ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសជាសាធារណៈ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន...
តៃវ៉ាន់៖ តារាសម្ដែងស្រីជនជាតិតៃវ៉ាន់ នាង Shu Qi បានបង្ហើបឲ្យដឹងថា នាងតែងតេងផ្លាស់ទីលំនៅរៀងរាល់ ២ឆ្នាំម្តង នៅពេលរស់នៅក្នុងទីក្រុងហុងកុង ពីព្រោះការស្នាក់នៅមួយកន្លែងយូរជាងនេះ ធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាល និងមិនស្រួលឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្នុងអំឡុងពេលថតរូបសម្រាប់ Marie Claire China ចេញផ្សាយខែតុលា តារាសម្តែងរូបនេះបានពិភាក្សាអំពីការចិញ្ចឹមបីបាច់របស់នាងក្នុងគ្រួសារដោយផ្លាស់ប្តូរជាញឹកញាប់...
ភ្នំពេញ៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដងនោះដែរ គឺក្រុមហ៊ុនសាមសុង នៅតែបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារៈសិក្សា ការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។ ជាក់ស្ដែង នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់របស់ក្រុមហ៊ុនសាមសុង “Samsung Love & Care” បាននាំយកនូវសម្ភារៈសិក្សាប្រមាណ 267 ឈុត...
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជាបានលើកឡើងថា ខ្ញុំរំភើបចិត្តជាងគេ គឺទង់ជាតិកម្ពុជា និងភ្លេងជាតិកម្ពុជាត្រូវបានគោរព និងបន្លឺឡើង ក្នុងពិធីបំពាក់មេដាយមាស ២ដង នៅចំពោះមុខប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានាចូលរួមប្រកួតកីឡាយូដូ ជើងឯកអន្តរជាតិ ឆ្នាំ២០២៤ (THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024) នៅខេត្ត « CHONBURI ប្រទេសថៃ»។...
ភ្នំពេញ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីយូដូកម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងទៀតហើយលើវិញ្ញាសាប្រយុទ្ធឯកជនបុរសនារី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ឆ្នាំ២០២៤ “THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024” នៅខេត្ត CHONBURI ប្រទេសថៃ។ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងពីប្រទេសថៃថា ថ្ងៃនេះយើងដណ្តើមមេដាយចំនួន...
ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២៤-២០២៨ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីសហព័ន្ធបានធ្វើមហាសន្តិបាតបញ្ចប់អាណត្តិចាស់របស់ខ្លួន នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិ។ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ មានសមាជិកចំនួន ២១រូប រួមមានលោកបណ្ឌិត...
តូក្យូ៖ អ្នកជំនាញត្រូវបានបែងចែកថាតើចក្រភពអង់គ្លេស នឹងបន្តចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងជាមួយជប៉ុន និងអ៊ីតាលី នៅពេលដែលរដ្ឋាភិបាលថ្មី ចាប់ផ្តើមពិនិត្យយ៉ាងទូលំទូលាយលើការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឬយ៉ាងណា។ រដ្ឋាភិបាលការងារថ្មីអះអាងថា ខ្លួនបានទទួលមរតកនៃផលលំបាកពីសារពើពន្ធ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានស្នើថា គម្រោងថ្លៃៗ ដូចជាកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នាជាមួយជប៉ុន និងអ៊ីតាលី អាចត្រូវបានកែប្រែនៅក្នុងការត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ ដែលត្រូវបានដាក់ឱ្យដំណើរការតាមរយៈ ឆមាសទីមួយនៃឆ្នាំក្រោយ។ អ្នកជំនាញការពារជាតិឲ្យដឹងថា អង់គ្លេសត្រូវការយន្តហោះចម្បាំងថ្មី។ អ្នកខ្លះមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា អង់គ្លេស នឹងនៅតែស្ថិតក្នុងគម្រោងយន្តហោះចម្បាំង ដែលគេស្គាល់ថាជាកម្មវិធី Global...
ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំសាកល្បងឱ្យត្រូវតាមទីតាំងដើម...
ទឹកធ្លាក់គឺជាទីទេសចរណ៍ធម្មជាតិមួយប្រភេទដ៏មានប្រជាប្រិយភាព។ ទឹកធ្លាក់នីមួយៗមានលក្ខណៈពិសេសខុសៗគ្នា អាស្រ័យលើកម្ពស់ ប្រភេទទឹកធ្លាក់ និងសម្រស់ជាដើម។ កម្ពស់គឺជាកត្តាសំខាន់មួយកំណត់ភាពទាក់ទាញរបស់ទឹកធ្លាក់។ ខាងក្រោម ជាទឹកធ្លាក់ទាំង ១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក៖ ១. ទឹកធ្លាក់ Angel ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលមានកម្ពស់ជាង ៩៧៩ម៉ែត្រ ។២. ទឹកធ្លាក់ Tugela ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានកម្ពស់ជាង...
ថ្មីៗនេះ Jisoo សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Tommy Hilfiger ដែលជាកម្មវិធីរបស់ New York Fashion Week Spring/Summer 2025។ នៅទីនេះ តារាកូរ៉េរូបនេះបានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាយ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ឡូយ បែបយុវវ័យរបស់នាង ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកជំនាញផ្នែកម៉ូដជាច្រើន។ វត្តមានរបស់ Jisoo នៅក្នុងព្រឹត្តិការណ៍នេះ...