូវការហើយ មុនពេលដែលទីផ្សារដោះដូរកីឡាករ នឹងត្រូវបិទនៅថ្ងៃចន្ទនោះ។ Rennes ដែលត្រូវបានគេដឹងថា នឹងត្រៀមខ្លួនបង្ហាញខ្លួនជា លើកដំបូងនៅក្នុងពានរង្វាន់ ធំបំផុតរបស់អ៊ឺរ៉ុប Champion League បានកំពុងតែព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការនាំចូលកីឡាករចំណូលថ្មី និងមានបទពិសោធច្រើននៅអ៊ឺរ៉ុប។ ជាក់ស្តែងកីឡាករ២ ដែល Rennes...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយ របស់ប្រទេសរុស្ស៊ី មានឈ្មោះ TASS នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាមួយ ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៅទីក្រុងហែលស៊ិនហ្គី នាថ្ងៃទី៥ ខែតុលានេះ។ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុង ការផ្តោតអារម្មណ៍ខ្ពស់ ស្របពេលដែលសន្ធិសញ្ញានេះ នឹងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈ ហើយប្រទេសរុស្ស៊ីមើលឃើញ ឱកាសតិចតួចនៃការបន្តសន្ធិសញ្ញា...
(ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៥ កញ្ញា ២០២០)៖ក្រុមហ៊ុនHuawei នាថ្ងៃសុក្រនៅក្នុងកម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020 បានបង្ហាញរបត់គំរូដែលធ្វើអោយ មានការផ្លាស់ប្តូរវិស័យឧស្សាហកម្មឌីជីថល ក្នុងគោលបំណងធ្វើអោយរីកដុះដាល ប្រព័ន្ធអេកូឡូស៊ីដែលមានភាពរឹងមាំ និង បង្កើនដំណោះស្រាយ ដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ សំរាប់អនាគតនៃសង្គមឆ្លាតវៃ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងទៅតាមក្រុមហ៊ុន បច្ចេកវិទ្យានាំមុខនៅក្នុងពិភពលោក គំរូថ្មីនេះមានលក្ខណៈសម្បត្តិ ជាប្រព័ន្ធអេកូឡូស៊ីឌីជីថល...
ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ាភាគខាងត្បូងបង្ហាញថា ជម្រៅដ៏ជ្រៅនៅខាងក្រោមតំនប់ San Andreas នៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ព័ទ្ធជុំវិញដោយកម្លាំងរលាយថ្ម ដែលកំពុងបើកបរញ័រនៅក្រោម ផ្នែកមួយលាតសន្ធឹង ចម្ងាយលាតសន្ធឹង ៨០០ ម៉ាយល៍ ពីព្រំផែន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការស៊ើបអង្កេតថា តើការរញ្ជួយដីកើតឡើងយ៉ាងម៉េច ក្រុមការងារបានមើលនៅចម្ងាយ៤៣ ម៉ាយល៍ពីផ្ទៃខាងលើ ហើយបានរកឃើញផ្ទាំងថ្មកកិត និងវត្ថុរាវដើរតួយ៉ាងសំខាន់ក្នុងការបែកបាក់។ ក្រុមអ្នកស្រាវជ្រាវបានសិក្សា...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃចន្ទបានសរសេរថា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកនៅតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដោយជំរុញឱ្យមានការបញ្ចប់ នូវការទូតមួយចំពោះវិបត្តិដណ្តើម ផលប្រយោជន៍ធម្មជាតិរវាងគ្នា។ គួរឲ្យដឹងដែរថា ភាពតានតឹងនៅភាគខាងកើត មេឌីទែរ៉ាណេបានកើនឡើង ដោយសារការទាមទារ និងបណ្តឹងតបដែល ប្រទេសតួកគី នឹងប្រទេសក្រិកព្រមទាំង កោះស៊ីបផងនៅក្នុង...