តើលោកអ្នកធ្លាប់មានចម្ងល់ទេថាតើហេតុអ្វី ម៉ូតូគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូត ខណៈដែលរថយន្តមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ យើងដឹងហើយថា ម៉ាស៊ីនម៉ាស៊ូត ក៏មានគុណសម្បត្តិផងដែរ ដូចជា សន្សំសំចៃប្រេង និងមានកម្លាំងរមួលខ្លាំងជាដើម។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូតលើម៉ូតូ ៖ទម្ងន់ ៖ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ ធ្ងន់ជាងម៉ាស៊ីនសាំង (បើគិតពីទំហំ និងកម្លាំងដូចគ្នា) ដែលធ្វើឱ្យម៉ូតូកាន់តែធ្ងន់ ប៉ះពាល់ដល់សន្ទុះ...
តារាជាច្រើននៅក្នុងវិស័យសិល្បៈ មិនមែនសុទ្ធតែបានបន្តការ សិក្សាថ្នាក់ឧត្តមសិក្សាទេ មូលហេតុចម្បងផ្សេងៗគ្នា ដោយសារតែការគ្រប់គ្រង ពេលវេលាទៅលើការសិក្សា មិនបានពេញលេញ ខ្លះទៀតដោយសារកត្តាជីវភាពកាលពីអតីតកាល ជាដើម។ តាមការសង្កេត ភាគច្រើន តារាទាំងនោះចាប់អាជីពសិល្បៈនៅវ័យក្មេង រសាត់អណ្ដែតជាមួយជីវិតដ៏លំបាក ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។ មិនបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ដូចគេ ប៉ុន្តែក៏មិនបានន័យថា ជីវិតរបស់ពួកគេត្រូវចប់ដែរ ព្រោះគ្រប់យ៉ាងកើតចេញពីការតស៊ូទាំងអស់។ មកដឹងដូចតទៅ ថាតើតារាចិនណាខ្លះ ដែលបានសិក្សាត្រឹមថ្នាក់វិទ្យាល័យ និងមិនបានជោគជ័យរៀនចប់មហាវិទ្យាល័យ៖១....
មិនមែនជារឿងធម្មតានោះឡើយ សម្រាប់ការវិវត្តន៍ខ្លួនពីតារាសម្តែងអាជីព ទៅជាផលិតករភាពយន្ត ព្រោះវាទាមទារឱ្យបុគ្គលម្នាក់នោះមានឥទ្ធិពល សមត្ថភាព ចំណេះដឹង និងការតាំងចិត្តខ្ពស់ក្នុងប្រឈមបញ្ហាធំៗជាច្រើនដែលកើតឡើងដោយឥតព្រាងទុក។ គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន គេស្រាប់តែប្រទះឃើញតារាសម្តែងស្រីឆ្នើម ២រូប គឺ កញ្ញា ស៊ីន យូប៊ីន និង កញ្ញា រ៉េត សារីតា កំពុងត្រួសត្រាយផ្លូវចូល ទៅក្នុងអាជីព ជាផលិតករភាពយន្ត បន្ទាប់ពីអ្នកទាំងពីរជោគជ័យ...
ពិភពលោកនេះ មានទ្វីបទាំងអស់ចំនួន ៧ រួមមានដូចជា អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អឺរ៉ុប, អូសេអានី និងអង់តាទិក។ ក្នុងនោះមានប្រទេសខ្លះ គឺស្ថិតនៅជាប់ក្នុងទ្វីប២តែម្តង រួមមានដូចខាងក្រោម៖ -រុស្ស៊ី៖ ជាប្រទេសធំជាងគេបំផុតក្នុងពិភពលោក ហើយភាគធំដីរុស្ស៊ី ដូចជាតំបន់ស៊ីបេរី ត្រូវបានរាប់ចូលក្នុងទ្វីបអាស៊ី និងមួយផ្នែកទៀតដែលមានរដ្ឋធានីមូស្គូ ស្ថិតក្នុងទ្វីបអឺរ៉ុប។ -ឥណ្ឌូណេស៊ី៖...
អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើមនៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។ នាដើមសតវត្សរ៍ទី១២ នៅពេលកសាងឡើងដំបូង ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា «ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម» ។ សំណង់សាសនាដ៏ធំជាងគេនេះ ត្រូវបានកសាងឡើងក្នុងព្រះរាជបំណងឧទ្ទិសថ្វាយ «ព្រះវិស្ណុ» ដែលជាព្រះមហាអាទិទេពមួយព្រះអង្គក្នុងព្រហ្មញ្ញសាសនា ហើយត្រូវបានព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២...
តំបន់អាស៊ានជាតំបន់មួយពោរពេញដោយវប្បធម៌ដ៏សែនចម្រុះ ពីប្រទេសមួយទៅប្រទេសមួយ ។ បើនិយាយពីតំបន់បេតិកភណ្ឌពិភពលោកវិញ មាននៅគ្រប់ប្រទេស លើកលែងតែមួយប្រទេសទេ ។ ប្រទេសនោះគឺ ប្រទេសប្រ៊ុយណេ។ ប្រទេសនេះនៅតែកំពុងសិក្សាស្រាវជ្រាវចំពោះតំបន់វប្បធម៌ ឬ ធម្មជាតិណាមួយដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ វិហារឥស្លាមនៅប្រ៊ុយណេប្រ៊ុយណេជាប្រទេសមួយ ដែលពឹងផ្អែកខ្លាំងលើការនាំចេញប្រេង ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ រាជាណាចក្រនេះកំពុងតែព្យាយាមពង្រីកប្រភពចំណូល តាមរយៈពង្រឹងវិស័យទេសចរណ៍។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលវិញ មានតែប្រ៊ុយណេ និងទីម័រខាងកើតទេ ដែលមិនមានតំបន់បេតិកភណ្ឌពិភពលោក។ ចំពោះប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេវិញគឺ...
ប៉ារីស៖ កាលពីថ្ងៃអាទិត្យ ក្រោយពីមានការចាប់ខ្លួន នាយកប្រតិបត្តិ(CEO)បណ្តញសង្គម Telegram រួចមក ម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់សហរដ្ឋអាមេរិក គឺបណ្តាញសង្គម X លោក Elon Musk និងអតីតអ្នកទទួលខុសត្រូវទីភ្នាក់ងារ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក Edward Snowden ដែលលោកទាំង២នាក់បានរិះគន់យ៉ាងខ្លាំងទៅលើការចាប់ខ្លួននេះ និងបានសង្កត់ធ្ងន់ថា វាជាសេរីភាព...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បាននិយាយថា ខ្លួនបានព្រមានយុទ្ធនាការប្រធានាធិបតី អាមេរិកឲ្យប្រុងប្រយ័ត្ន បន្ទាប់ពីខ្លួនបានរកឃើញការ ប៉ុនប៉ងលួចចូលដែលភ្ជាប់ ជាមួយប្រទេសអ៊ីរ៉ង់ ដោយប្រើសេវាកម្មផ្ញើសារ WhatsApp យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការប្រកាសនេះគឺជាចុងក្រោយបង្អស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៃការគំរាមកំហែងការលួចចូល នៅមុនការបោះឆ្នោតខែវិច្ឆិការវាងអនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតី...
ប៉ារីស ៖ តុលាការប្រទេសបារាំង នៅបន្តការឃុំខ្លួនស្ថាបនិក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov មកដល់ថ្ងៃនេះ បន្ទាប់ពីការចាប់ខ្លួន របស់លោកនៅអាកាសយានដ្ឋាន Le Bourget ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ដែលជាកម្មវិធីដ៏ចម្រូងចម្រាសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ បើយោងតាមប្រភពជិតស្និទ្ធ នឹង...
រឿងមួយដែលក្រុមវេជ្ជបណ្ឌិត នឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួន គឺត្រូវពិនិត្យមើលសីតុណ្ហភាពអ្នកដោយប្រើទែរម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ ។ នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។ ជំងឺមួយចំនួនធ្វើ ឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។ ដោយឡែក ក្រុមវេជ្ជបណ្ឌិត បានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គ នៅក្នុងរាងកាយសំខាន់ៗមានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយបានផលិតអ័រម៉ូន អង់ស៊ីម...