បច្ចេកវិទ្យា
ឥណ្ឌូណេស៊ី និងApple យល់ព្រមលើលក្ខខណ្ឌ ដើម្បីលុបចោលការ ហាមឃាត់ការលក់ iPhone 16
ឥណ្ឌូណេស៊ី ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានយល់ព្រមលក្ខខណ្ឌ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ដើម្បីលុបចោលការហាមឃាត់ការលក់ម៉ូដែល iPhone 16 ដោយបញ្ចប់ការចរចាជាច្រើនខែរវាងទីក្រុងហ្សាកាតា និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា បានហាមឃាត់ការធ្វើទីផ្សារ និងការលក់ម៉ូដែល iPhone 16 ជុំវិញការខកខានរបស់ក្រុមហ៊ុន Apple ក្នុងការបំពេញតាមបទប្បញ្ញត្តិ នៃការវិនិយោគក្នុងស្រុកដែលតម្រូវឲ្យ...