ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern...
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា សហព័ន្ធបាល់ទាត់ជប៉ុន (JFA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២១០លានយ៉េន (១,៩៥ លានដុល្លារ) ដល់ក្លិបចំនួន ១១៥ ដែលហិរញ្ញវត្ថុរបស់ខ្លួនបានទទួលរង ផលប៉ះពាល់ពីមេរោគ COVID-១៩ ។ រដូវកាលនេះទើបតែ ចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន មុនពេលការប្រកួតត្រូវបានផ្អាក នៅខែកុម្ភៈដោយចសារ តែការផ្ទុះឡើងនូវមេរោគថ្មីដែលបណ្តាល ឲ្យបាត់បង់ប្រាក់ចំណូលសម្រាប់ក្លិប។ ការប្រកួតនៅក្នុងផ្នែកធំទាំង៣...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ប្រហែលជាអាចនឹងបើកចំហអនុញ្ញាតឲ្យ នាវាកូរ៉េខាងជើង ធ្វើដំណើរឆ្លងកាត់តាមតំបន់ភាគខាងត្បូងនៃឧបទ្វីប ដែលនាពេលបច្ចុប្បន្ននេះ ត្រូវបានហាមឃាត់ ក្រោមចំណាត់ការនាថ្ងៃទី២៤ ខែឧសភា របស់ទីក្រុងសេអ៊ូល។ មន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង លោក Yeo Sang-gi បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា ការទំនាក់ទំនងពាក់ព័ន្ធ រឿងដែនសមុទ្រ នឹងជារឿងចាំបាច់ រវាងប្រទេសកូរ៉េខាងជើង...
មួយរយៈនេះក្លឹបតោខៀវ Chelsea បានព្យាយាមចរចា បន្តកុងត្រាជាមួយនឹងកំពូលកីឡាករ សំបូរបទពិសោធសញ្ជាតិបារាំង Olivier Giroud យ៉ាងខ្លាំងហើយជាលទ្ធផល សប្តាហ៍នេះក្លឹបបានទទួលជោគជ័យក្នុងការ បន្តកុងត្រាថ្មីជាផ្លូវការហើយ។ កុងត្រាថ្មីមានន័យថា Giroud នឹងបន្តលេងជាមួយនឹង Chelsea រហូតដល់ចុងបញ្ចប់រដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះមានវ័យ ៣៣ឆ្នាំទៅហើយក្តី។ កន្លងមកកីឡាករត្រូវបានសារព័ត៌មានអះអាងថា កីឡាករមានទំនាក់ទំនង ជាមួយនឹងក្លឹបយក្សអ៊ីតាលីទាំងពីរគឺ Inter Milan...
តូក្យូ៖ ក្រុមហ៊ុន Sony Corp និងក្រុមហ៊ុន Microsoft Corp បាននិយាយរួមគ្នាថា ពួកគេនឹងសហការគ្នា ក្នុងការវិភាគវីដេអូដោយប្រើបច្ចេកវិទ្យា ស៊ើបការណ៍សម្ងាត់សម្រាប់ ប្រើប្រាស់នៅក្នុងហាងលក់រាយ និងរោងចក្រ ជាគម្រោងដំបូងបង្អស់ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេដែលបានបង្កើតកាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សមត្ថភាពរបស់ Azure AI របស់ក្រុមហ៊ុន...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន បានជួបនឹងឱនភាពពាណិជ្ជកម្មទំនិញចំនួន ៩៣០,៤ ពាន់លានយ៉េន (៨,៦ ពាន់លានដុល្លារ) នៅក្នុងខែមេសា ដោយសារតែឥទ្ធិពល នៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងរបាយការណ៍បឋមថា ការនាំចេញបានធ្លាក់ចុះ ២១,៩ ភាគរយធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលធ្លាក់ចុះ ៧,២...
កីឡាករ Sancho កន្លងមកត្រូវបានគេលើកទឹកចិត្ត គ្រប់គ្នាថា ត្រូវតែផ្លាស់ទៅលេងជាមួយ នឹងលីគកំពូលអង់គ្លេស Premier League ឲ្យបាននៅរដូវក្តៅនេះជាពិសេស ខណៈក្លឹបបិសាចក្រហម Man United និងតោខៀវ Chelsea កំពុងនាំមុខគេក្នុងការដោះដូរលើកនេះ។ មកដល់សប្តាហ៍ Man United និងChelsea សុទ្ធតែទទួលបាននូវក្តីសង្ឃឹម កាន់តែច្រើនដូចគ្នា ដោយសារតែប្រធានក្លឹប...
1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូនៅហ៊ីរ៉ូស៊ីម៉ា 2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះត្រូវបាន អាមេរិកដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយកតាមគំរូនៃរឿង The Maltese Falcon 3.យោធាអាមេរិក ១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ ៣នាក់ប៉ុណ្ណោះ ដែលបានដឹងច្បាស់អំពី...
តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភា បាឲ្យដឹងថា មួយរយៈនេះសហរដ្ឋអាមេរិក កំពុងព្យាយាមប្រមូលសម្លេងគាំទ្រ ដើម្បីអាចបន្តបម្រាម ជួញដូរអាវុធថ្មីបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ អង្គការសហប្រជាជាតិ។ ប៉ុន្តែកាលពីថ្ងៃអង្គារ មេដឹកនាំកំពូលវិស័យការពារជាតិអ៊ីរ៉ង់ បានអះអាងថា អាមេរិកទំនងជានឹងបរាជ័យរួច ទៅហើយក្នុងកិច្ចខំប្រឹងប្រែងនេះ។ លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរថា...
តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile Inc បានប្រកាសថា ដោយសារតែផលប៉ះពាល់ នៃជំងឺរាតត្បាតCOVID-19 គ្របដណ្តប់ទូទាំងពិភពលោក ក្រុមហ៊ុនរំពឹងថា នឹងបើកដំណើរការសេវាកម្ម ប្រព័ន្ធទំនាក់ទំនងចល័តជំនាន់ទី (5G) របស់ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សេវាកម្ម 5G បានគ្រោងទុកនឹងបើកខែមិថុនា ឆ្នាំ២០២០ ត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេលប្រមាណជា ៣ខែ...