តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងបារ៉ែន បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលបច្ចុប្បន្នត្រូវបានបង្កកនៅក្នុងប្រទេសបារ៉ែន។ ការចរចាប្រកបដោយប្រសិទ្ធភាព ត្រូវបានធ្វើឡើងលើការចេញផ្សាយ ទ្រព្យសម្បត្តិ របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យរវាងអភិបាលរង នៃធនាគារកណ្តាលអ៊ីរ៉ង់ និងបារ៉ែន មុនពេលធ្វើដំណើរដោយរដ្ឋមន្ត្រីការបរទេស បារ៉ែនលោក Abdullatif bin Rashid Al Zayani...
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ និង Assist បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Euro។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt នៅក្នុងថ្ងៃនេះ។ នៅក្នុងខណៈនេះ Ronaldo ស៊ុតចូល១៤គ្រាប់ និង Assist បាន៨ដង ដែលជាស្ថិតិមួយខ្ពស់ជាងគេបំផុតក្នុង Euro។កីឡាកររូបនេះបានចូលលេងប្រកួតឲ្យក្រុមឈុតធំក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងកម្មវិធី Euro នេះតាំងពីឆ្នាំ២០០៤មក ដោយចូលលេងបាន...
ក្រោយជួយក្រុមជម្រើស ជាតិរបស់ខ្លួន ក្រូអាស៊ី ដោយបញ្ចប់ត្រឹមលទ្ធផល១-១ ទល់ក្រុមអ៊ីតាលី កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ខ្សែបម្រើ Luka Modrić បាននិយាយថា «បាល់ទាត់វាពិតជាឃោរឃៅណាស់ តែយ៉ាងណាខ្លួនចង់លេងវារហូត បើទោះដឹងថាវាស្ថិតក្នុងស្ថានភាពមិនអាចទៅរួចក៏ដោយ» ។ ម្ចាស់ពានកីឡាករ លេងល្អប្រចាំការប្រកួតរវាងក្រូអាស៊ី និងអ៊ីតាលី បានបាននិយាយទៀតថា ថ្ងៃណាមួយខ្លួននឹងប្រកាស ពីការចូលនិវត្តន៍ពីបាល់ទាត់...
តារាម៉ូដែលជើងចាស់ គង់ ផល្លា រំភើបចិត្ត និងរឹតតែមានមោទនភាព សម្រាប់កូនស្រីច្បងរបស់នាង ដែលត្រឹមវ័យ ១៣ឆ្នាំ ស៊ុយតុន ហ្ល្ររែនផានីតា ក្តោបឱកាសថតស៉្បតពាណិជ្ជកម្ម និងជាម៉ូដែលថតផ្សព្វផ្សាយឱ្យម៉ាកយីហោល្បីឈ្មោះជាប្រេនក្នុងស្រុក និងក្រៅស្រុកប្រចាំនៅកម្ពុជាប្រមាណជិត ១០ ប្រភេទឯណោះ ។ ម៉ូដែលវ័យក្មេង កូនកាត់ខ្មែរ-អង់គ្លេស ហ្ល្ររែនផានីតា បានងក់ក្បាលទទួលស្គាល់ថា នាងពិតជាទទួលបានការងារសិល្បៈខ្លាំងមែនទែនក្នុងឆ្នាំ ២០២៤...
វត្ថុវប្បធម៌បុរាណ ពិតជាមានសារៈសំខាន់យ៉ាងធំធេង ព្រោះវាតំណាងឱ្យកេរដំណែលប្រវត្តិសាស្ត្រ និងសិល្បៈនៃអរិយធម៌។ សម្រាប់ប្រទេសកម្ពុជា ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរ គឺជាពេលវេលាដ៏សំខាន់ ដែលតំណាងឱ្យការស្ដារឡើងវិញ នូវបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីប្រគល់វត្ថុបុរាណ ដែលត្រូវបានលួចកាលពីសម័យអតីតកាល ត្រឡប់មកវិញ និងត្រូវបានគេមើលឃើញថា ជាការបោះជំហានដ៏សំខាន់ ក្នុងការកសាងឡើងវិញនូវមោទកភាពវប្បធម៌របស់ប្រទេសជាតិ ។ អំឡុងពេលនៃសម័យសង្គ្រាម ជាពិសេសរបបខ្មែរក្រហម កម្ពុជាបានឃើញថាមានការលួចប្លន់វត្ថុបុរាណជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបានយ៉ាងទូលំទូលាយ។ ប្រាសាទ...
