យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងមិនចាប់អារម្មណ៍ជាមួយនឹងកីឡាករ Jonathan Tah ទៀតឡើយនៅរដូវក្តៅនេះទោះបីជាធ្លាប់បានព្រមព្រៀងបឋមជាមួយនឹងកីឡាករនិងក្លឹបរបស់គេក្តី។ Bayern Munich មានព័ត៌មានអំពីការចរចានាំយកកីឡាករខ្សែការពារអាល្លឺម៉ង់រូបនេះមកចូលរួមក្លឹបអស់រយៈពេលជាយូរណាស់មកហើយដែរថាហើយទាំងកីឡាករក៏មានបំណងចង់ចូលរួមក្លឹបនេះដូចគ្នាដែរ។ ការចាកចេញពីក្លឹប Bayer Leverkusen កីឡាកររូបនេះសង្ឃឹមថានឹងអាចធ្វើឡើងនៅរដូវក្តៅនេះប៉ុន្តែនាទីចុងក្រោយមានការផ្លាស់ប្តូរការសម្រេចចិត្តទៅវិញហើយ Tah នឹងបន្តលេងជាមួយនឹងក្លឹបចាស់ដដែល។ គួរឲ្យដឹងដែរថាអតីតកីឡាកររបស់ក្លឹប Hamburger រូបនេះគឺជាកីឡាករតែម្នាក់គត់នៅក្នុងក្លឹប...
ភ្នំពេញ៖ លោក គង់ ចាន់ទីណា គ្រូបង្វឹកបានប្រាប់ឲ្យដឹងពីប្រទេសថៃថា ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាដណ្តើមមេដាយសរុប ៤០គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោកនៅប្រទេសថៃ ថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។ លោកគ្រូបង្វឹបបានបន្តថា មេដាយសរុប ៤០គ្រឿងរួមមានមេដាយមាសចំនួន ១២គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរិទ្ធ ១៥គ្រឿង។ នេះជាលទ្ធផលសម្រាប់ចេញទៅប្រកួតលើកទី១ ជាប្រវត្តិសាស្ត្ររបស់កីឡាហាប់គីដូកម្ពុជាលើឆាកអន្តរជាតិ។...
ទីក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា កីឡាការិនីអ៊ុយក្រែន Yaroslava Mahuchikh បានឧទ្ទិសមេដាយមាសកីឡាលោតខ្ពស់អូឡាំពិក របស់នាងកាលពីថ្ងៃអាទិត្យដល់អត្តពលិក និងគ្រូបង្វឹកជិត ៥០០នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសរបស់នាងក្នុងឆ្នាំ២០២២។ កីឡាការិនីវ័យ ២២ឆ្នាំ រូបនេះមានឱកាសច្រើនជាងក្នុងការឈ្នះមេដាយ ដើម្បីផ្តល់ភាពរីករាយខ្លះដល់ជនរួមជាតិរបស់នាងដោយបានត្រឡប់មកប្រទេស ដែលហែកហួរដោយសង្គ្រាមជាជាងការបំបែកឯកទកម្មពិភពលោករបស់នាងផ្ទាល់។ ម្ចាស់ជើងឯកពិភពលោក ដែលជាម្ចាស់មេដាយសំរឹទ្ធនៅទីក្រុងតូក្យូកាលពី ៣ឆ្នាំមុន គ្រប់គ្រងបានល្អបំផុតក្នុងចម្ងាយ ២.០០ម៉ែត្រឈ្នះកីឡាករ Nicola...
អាមេរិក៖ នេះបើតាមការចេញផ្សាយដែលផ្តោតលើបច្ចេកវិទ្យាព័ត៌មានបាននិយាយថា កំហុសក្នុងការរចនាអាចបណ្តាលឲ្យមានការពន្យាពេល ៣ខែ ឬច្រើនជាងនេះសម្រាប់ចាប់ផ្តើមនៃការផលិតបន្ទះឈីបយក្ស Nvidia ដែលនឹងមកដល់នាពេលខាងមុខ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការធ្លាក់ចុះនេះអាចប៉ះពាល់ដល់អតិថិជនដូចជា Meta Platforms, Alphabet’s, Google និង Microsoft ដែលបានបញ្ជាទិញបន្ទះឈីបតម្លៃរាប់សិបពាន់លានដុល្លារជាសមូហភាព ដោយលើកឡើងពីមនុស្សដែលជួយផលិតបន្ទះឈីប និងផ្នែករឹងម៉ាស៊ីនមេសម្រាប់ Nvidia...
ស្វាយរៀង៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រកួតកីឡាទូកប្រណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤»...
ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ នាមុខប្រាសាទអង្គរវត្ត, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់និងសេចក្តីសោមនស្សយ៉ាងក្រៃលែង...
អេហ្ស៊ីប៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា ការបង្ហាញពីទុក្ខសោករបស់ម៉ាំមីអេហ្ស៊ីបបុរាណបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអ្នកស្រាវជ្រាវបានដាក់ចេញនូវទ្រឹស្តីថ្មីមួយ បន្ទាប់ពីបានឃើញសកម្មភាពនៃសាកសពម៉ាំមីអេហ្ស៊ីបនេះ។ អាថ៌កំបាំងនៃមូលហេតុដែលសាកសពម៉ាំមីជនជាតិអេហ្ស៊ីបបុរាណម្នាក់មានរហស្សនាមថា “ស្ត្រីស្រែកយំ” ប្រហែលជាត្រូវបានដោះស្រាយហើយ ខណៈការវិភាគថ្មីរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា នាងបានស្លាប់ទំាងការឈឺចាប់កាលពី ៣០០០ឆ្នាំមុន។ អ្នកជំនាញនិយាយថា ពេលនោះនាងប្រហែលជាបានជួបប្រទះនូវព្រឹត្ដិការណ៍ដ៏កម្រមួយ ត្រូវបានគេស្គាល់ថា ជាជំងឺគាំងបេះដូងនៅពេលស្លាប់ ដែលបណ្ដាលឲ្យសាច់ដុំរបស់នាងរឹងរូស និងធ្វើឲ្យការឈឺចាប់របស់នាងអមតៈ។ ស្ថានភាពនេះធ្វើឲ្យសាច់ដុំកកក្នុងទីតាំងពិតប្រាកដដែលមនុស្សនៅពេលពួកគេស្លាប់។ ទោះបីជាមូលហេតុនៃការស្លាប់របស់នាងនៅតែជាអាថ៌កំបាំងក៏ដោយ...
អង់ការ៉ា៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសតួកគី បានសម្របសម្រួលប្រតិបត្តិការដោះដូរអ្នកទោសនៅក្នុងរដ្ឋធានីអង់ការ៉ា ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលចំនួន ២៦នាក់មកពីពន្ធនាគារនៃប្រទេសចំនួន៧ ផ្សេងគ្នា។ ចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវេស រុស្ស៊ី និងបេឡារុស្ស ត្រូវបានផ្ទេរទៅកាន់ទីក្រុងអង់ការ៉ា ដោយយន្តហោះចំនួន ៧គ្រឿង ក្នុងនោះមានយន្តហោះចំនួន ២គ្រឿងមកពីសហរដ្ឋអាមេរិក និងមួយគ្រឿងទៀតមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ន័រវេស ស្លូវេនី...
អ៊ីស្តង់ប៊ុល៖ បំណុលសាធារណៈរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារជាលើកដំបូង ដែលជាកម្រិតមួយ ដែលអ្នកជំនាញបានពិពណ៌នាថា ជាសញ្ញានៃការខ្ចីប្រាក់ ដែលមានបញ្ហា។ លោក Sant Manukyan អ្នកវិភាគនៅ Is Yatirim ផ្នែកធនាគារវិនិយោគនៃក្រុមហ៊ុន Isbank Group ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់កាសែតស៊ីនហួថា ការខ្ចីប្រាក់នេះមិនផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនោះទេ។ លោក Manukyan...
ខេត្តស្វាយរៀង៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើស ជើងឯកថ្នាក់ជាតិ ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ បានអញ្ជើញ តំណាងក្លឹប និង សមាគមកីឡា កីឡាករ-កីឡាការិនី ប្រណាំងទូក ពីតាមបណ្ដាក្លិប សមាគម រាជធានីខេត្ត និង...