ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងដល់៣៣.១៧៥នាក់ហើយ ដែលនេះជាលទ្ធផល នៃការវាយប្រហារ របស់អ៊ីស្រាអ៊ែលដែលកំពុងបន្ត ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៣៨នាក់ និងបង្កឲ្យមានរបួសចំនួន៧១នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣៣.១៧៥នាក់ និងរបួសមានរហូតដល់៧៥.៨៨៦នាក់...
អូម៉ង់៖ រដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ គ្រោងនឹងទទួល បានការពង្រីកទំហំទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារ អាមេរិក ដើម្បីការអភិវឌ្ឍន៍ តតំបន់មាត់ទន្លេ ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករ Zaha Hadid (ZHA) ដ៏ល្បីល្បាញទូទាំងពិភពលោក ។ គម្រោងអភិវឌ្ឍន៍ នៅទីប្រជុំជន Al Khuwair Muscat...
នេះបើយោងតាមការដេញថ្លៃ Heritage ដែលគ្រប់គ្រង ការលក់ បានប្រាប់ឲ្យដឹងថា រឿងកំប្លែងឆ្នាំ ១៩៣៨ ដែលបានបង្ហាញពីរូបរាង ជាលើកដំបូង Superman បានលក់ក្នុងតម្លៃ ៦ លានដុល្លារនៅការដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍ បានក្លាយជារឿងកំប្លែងថ្លៃបំផុតមិនធ្លាប់មាន ។ Heritage Auctions បានហៅវាថា ជាសៀវភៅកំប្លែងមានឥទ្ធិពលបំផុតដែលមិនធ្លាប់មានបានបោះពុម្ពផ្សាយ ដូចដែលវាបានណែនាំ ពិភពលោកដល់ Superman...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និង កីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត បានអញ្ជើញ ជាចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត...
ស៊ីដនី ៖ ទីតាំងដ៏ធំបំផុត នៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef របស់ប្រទេសអូស្ត្រាលី ដែលជាប្រព័ន្ធផ្កាថ្មដ៏ធំបំផុត របស់ពិភពលោកត្រូវបានរងផលប៉ះពាល់ ដោយការប្រែពណ៌ផ្កាថ្ម ដ៏ធំដែលបណ្តាល មកពីរលកកម្ដៅសមុទ្រ ។ ការស្ទង់មតិបានបង្ហាញថា ការប្រែពណ៌ដូចប្រឡាក់ឈាម ដ៏សំខាន់កំពុងកើតឡើង នៅតាមបណ្តោយប្រព័ន្ធអេកូ ២,៣០០ គីឡូម៉ែត្រ ។ ការហូរទឹករំអិលនៅលើថ្មប៉ប្រះទឹក...
ការប្រកួតគ្នាក្នុងលីគកំពូល របស់អង់គ្លេស កាលពីយប់មិញ រវាងក្រុមខ្លាំងម្ចាស់ផ្ទះ Man UTD និងក្រុមនៅកំពូលតារាង Liverpool បានបញ្ចប់ ទៅដោយលទ្ធផលត្រឹមស្មើគ្នា និងបានចែកគ្នា ម្នាក់មួយពិន្ទុត្រឡប់ ទៅផ្ទះវិញរៀងខ្លួន ។ ២គ្រាប់របស់ Man UTD និង២គ្រាប់របស់ Liverpool បានកើតឡើងជា បន្តបន្ទាប់ពីនាទីទី២៣ដែលពេលកីឡាករ Luis...
ភ្នំពេញ៖លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអមដំណើរលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ ក្នុងពិធីបិទ ការប្រកួតកីឡាសិស្ស...
ភ្នំពេញ៖ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មេរកីឡាហែលទឹកបានគូសបញ្ជាក់ថាអ្វីដែលជាការកត់សម្គាល់ពិសេស គឺសិទ្ធផលរបស់កីឡាករ កីឡាការិនីសិស្សបឋមសិក្សានេះមានការរីកចម្រើនខ្លាំង បើប្រៀបធៀបនឹងកីឡាករ កីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីព្រោះសហព័ន្ធផ្តោតការប្រកួតក្នុងស្រុក ដើម្បីការវាស់ស្ទង់ទៅរកការប្រកួតក្រៅស្រុក។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការ នៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹក សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបិទការប្រកួតកីឡាតេក្វាន់ដូ ITF សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក កែវ រ៉េមី...
សេនហ្វ្រេនស៊ីស្កូ ៖ នេះបើយោង តាមរបាយការណ៍ ចុងក្រោយពីមជ្ឈមណ្ឌល គំរាមកំហែងរបស់ Microsoft បានប្រាប់ឲ្យដឹងថា ប្រទេសចិនកំពុងបង្កើន ការប្រើប្រាស់មាតិកា បង្កើតដោយ AI និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លែងក្លាយដើម្បីបំផ្ទុះការបែងចែក នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ។ អ្នកគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលវិភាគការគំរាមកំហែង របស់ Microsoft លោក...