ក្រុមហ៊ុនជប៉ុន Nissan បានបិទរោងចក្រដំឡើង រថយន្តមួយកន្លែងនៅក្នុងខេត្តជាំងស៊ូ ប្រទេសចិន ដើម្បីកាត់បន្ថយការផលិតរបស់ខ្លួន ដោយសារតែមិនអាចប្រកួតឈ្នះ ជាមួយប្រេនរថយន្តចិន ក្នុងប្រទេសមហាយក្សដែលមានការកើនឡើងនូវរថយន្តអគ្គិសនីយ៉ាងខ្លាំងមួយនេះ។ រោងចក្រដែលបានបិទនេះ គឺជារោងចក្រដែល Nissan ប្រតិបត្តិការរួមគ្នាជាមួយក្រុមហ៊ុន Donfeng ដែលមានសមត្ថភាពដំឡើងរថយន្តបានប្រហែល ១៣ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ គួរដឹងថា Nissan មានរោងចក្ររថយន្តចំនួន៨កន្លែងក្នុងប្រទេសចិន ដែលសហការជាមួយ Donfeng ប៉ុន្តែក្រុមហ៊ុនជប៉ុននេះ...
រុស្ស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃចន្ទថា តុលាការស្រុក Meshchansky នៃទីក្រុងម៉ូស្គូ បានបញ្ជាឲ្យរឹបអូស យកលុយចំនួន ១.៤ ពាន់លានរូប្ល (១៦ លានដុល្លារអាមេរិក) ពីអតីតមហាសេដ្ឋី និងអតីតនាយកប្រតិបត្តិ ដែលនិរទេសខ្លួន លោក Mikhail Khodorkovsky និងដៃគូជំនួញតែមួយគត់ របស់លោកគឺ...
ក្រុងឡុងដ៍ ៖ នេះបើយោងតាមឯកសារ របស់តុលាការបានចេញ ផ្សាយកាលពីល្ងាច ថ្ងៃចន្ទថា លោក Julian Assange ស្ថាបនិក WikiLeaks បានឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្នមួយជាមួយ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដើម្បីសារភាពកំហុស ចំពោះ បទល្មើសព្រហ្មទណ្ឌតែមួយ នៃការរំលោភលើច្បាប់ចារកម្ម ដោយគ្មានការជាប់ពន្ធនាគារ បន្ថែម ។ Wikileaks...
ព្រុចសែល ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ប្រថុយនឹងការផាកពិន័យរាប់ពាន់លានអឺរ៉ូ បន្ទាប់ពីសហភាពអឺរ៉ុប “EU” កាលពីថ្ងៃចន្ទ បានរកឃើញកម្មវិធី App Store របស់ក្រុមហ៊ុនផលិត iPhone បំពានច្បាប់ប្រកួត ប្រជែងឌីជីថល ដ៏សំខាន់របស់តំបន់អឺរ៉ុបនេះ ។ គណៈកម្មការអឺរ៉ុប បានជូនដំណឹងដល់ក្រុមហ៊ុន Apple ក្នុងទិដ្ឋភាពបឋម ថា...
អាល្លឺម៉ង់ ៖ អង់គ្លេសនឹង ប្រកួតជាមួយស្លូវេនី នៃការប្រកួតចុងក្រោយក្នុងពូល C របស់ខ្លួននៅព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ក្រោយពីភាពអវិជ្ជមាន បានឡោមព័ទ្ធក្រុមរបស់លោក Gareth Southgate បន្ទាប់ពីការបញ្ចប់ការប្រកួតលទ្ធផលស្មើ ១ទល់១ ជាមួយដាណឺម៉ាក ។...