បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាមេរិក បានចាប់ផ្តើមទទួលបាន សកម្មភាពល្អប្រសើរជាងមុន កាលពីចុងឆ្នាំកន្លងទៅនេះ ទោះបីជាតម្លៃអត្រាកំចីមានកម្រិតខ្ពស់ ហើយអត្រាកំណើននៃ ការចាយវាយក្នុងស្រុកផង ដែលបានទាញឲ្យកម្រិត ជីវភាពពលរដ្ឋធ្លាក់ចុះក្តី។ តួលេខជាផ្លូវការបានបង្ហាញកំណើនសេដ្ឋកិច្ច របស់អាមេរិកកាលពីរយៈពេល ៣ខែចុងឆ្នាំ មានប្រមានជា២,៩ភាគរយ ដែលធៀបទៅនឹងតួលេខ កាលពីពេលវេលាដូចគ្នាកាលពីឆ្នាំ២០២១ មានកំណើនដល់ទៅ ៣,២ភាគរយ ខណៈដែលវិស័យសំណង់...
បរទេស៖ តុលាការកំពូលនៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញសាលដិកាជាផ្លូវការ ហើយដើម្បីអាចដាក់ពិន័យទៅលើកម្មវិធីទូរស័ព្ទ Telegram ក្រោយរកឃើញថា ក្រុមហ៊ុនេះបានខកខានមិនបាន អនុវត្តតាមសាលដិកា ចុងក្រោយរបស់តុលាការ។ តុលាកាប្រេស៊ីលបានចេញដិកា កាលពីលើកមុនដែលទាមទារឲ្យ Telegram ក្នុងការលប់ចោលគណនេយ្យ ដែលជាកម្មសិទ្ធរបស់អតីតប្រធានាធិបតីប្រេស៊ីល ចេញពីការបណ្តាញរបស់ខ្លួន និងចេញពីអ្នកគាំទ្រ។ គួរឲ្យដឹងដែរថា សាលដិកដែលបានធ្វើឡើង កាលពីចុងក្រោយនោះ បានកើតឡើងតាំងតែពិខែមករាមកម្ល៉េះ ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ប្រេស៊ីល...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Meta Platforms បានធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់ រាប់ពាន់នាក់នៅក្នុង សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ។ នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកប្រើប្រាស់ Instagram លើសពី១៨.០០០នាក់បានរាយការណ៍ពីបញ្ហាជាមួយនឹងការចូលប្រើកម្មវិធី ហើយឧប្បត្តិហេតុប្រហែល ១៣.០០០នាក់ ត្រូវបានរាយការណ៍សម្រាប់កម្មវិធី Facebook...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងត្រូវបានគេអនុញ្ញាតិឲ្យ វិលត្រឡប់មកប្រើប្រាស់គណនេយ្យ Facebook និង Instagram របស់គាត់វិញហើយបន្ទាប់ពីក្រុមហ៊ុនមេគឺ Meta បានប្រកាសថា បញ្ចប់ទៅនៃបម្រាមឃាត់រយៈពេល ២ឆ្នាំ ចំពោះបុរសរូបនេះ។ តាមការបញ្ជាក់ដោយក្រុមហ៊ុនយក្សនេះ បានឲ្យដឹងដែរថា បម្រាមដែលមានរយៈពេលជាង...
អតីតកីឡាករខ្សែការពារ ក្លឹបបិសាចក្រហម Man UTD លោក Paul Parker បានធ្វើការរិះគន់ខ្លាំងៗ ចំពោះការលើកឡើងរបស់ភ្នាក់ងារកីឡាករ Scott McTominay ថានឹងអាចចូលរួម Newcastle នោះគឺជាការភូតភរកុហកប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃចុងក្រោយនេះក្លឹប Newcastle បានលេចឬដំណឹងថា បានចរចាជាមួយនឹងកីឡាករស្កុតរូបនេះ ដើម្បីអាចធ្វើការផ្លាស់ប្តូរ បាននៅក្នុងខែមករានេះ ប៉ុន្តែត្រូវបានក្លឹប Man...
