សេអ៊ូល៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានបន្តសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំបន្ទាប់ពីការផ្អាកថ្មីៗ នេះនៃកិច្ចព្រមព្រៀង យោធាទ្វេភាគី ដែលបានចុះហត្ថលេខាក្នុង ឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធកម្លាំងអាវុធ បានធ្វើឡើងនៅជួរកាំភ្លើងធំ ដែលស្ថិតនៅចម្ងាយប្រាំគីឡូម៉ែត្រ ពីខ្សែព្រំដែនយោធា ដោយផ្តោតលើការពង្រឹងសមត្ថភាព ឆ្លើយតបរបស់ខ្លួនក្នុងករណីមានការបង្កហេតុរបស់សត្រូវ។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានផ្អាក “កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា”...
បរទេស៖ ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នា ដើម្បី “កាត់បន្ថយភាពតានតឹង” នៅក្នុងសមុទ្រចិនខាងត្បូង, នេះបើយោងតាមការលើកឡើង របស់មន្ត្រីនៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗ នេះនៅក្នុងដែនទឹកដែលមានជម្លោះ។ មន្ត្រីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ហ្វីលីពីនបាននិយាយថា បុគ្គលិកឆ្មាំសមុទ្រចិន...
កីឡាករប្រណាំង កង់ជនជាតិអេរីទ្រា លោក Biniam Girmay បានបង្កើតប្រវត្តិសាស្ត្រ កាលពីថ្ងៃចន្ទ ក្នុងនាមជាជនជាតិអាហ្វ្រិក ស្បែកខ្មៅដំបូងគេ ដែលយកឈ្នះក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រណាំងកង់ Tour de France ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបញ្ចប់ការនាំមុខកីឡាករ Fernando Gaviria នៃប្រទេសកូឡុំប៊ី...
ភ្នំពេញ ៖ នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាង ឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជនបានអញ្ជើញស្វាគមន៍ក្រុមកីឡាករ-កីឡាការិនីប៉េតង់ ហែលទឹក និងកីឡាយូដូដែលបានត្រឡប់វិញ នៃព្រឹត្តិការណ៍កា រប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st...
ញូវយ៉ក៖ កាលបរិច្ឆេទកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងប្រាក់បំរុង ត្រូវបានពន្យារពេលពីថ្ងៃអង្គារដល់ថ្ងៃទី១៨ ខែកញ្ញា ចាប់ពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតី។ មេធាវីរបស់លោក ត្រាំ លោក Todd Blanche និង Emil Bove បានស្វែងរកការដាក់សំណើសុំទុកពេលចេញសាលក្រមរបស់គណៈវិនិច្ឆ័យ ដែលបានឈានដល់នៅថ្ងៃទី៣០...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានតែងតាំងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែកក្កដា នៅពហុ កីឡដ្ឋានជាតិមរតកតេជោ ទីលានវាយកូនបាល់ ហើយនេះជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ...
ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នៅថ្ងៃទី...
ភ្នំពេញ ៖ លោក ស សិទ្ធិ ជាអនុប្រធានទី២ សហព័ន្ធទូកបានសម្តែងនូវក្តីរីករាយ និងកោតសរសើរដល់ក្រុមកីឡាទូកនាគ រួមជាមួយគ្រូបង្វឹកដែលបាន ទទួលបានភាពជោគជ័យលើឆាកអន្តរជាតិ និង មានការវិវឌ្ឍន៍សមត្ថភាព បានយ៉ាងល្អប្រសើរ បើទោះជាទទួលជ័យជម្នះ ហើយបានផ្តាំផ្ញើ ឲ្យក្រុមកីឡាទូកនាគ កុំមោទនភាពភ្លេចខ្លួន ព្រោះកីឡាមានចាញ់ ហើយ និងឈ្នះ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់ ឲ្យបានកាន់ខ្លាំង...
បរទេស ៖ អ្នកប្រើប្រាស់ Tripadvisor បានធ្វើការបោះឆ្នោតជ្រើសរើសតំបន់ទេសចរណ៍ អាស៊ីអាគ្នេយ៍ Gardens by the Bay នៅប្រទេសសិង្ហបុរី និងប្រាសាទអង្គរវត្ត នៅប្រទេសកម្ពុជា ក្នុងបញ្ជីនៃតំបន់ទេសចរណ៍ចំនួន ២៥ ដែលពេញនិយមបំផុត នៅលើពិភពលោក ។ តំបន់ទេសចរណ៍ Gardens by the...
កូឡុំប៊ី ៖ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ផ្លែទំពាំងបាយជូបានផ្សារភ្ជាប់នឹងរឿងរ៉ាវ នៃមនុស្សជាតិអស់ជាច្រើនពាន់ឆ្នាំ ដោយសារនាសម័យបុរាណ ផ្លែទំពាំងបាយជូ បានក្លាយជាសារធាតុ សំខាន់បំផុត សម្រាប់ផលិតស្រា ពីព្រោះស្រានាសម័យនោះត្រូវ បានផលិតដោយបុព្វបុរស របស់យើងកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលអាចម៍ផ្កាយមួយបានវាយប្រហារ មកលើផែនដីកាលពី ៦៦ លានឆ្នាំមុន វាបានបំផ្លាញសត្វដ៏ធំសម្បើម ដូចជាដាយណូស័រ និងការបំផ្លិចបំផ្លាញព្រៃឈើ...