កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង CL មានឈ្មោះពិតថា នាង Lee Chae-rin និងប្រធានភ្នាក់ងាររបស់តារាសម្តែង Gang Dong-won ត្រូវស៊ើបអង្កេតពីបទប្រតិបត្តិការភ្នាក់ងារមិនបានចុះបញ្ជី ត្រូវបានផ្តល់ការបញ្ចប់ការចោទប្រកាន់ជាផ្លូវការហើយ។ នេះបើយោងតាមការចោទប្រកាន់នៅថ្ងៃពុធថា ការិយាល័យព្រះរាជអាជ្ញាស្រុកភាគខាងលិច ទីក្រុងសេអ៊ូលបានសម្រេចចិត្តមិនចោទ ប្រកាន់ពួកគេនៅថ្ងៃចន្ទ។ ពួកគេកំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា បានរំលោភលើច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសិល្បៈដ៏ពេញនិយម...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា រដ្ឋញូវម៉ិកស៊ិករបស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook បង់ប្រាក់ចំនួន ៣៧៥ លានដុល្លារ ពីបទរកប្រាក់ចំណេញពីការបង្ហាញឲ្យយុវជន ឃើញពីការរំលោភបំពានតាមអ៊ីនធើណេត។ ក្រុមហ៊ុន Meta ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ៣៧៥ លានដុល្លារ ពីបទបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារដោយចេតនា និងលាក់បាំងភស្តុតាង នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ ក្រសួងយុត្តិធម៌នៃរដ្ឋញូវម៉ិកស៊ិក...
ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា បុរសជនជាតិឡាវម្នាក់បានបដិសេធថា រូបលោកមិនបានសម្លាប់ និងកាត់ជាបំណែកៗមិត្តស្រីជនជាតិឡាវ របស់លោកទេ បន្ទាប់ពីបំណែកសាកសព របស់នាងត្រូវបានគេរកឃើញ នៅខេត្តណនថាបុរីកាលពីថ្ងៃទី២៤ ខែមីនា ខណៈលោកបានអះអាងថា ស្ត្រីរូបនេះបានធ្វើអត្តឃាត។ មន្ត្រីមកពីស្ថានីយ៍ប៉ូលីស Pak Kret ត្រូវបានជូនដំណឹង នៅម៉ោងប្រហែល ៨...
អាមេរិក ៖ កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi បានវ៉ាដាច់វីរបុរសបាល់ទាត់ប្រេស៊ីលកីឡាករ Pelé ដោយស៊ុតបញ្ចូលទីគ្រាប់បាល់ Free-kick ចំនួន ៧១ គ្រាប់ក្នុងអាជីពរបស់លោក នៅពេលក្រុម Inter Miami ឈ្នះ ៣-២ លើក្រុម New York City FC...
ទីក្រុងហុងកុង ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះអំពីរូបរាងដ៏សិចស៊ី របស់តារាចម្រៀងស្រីនាង Jennie សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINK ទទួលបានការចាប់អារម្មណ៍ ត្រូវបានឆ្លើយតបជាមួយនឹងប្រតិកម្មខុសៗគ្នាយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត។ ថ្មីៗនេះនាង Jennie បានសម្តែងនៅទីក្រុងហុងកុង ហើយនាងបានបង្កឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងរាងកាយដ៏រឹងមាំ របស់នាងលើការបង្ហោះដែលមានអ្នកចូលមើលជាង ៧៣,០០០ដងនៅលើ Nate...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឃ្លីបថ្មីមួយរបស់នាង Daniela មកពីក្រុម Lollapalooza Brazil សមាជិកក្រុមតារាចម្រៀងស្រី KATSEYE បានរីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកគាំទ្របានចោទប្រកាន់តារារូបនេះថា បានបង្ខូចកេរ្តិ៍ឈ្មោះ សមាជិកម្នាក់ទៀត នាង Manon ក្នុងអំឡុងពេលសម្រាកដ៏ចម្រូងចម្រាសរបស់នាង ។ ឃ្លីបនេះ នាង...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមម៉ាឡេស៊ី លោក Peter Cklamovski បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់លោកចំពោះក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយសន្យាថា នឹងបន្តការប្រកួតជម្រុះក្នុងព្រឹតិ្តការណ៍កីឡាបាល់ទាត់ពិភពលោក “World Cup” ទោះបីជាមានរឿងអាស្រូវសញ្ជាតិថ្មីៗនេះដែលបានដកពួកគេចេញ ពីការប្រកួតកីឡាបាល់ទាត់ Asian Cup ក៏ដោយ។ លោក...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះវីដេអូឃ្លីបមួយ របស់តារាចម្រៀង ស្រីកូរ៉េខាងត្បូងម្នាក់ ជាសមាជិក ក្រុម BLACKPINK នាង Jennie បានបង្ហាញពីសកម្មភាព កំពុងឆ្លងកាត់សន្តិសុខ អាកាសយានដ្ឋានទទួលបានការរិះគន់យ៉ាងខ្លាំងតាមប្រព័ន្ធអ៊ីនធើណេត។ វីដេអូឃ្លីបនេះ ដងខ្លួននាងត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយ ពាក់មួក អាវក្រៅ វ៉ែនតា និងម៉ាស់។ ពេលដល់ពេលពិនិត្យលិខិតឆ្លងដែន នាងត្រូវបានគេឃើញទាញម៉ាស់របស់នាងចុះត្រឹមតែមួយផ្នែកប៉ុណ្ណោះ។...
ទីក្រុងMANCHESTER ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កៅអីសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ចុងក្រោយចំនួន ៦ នឹងត្រូវដាក់ឲ្យលេងក្នុងសប្តាហ៍ក្រោយ ឆ្លងកាត់ការប្រកួតវគ្គ Playoff ចំនួន២ ដែលនឹងបញ្ចប់ក្រុមចំនួន ៤៨ ក្រុម។ ក្រុមចំនួន...
អេស្ប៉ាញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo និងគូដណ្តឹងរបស់លោក អ្នកនាង Georgina Rodriguez ថ្មីៗនេះបានបង្ហាញទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួក គេលើរូបថតតែមួយសន្លឹក ដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដ៏ប្រណីតៗដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក។ រូបថតនេះត្រូវបានបង្ហោះនៅលើ...