The Times ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេប្រាប់ថា នឹងត្រូវចំណាយខ្ទង់ណាមួយ ដើម្បីអាចនាំយកកីឡាករ Martin Zubimendi បានពីក្លឹបនៅលីគកំពូលអេស្បាញបាន។ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថានឹងត្រូវ ចំណាយលុយប្រមាណជា ៦០លានផោន ដើម្បីអាចធ្វើកុងត្រានាំយក កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Real Sociedad រូបនេះបាន។...
កីឡាករ Stefan Bajcetic ត្រូវបានក្លឹបហង្សក្រហម Liverpool សម្រេចចិត្តក្នុងការផ្តល់កុងត្រា រយៈពេលវែងជាមួយនឹងក្លឹប ហើយក្រោយការបង្ហាញទំរង់ បានយ៉ាងល្អនាពេលកន្លងមក។ កីឡាករខ្សែបម្រើជនជាតិអេស្បាញរូបនេះ បានធ្វើការប្តេជ្ញាចិត្តខ្លាំង ចំពោះអនាគតរបស់ខ្លួនជាមួយនឹង ក្លឹបរហូតដល់ឆ្នាំ២០២៧ ហើយជឿជាក់ថាក្លឹបក៏ពេញចិត្តពេញថ្លើម ជាមួយនឹងទំរង់លេងរបស់កីឡាករ ១៨ឆ្នាំរូបនេះផងដែរដូចគ្នា។ ការចរចាគ្នាបន្តកុងត្រាថ្មី បានធ្វើឡើងតាំងតែពីរដូវក្តៅកន្លងមកម្ល៉េះ ប៉ុន្តែនៅចំពេលដែលទំរង់លេង របស់ក្រុមទាំងមូលហាក់ដូចជា មិនសូវល្អប្រសើរសោះនៅរដូវកាលនេះ និងកំពុងធ្លាក់ដល់ស្ទើរ...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី អុកចត្រង្គកម្ពុជា ដណ្តើមមេដាយមាស ៣ គ្រឿងលើ ៦វិញ្ញាសា នៃព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២៣ នៅប្រទេសកម្ពុជាដែលជា ការប្រកួតក្នុងដំណើរឆ្ពោះទៅ កាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួជាផ្លូវការ។ ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែមករា មានពាក្យចចាមអារ៉ាមបានចាប់ផ្តើម រីករាលដាលនៅក្នុងសហគមន៍អនឡាញថា តារារ៉េប តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាអ្នករាំរបស់កូរ៉េខាងត្បូងលោក Taeyong និងតារាសម្តែងកូរ៉េខាងត្បូងនាង Park Joo Hyun បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហា។ យោងតាមផ្ទាំងរូបភាពអនាមិកថា តារាទាំង២...
សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូង កំពុងពិចារណាបង្កើតមូលនិធិ ក្នុងស្រុកមួយដើម្បីផ្តល់ សំណងដល់ប្រជាជនកូរ៉េ ត្រូវបានក្រុមហ៊ុនជប៉ុនយកធ្វើជាទាសករ មុនពេលបញ្ចប់សង្គ្រាមលោកលើកទី២ ខណៈពួកគេព្យាយាមជួសជុល ទំនាក់ទំនងជាមួយទីក្រុងតូក្យូ កាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការសោកស្ដាយជាប្រវត្តិសាស្ត្រ។ ផែនការនេះត្រូវបានបង្ហាញ នៅក្នុងអំឡុងពេលសវនាការសាធារណៈ រៀបចំឡើងដោយក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល ត្រូវបានជួបជាមួយនឹងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ជនរងគ្រោះ និងអ្នកតំណាងផ្លូវច្បាប់របស់ពួកគេ ដែលបានទាមទារសំណងពីប្រទេសជប៉ុន។ ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូមានភាពតានតឹង ចាប់តាំងពីតុលាការកំពូលរបស់...