ហ្វូគូអូកា ៖ កុមារី Sadako Sasaki ជនជាតិជប៉ុនអាយុ ១២ ឆ្នាំ ដែលបានស្លាប់ ដោយសារជំងឺមហារីកឈាម បណ្តាល មកពីវិទ្យុសកម្ម របស់គ្រាប់បែកបរមាណូ បានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសហរដ្ឋអាមេរិកនោះត្រូវបានគេចងចាំថា បានបង្កើតសត្វក្រៀល ក្រដាស Origami ជាងមួយពាន់ នៅលើគ្រែមន្ទីរពេទ្យក្រោមការជឿជាក់ថា វានឹងជួយឲ្យនាងជាសះស្បើយឡើងវិញ យោងតាមការចេញផ្សាយ...
DEARBORN ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co កំពុងឆ្លងកាត់ការ កាត់បន្ថយបុគ្គលិកមួយទៀត ខណៈក្រុមហ៊ុនបន្តកាត់បន្ថយការចំណាយ ចំពេលមានការផ្លាស់ប្តូរ ទៅជារថយន្តអគ្គិសនីរបស់ខ្លួន ។ ក្រុមហ៊ុនបានបញ្ជាក់ កាលពីថ្ងៃអង្គារ៍ថា ខ្លួនកំពុងចាប់ផ្តើមជូនដំណឹងដល់វិស្វករ រាប់រយនាក់ និងបុគ្គលិកមានប្រាក់ខែផ្សេងទៀតថា ការងាររបស់ពួកគេកំពុង ត្រូវបានលុបចោល...
វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្ម វៀតណាមចំនួន ៥នាក់ ដែលធ្វើតេស្តិ៍ឃើញ មានផ្ទុកសារធាតុហាមឃាត់ ក្នុងកីឡា នៃព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២១ លើកទី៣១ នៅប្រទេសខ្លួនកាលពីឆ្នាំមុន ត្រូវបានដកហូតមេដាយ និងហាមប្រាម មិនឲ្យប្រកួតរយៈពេល ១៦-១៨...
ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនាទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រគល់ប្រាក់រង្វាន់ ដល់គ្រូបង្វឹក គ្រូជំនួយកីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងការបះបោរប្រដាប់អាវុធប្រឆាំងនឹងបញ្ជាការ យោធារបស់រុស្ស៊ី ដោយទាហានស៊ីឈ្នួលនោះទេ ខណៈដែលប្រទេសជាច្រើន កំពុងតាមដានយ៉ាងជិតស្និទ្ធ អំពីផលប៉ះពាល់ ដែលអាចកើតមាននៃព្រឹត្តិការណ៍ នៅចុងសប្តាហ៍។ នៅក្នុងការអត្ថាធិប្បាយ ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការបះបោររបស់ក្រុម Wagner លោក...
ទីបំផុតកីឡាករ ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Vinicius Junior បានសម្រេចចិត្តជាផ្លូវការ ហើយក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Real Madrid ជាមួយនឹងរយៈពេលយ៉ាងយូរ ដល់ទៅ៥ឆ្នាំ និងធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករ នឹងកើនឡើងទៅដល់ ១ពាន់លានដុល្លារ។ កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានក្លាយទៅជាកីឡាករឆ្នើមបំផុតមួយ របស់ពិភពលោកទាំង ដែលកុងត្រា របស់គាត់ នៅមិនទាន់ផុតឡើយរហូតដល់ឆ្នាំ២០២៤ក្តី ហើយការចរចាបន្តកុងត្រាថ្មី បានធ្វើឡើងចាប់តាំងតែពីខែមករាមកម្ល៉េះ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានដាក់សំណើរជាផ្លូវការ ហើយក្នុងការផ្តល់កុងត្រា ដែលមានតម្លៃខ្លួនមួយកញ្ចប់ធំ ក្នុងការចរចាជាមួយនឹងក្លឹប West Ham ក្នុងការផ្ទេរយកកីឡាករឆ្នើម Declan Rice មករួមក្លឹបនៅរដូវកាលក្រោយ។ ការប្រកាសដាក់សំណើរជាផ្លូវការ នៅស្ថិតនៅក្រោយមួយសប្តាហ៍ក្រោយពេល ដែលក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើររួចរាល់មុន...
ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមពិធីបើកវគ្គបំប៉ន...
ភ្នំពេញ ៖ លោក លន់ សាមឌី កាន់តំណែងជាសហព័ន្ធកីឡាបាល់ឳបកម្ពុជាថ្មី អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិក ប្រវត្តិបតិ និងក្លិបទំាងអស់បានបោះឆ្នោត ឲ្យលោកអ្នកដឹកនាំថ្មីថ្ងៃទី២៦ ខែមិថុន ឆ្នាំ២០២៣ ក្នុងកម្មពិធីមហាសន្និបាត វិសាមញ្ញអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្នុងឳកាសមហាសន្និបាត វិសាមញ្ញដោយមានការអញ្ជើញ...
កាណាដា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូន នៃប្រទេសកាណាដា បានបើកការ ស៊ើបអង្កេត លើការធ្លាក់ នៃកប៉ាល់ទីតាន ជាកប៉ាល់ក្រោមទឹកសមុទ្រ បានជាប់គាំង ជាមួយមនុស្ស ៥ នាក់ នៅលើយន្តមួយនេះ ខណៈវាកំពុងធ្វើដំណើរ ទៅកាន់បំណែក នៃកប៉ាល់ទីតានិក...