រដ្ឋផ្លរីដា៖ កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក Tiger Woods ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទសង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បន្ទាប់ពីរថយន្ត Land Rover របស់លោកបើកបរក្នុងល្បឿនលឿន នៅលើផ្លូវលំមួយបានបុករថយន្ត ដឹកទំនិញមួយគ្រឿង ហើយក្រឡាប់ទៅចំហៀងរថយន្ត ។ លោក John Budensiek អធិការស្រុកម៉ាទីន បាននិយាយថា លោក Woods អាចវារចេញពីចំហៀងអ្នកដំណើរបាន...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Dani Ceballos គឺនឹងមិនអាចវិលត្រឡប់លេងឲ្យ Real Madrid វិញឡើយក្រោយសម្រាក ព្យាបាលរបួសរយៈពេលវែងរួចមក។ កីឡាករខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះទោះបីជាបានចុះហត្ថលេខាលើកុងត្រា ទៅដល់ឆ្នាំ២០២៧តាំងតែពីឆ្នាំ២០២៣មកម្ល៉េះក្តី។ ប្រភពដដែលជឿជាក់ថា ការចាកចេញ របស់គាត់ធ្វើឡើងដោយមិនសង្ឃឹមទេថា ការវិលត្រឡប់មកវិញ...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា បន្ទាប់ពីអវត្តមានជិត ៤ ឆ្នាំជាក្រុម BTS ទីបំផុត បានវិលត្រឡប់មកវិញដែលរង់ចាំជាយូរមកហើយ នៅថ្ងៃទី ២០ ខែមីនា ជាមួយនឹងការប្រគំតន្ត្រីឥតគិតថ្លៃ ដ៏ធំមួយនៅទីលានប្រវត្តិសាស្ត្រ Gwanhwamun នៅថ្ងៃបន្ទាប់ អាល់ប៊ុមថ្មីរបស់ពួកគេ ARIRANG បានបង្កើតការជជែកវែកញែកយ៉ាងខ្លាំង ទោះបីជាមានមតិរិះគន់ក៏ដោយ។...
ទីក្រុងតូក្យូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាម៉ូដែលជនជាតិកូរ៉េខាងត្បូង ដ៏ពេញនិយមកំពុងល្បីខ្លាំងលើបណ្តាញសង្គម ជាមួយនឹងការផ្លាស់ប្តូររូបរាងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហោះរូបភាពទំាងនេះ។ វីដេអូថ្មីមួយដែលបានចែករម្លែកនៅលើឆានែល YouTube របស់នាង Han Hye Jin ត្រូវបានគេឃើញធ្វើដំណើរ ទៅកាន់ទីក្រុងតូក្យូជាមួយមិត្តភក្តិ របស់នាងឈ្មោះ Pungja។ នៅទីនោះ តារាម៉ូដែលរូបនេះ បានធ្វើដំណើរទៅកាន់ហាងកែសម្ផស្ស gyaru...
ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងលោក ប៉ុន សុខ អនុប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាមគ្គី...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Stephen El Shaarawy គឺមិនអាចបន្តកុងត្រាថ្មីជាមួយនឹង Roma នោះទេ។ ក្នុងរយៈពេលចុងក្រោយនេះលទ្ធភាពនៃការវិលត្រឡប់ក្លឹប Geona ក៏មានកាន់តែច្រើនផងដែរសម្រាប់កីឡាកររូបនេះក្រោយបានបំពេញការងារជាមួយនឹង Roma តាំងតែពីឆ្នាំ២០១៦លើកលែងឆ្នាំ២០១៩និង២០២១ដែលគាត់ធ្លាប់ទៅលេងនៅចិនបានមួយរយៈដែរ។ យ៉ាងណាក្តីសម្រាប់ប្រាក់កម្រៃរបស់កីឡាករដែលមានប្រមាណជា២,៥លានអឺរ៉ូក្នុងមួយឆ្នាំនេះប្រហែលជានឹងក្លាយទៅជាបញ្ហារបស់ក្លឹប Genoa ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុខណៈដែលក្លឹបក៏ត្រៀមលក្ខខណ្ឌមួយចំនួនផ្សេងជាមួយនឹងកុងត្រា២ឆ្នាំសម្រាប់ Shaarawy រួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ កិច្ចសហការពិសេសរបស់តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jennie សមាជិក BLACKPINK ជាមួយម៉ាកសម្លៀកបំពាក់ហែលទឹក Frankies Bikinis នៅ L.A បានចេញផ្សាយរូបថតនៃការប្រមូល JENNIE X Frankies Bikinis។ ម៉ាកនេះសហការជាមួយតារាស្រីល្បីៗមួយចំនួនក្នុងឧស្សាហកម្មនេះ...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool ព្រមទាំងក្លឹបផ្សេងទៀតផង បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករជើងខ្លាំងម្នាក់ របស់ក្លឹប Bayern Munich។ កីឡាករខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Michael Olise បច្ចប្បន្នកំពុងមានភាពល្បីល្បាញខ្លាំងមែនទែនចាប់តាំងពីបានផ្ទេរមកចូលឬួម Bayern Munich ។បច្ចុប្បន្ន Olise គាត់មានតម្លៃខ្លួនទៅដល់២០០លានផោនទៅហើយ។...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលស្តាប់សំណើរ របស់ក្លឹបប្រជែងនៅលីគកំពូលអង់គ្លេសផ្សេងទៀត ដើម្បីអាចលក់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ចេញពីបញ្ជីរបស់ខ្លួន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងបន្តលេងខ្ចីជើងនៅឡើយឲ្យក្លឹប Barcelona ប៉ុន្តែហាក់មិនទាន់មានភាព ច្បាស់លាស់នៅឡើយអំពីអនាគត របស់ខ្លួនជាមួយនឹងក្លឹប នៅអេស្បាញនេះខណៈដែលក្លឹបដើម Man...
ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យតំណាងថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងកម្មវិធីរត់ដើម្បីលើកកម្ពស់ ការអាននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា...