បរទេស៖ បុរសជនជាតិឥណ្ឌាពីរនាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទចាប់រំលោភ ស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ២៤ ឆ្នាំម្នាក់ បន្ទាប់ពីកម្មវិធីជប់លៀង Full Moon Party នៅលើកោះ Phangan នៃខេត្តភាគខាងត្បូង ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ថ្មនៃឆ្នេរ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានច្រានចោល ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន ដោយស្នើឱ្យអ្នកសង្កេតការណ៍គ្មានអាវុធ ឬក្រុមឃ្លាំមើលជនស៊ីវិល បញ្ជូនទៅកាន់ទីនោះ ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា ការពិភាក្សាស្តីពីកិច្ចខិតខំប្រឹងប្រែង រក្សាសន្តិភាពនៅអ៊ុយក្រែន នៅតែមិនទាន់គ្រប់អាយុ ហើយគួរតែធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀង សន្តិភាពផ្លូវការត្រូវបានឈានដល់។...
ខេត្តកណ្តាល៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាបាល់ទះកុមារីស្រុកអង្គស្នូល និងក្រុមកីឡាបាល់ទះកុមារា ស្រុកកណ្តាលស្ទឹងដណ្តើមមេដាយមាស ដូចគ្នាក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ សម្រាប់វិញ្ញាសាបាល់ទះកុមារី៖ មេដាយមាសបានទៅលើក្រុមកីឡាបាល់ទះកុមារី ស្រុកអង្គស្នូល...
ហ៊ីរ៉ូស៊ីម៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ចំនួនអ្នកទស្សនាសារមន្ទីរសន្តិភាព Hiroshima ចងក្រងឯកសារពីការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក បរមាណូរបស់អាមេរិកលើទីក្រុងកាលឆ្នាំ ១៩៤៥ បានកើនឡើងលើសពី ៨០ លាននាក់កាលពីថ្ងៃអាទិត្យ ក្នុងរយៈពេល ៧០ ឆ្នាំ បន្ទាប់ពីការបើកដំណើរការនៅឆ្នាំ ១៩៥៥។ ក្នុងពិធីរំលឹកសមិទ្ធិផលនេះ លោក Yoshifumi...
ប្រទេសវៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីប្រកាសផ្លូវការមួយ ដោយស្នើឲ្យពន្លឿនការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកញ្ជ្រឹល ខណៈដែលចំនួនករណីកំពុង កើនឡើងរហូតដល់៤០.០០០ករណ៍ហើយ។ នាយករដ្ឋមន្ត្រីបានស្នើដល់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ណែនាំ និងគាំទ្រដល់មូលដ្ឋាន ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ហើយបញ្ចប់វាមិនលើសពីចុងខែនេះ។ វិស័យសុខាភិបាលត្រូវតែធានា...
ឡាវ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក Ha Hyeok-jun បានកោះហៅកីឡាករចំនួន ២៨ នាក់ ក្នុងនោះមានជនជាតិបារាំងចំនួន៣ នាក់កំពុងលេងនៅអឺរ៉ុប និងអាមេរិក ខណៈក្រុមជម្រើសជាតិឡាវ ត្រៀមជួបជាមួយវៀតណាម វគ្គជម្រុះចុងក្រោយនៃពានរង្វាន់ Asian Cup 2027 ។ ឈ្មោះដ៏លេចធ្លោមួយក្នុងក្រុមគឺកីឡាករ...
ទួរគី៖ សារព័ត៌មាន Turkiye Today បានរាយការណ៍ថា លោក Efecan Kultur ជាតារា TikTok ជនជាតិទួរគីដែលល្បីខាងបង្ហោះវីដេអូ Mukbang ពាក់ព័ន្ធនឹងការញ៉ាំច្រើនពេក បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ បន្ទាប់ពីមានផលវិបាកទាក់ទងនឹងការធាត់ ខណៈលោកបានសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេល ៣ ខែមុនការស្លាប់របស់លោកនៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥...
កូរ៉េខាងត្បូង៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Meta ក្នុងការលុបចោលការផាកពិន័យចំនួន ៦.៧ ពាន់លានវ៉ុនស្មើនឹង ៤.៦ លានដុល្លារ ដាក់ដោយនិយតករឯកជនភាព របស់ប្រទេសកូរ៉េខាត្បូងសម្រាប់ការ លេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់ អ្នកប្រើប្រាស់ក្នុងស្រុកជាង ៣.៣ លាននាក់ដោយគ្មានការយល់ព្រម។ កាលខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុន...
អាមេរិក៖ នេះបើយោងតាមលិខិតមួយដែលបានដាក់ នៅក្នុងតុលាការស្រុកអាមេរិកបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ដែលបានចោទប្រកាន់អតីតស្តេចប្រដាល់ Mike Tyson ពីបទរំលោភនាងនៅលើរថយន្ត limousine កាលឆ្នាំ ១៩៩១ កំពុងដាក់ពាក្យបណ្តឹងរបស់នាងប្រឆាំង នឹងអតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។ លិខិតពីមេធាវីរបស់លោក Tyson គឺលោក Daniel Rubin បាននិយាយថា មេធាវីរបស់ជនជាប់ចោទ...
The Goal៖ ចេញផ្សាយនៅថ្ងៃនេះបាន ឲ្យដឹងថាកីឡាករខ្សែការពារឆ្នើម Trent Alexander Arnold នឹងត្រូវអវត្តមានក្នុងការប្រកួត ដ៏សំខាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ដែលនឹងត្រូវប្រកួតប៉ះក្រុម Newcastle។ ប្រភពដដែលបានសរសេរទៀតថា ដោយសារបញ្ហារបួសបានធ្វើឲ្យកីឡាករ វ័យ២៦ឆ្នាំរូបនេះនឹងមិនអាចមានឧិកាសបង្ហាញខ្លួន នៅក្នុងការប្រកួតនេះឡើយក្រោយពេល ដែលបានទទួលរងរបួសនៅក្នុង វគ្គ១៦ចុងក្រោយកន្លងមក បរាជ័យក្រោមស្នាដៃរបស់ PSG។ ទោះបីជាយ៉ាងណាក្តីរបួសនេះ...