ការប្រកួតដ៏ជក់ចិត្ត ដែលគ្រាប់បាល់ បានកើតឡើងទៅដល់៥គ្រាប់ រវាងក្រុម Brighton ជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Man United ដោយក្នុងនោះបាល់១១ម៉ែត្រ ក៏បានកើតឡើង ចំនួន២ដងផងដែរ។ Bruno Fernandes គឺជាអ្នកស៊ុតបញ្ចូល ទី១១ម៉ែត្រ នៅនាទីចុងក្រោយ ជួយឲ្យបិសាចក្រហម Man United យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ ទៅលើក្រុមម្ចាស់ផ្ទះទាំងប្រផិតប្រផោយ។...
តូក្យូ៖ យោងតាមការស្ទង់មតិ ដោយវិទ្យាស្ថានវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋ បានអោយដឹងថា ក្មេងជាង ៧០ ភាគរយនៃសិស្សសាលា នៅក្នុងប្រទេសជប៉ុន មានអារម្មណ៍ស្ត្រេស ឬតានតឹង ដោយសារតែការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការស្ទង់មតិ ដែលអាចផ្តល់ចម្លើយបានច្រើន,...
បរទេស ៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ ។ ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូនឲ្យ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមាន...
ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅម៉ោង២រំលងអាធ្រាត្រស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ សម្រាប់ការប៉ះគ្នានេះដែរ ជាការប្រកួតស្វិតស្វាញមិនខាន ព្រោះថា២ប្រកួតជាប់គ្នាមកហើយ ដែលក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Arsenal ។ ដោយលើកទី១នោះ នៅលីគអង់គ្លេស និងលើកទី២វិញ ក្នុងការប្រកួតបើកឆាករដូវកាលនាប៉ុន្មានសប្ដាហ៍មុននេះ។...
លោក Ronaldo Koeman បានអះអាងថា មិនមែនជាកំហុស របស់លោកឡើយ ដែលខ្សែប្រយុទ្ធ Luis Suarez ត្រូវចាកចេញពីក្រុម FC Barcelona នោះទេ។ គ្រាន់តែបានចូលកាន់តំណែងភ្លាម អ្នកចាត់ការសញ្ជាតិហុល្លង់ បានទូរសព្ទទៅកីឡាករម្នាក់ៗ ហើយបើនរណា មិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ទេ លោកក៏បានប្រាប់ផ្ទាល់ភ្លាមផងដែរ។ ក្នុងនោះ Suarez ក៏ត្រូវបានលោក...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀនTV5 ព្រែកកំពឹស អ្នកប្រដាល់ បាង នានុន ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរ ជាបេក្ខជនម្នាក់ទៀត ដណ្តើមបានកៅអីឡើងជុំទី២ ។...
ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា ជើងខ្លាំង ចំនួន៨នាក់ ចែកចេញជា២ក្រុម នឹងប្រកួតប្រជែងគ្នា ដណ្ដើមជើងឯកក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលមានរង្វាន់ ចំនួន៥,០០០ដុល្លារ នៅសង្វៀនCNC ក្រោមការសហការ រវាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនី៩០នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើ សប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសការប្រកួតថ្ងៃទី២៦ ខែកញ្ញា...
សាហារ៉ា ៖ ធ្មេញដាយណូស័រ Spinosaurus រាប់រយឆ្មេញ ត្រូវបានរកឃើញនៅលើច្រាំងទន្លេ បុរាណ ដែលហូរកាត់វាលខ្សាច់ សាហារ៉ា កាលពី១០០ លានឆ្នាំមុន បានបង្ហាញថា ប្រភេទសត្វមំសាសីយក្សនេះ មានរបៀបរស់នៅ និងការចំណាយពេលភាគច្រើន នៅក្នុងទឹកនាសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វដាយណូស័រ Spinosaurus មានទំហំធំជាងដាណូសរ...
អារ៉ាប់ ៖ អ្នកបុរាណវិទ្យាអារ៉ាប់ ប៊ីសាអូឌីត បាននិយាយថា ស្នាមជើងបុរាណ ដែលត្រូវបានរកឃើញ នៅអារ៉ាប់ប៊ីសាអូឌីត បង្ហាញពីរបៀបដែលមនុស្សដើរ ឆ្លងកាត់តាមមាត់បឹង និងទន្លេ ដើម្បីធ្វើចំណាកស្រុក ពីទ្វីបអាហ្រ្វិកទៅអឺរ៉ាស៊ី “Eurasia” កាលពី១២០,០០០ ឆ្នាំមុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ពួកគេត្រូវបានគេជឿថា ស្នាមជើងនេះ មានអាយុកាលប្រហែល...