ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ SANA បានរាយការណ៍ថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានដាក់គោលដៅចំទីតាំងយោធាមួយចំនួន របស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃសុក្រ បង្កឲ្យរបួសយោធាចំនួន២នាក់ ។ ទីភ្នាក់ងារ SANA បានដកស្រង់ចេញពីប្រភពយោធាមួយថា ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ចំយោធាចំនួន៣ទីតាំង...
គិតមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានក្លាយទៅជាក្តីព្រួយបារម្ភរបស់ក្លឹបសម្រាប់ការប្រកួតពានរង្វាន់ Champion League នៅខែក្រោយនេះដោយសារតែគាត់ទើបតែធ្វើការវះកាត់ក្បាលជង្គង់កាលពីពេលថ្មីៗនេះ។ យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងថាទោះបីជាយ៉ាងណាក្តី Aguero នៅតែមានឧិកាសក្នុងការបង្ហាញខ្លួនក្នុងការប្រកួតជាមួយនឹង Real Madrid ដដែលដោយក្នុងនោះលោកគ្រូបង្វឹកក្លឹបលោក Pep បាននិយាយថាលោកមានសង្ឃឹមថាពេលវេលាបច្ចុប្បន្នគឺអាចល្មមគ្រប់គ្រាន់ឲ្យកីឡាករបានធូរស្រាលអាចត្រឡប់ប្រកួតវិញបាន។ មកដល់ពេលនេះកីឡាករវ័យ៣២ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើការហ្វឹកហាត់សាច់ដុំវិញហើយទោះបី ជាមិនទាន់អាចត្រឡប់មកចូលរួមការហ្វឹកហាត់ជាមួយនឹងក្រុមនៅឡើយក្តីហើយរំពឹងថានឹងអាចលេងឲ្យប្រកួតជើងទី២នៅ Champion League...
អង់គ្លេស៖ ការប៉ុនប៉ងបង្កាត់ពូជរបស់សត្វមាន់ ត្រូវបានជំរុញឲ្យមានការថែទាំដោយយកទុកចិត្តដាក់ ជាពិសេសរក្សាកូនឥន្ទ្រីចំនួន១១ ក្បាលដែលញាស់នៅទីតាំងចំនួន ៤ របស់ National Trust នៅចក្រភពអង់គ្លេសការពារមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វឥន្រ្ទី Peregrine ចំនួន ៣ ត្រូវបានគេចិញ្ចឹមនៅប្រាសាទ Corfe ក្នុងសតវត្សរ៍ទី ១២ នៅ Dorset...
រ៉ូម៖ ការសិក្សាមួយបានអះអាងថា ជនជាតិរ៉ូមបុរាណនៅទីក្រុង Pompeii មានការរីករាយជាងប្រជាជនឡុងដ៍រស់នៅកាលឆ្នាំ១៨២០ ពីព្រោះពួកគេមានពន្លឺសិប្បនិម្មិត១៧ភាគរយ ដែលផ្តល់ឲ្យពួកគេនូវសេរីភាពកាន់តែច្រើននៅពេលយប់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កម្រិតពន្លឺសិប្បនិម្មិតពីទៀន ត្រូវបានគណនាដោយអ្នកវិទ្យាសាស្ត្រសម្រាប់មនុស្សជាមធ្យមទាំងនៅទីក្រុងឡុងឆ្នាំ ១៨២០ និងមុនសម័យវេស្ប៉ាទីក្រុង Pompeii ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការទទួលបានពន្លឺសិប្បនិម្មិតបន្ថែមទៀត នៅពេលយប់អាចជួយឲ្យមានប្រាក់ចំណូលបន្ថែមការអប់រំប្រសើរឡើងនិងនាំឲ្យ មានសុខភាពផ្លូវចិត្តល្អប្រសើរ និងសុខុមាលភាព។ ការវិភាគបានបង្ហាញថា រ៉ូមទទួលបានពន្លឺសិប្បនិម្មិតប្រហែល ១៧...
ក្រិក៖ការសិក្សាបានបង្ហាញថា ច្រកថ្មតូចៗស្ថិតនៅទីជម្រកព្យាបាលដែលមានអាយុ ២៤០០ ឆ្នាំផ្តល់ដល់ភ្ញៀវទេសចរចល័តជនពិការ បន្ទាប់ពីប្រាសាទក្រិកបុរាណ បើកសិទ្ធិឲ្យដំណើរការដំបូងគេបង្អស់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យានិយាយថា ថ្មតូចៗចំនួន១១ដុំនៅជម្រកព្យាបាលមួយដែលត្រូវបានបង្កើតឡើងដំបូងនៅសតវត្សរ៍ទី ៦ មុនគ.សបានជួយដល់អ្នកដែលចល័តពិការ ។ ប្រាសាទក្រិកបុរាណនិងអាគារជាច្រើនទៀតដែលមានអាយុកាលចំណាស់ជាង សតវត្សរ៍ទី៤ មុនគ. ស ទំនងជាត្រូវបានសាងសង់ឡើងដោយមានផ្លូវចូលសម្រាប់ជនពិការ។ ប្រាសាទក្រិកបុរាណជាច្រើន មានរនាស់ទោះបីភាគច្រើនប្រាសាទនេះត្រូវបានគេមិនអើពើ ដោយអ្នកបុរាណវិទូដែលសន្មតថា ជាច្រកអាសនៈសម្រាប់សត្វ ប៉ុន្តែពេលខ្លះពួកគេបានបម្រើការជាជនពិការជាពិសេសនៅទីសក្ការៈបូជា ដែលភ្ញៀវពិការបានអធិស្ឋាន...
ប្រេស៊ីល៖ ក្រុមអ្នកជំនាញ បាននិយាយថា ហ្វូស៊ីលសត្វដាយណូស័រ មានម្រាមជើង៣ ដែលរស់នៅប្រទេសប្រេស៊ីល កាលពី១១៥ លានឆ្នាំមុន ត្រូវបានពួកគេកំណត់ថា ជាកម្មសិទ្ធិ របស់ប្រភេទសត្វស្លាបថ្មីមួយ អាចជាកំពូលនៃបក្សីនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រុកបានហៅសត្វបក្សីនេះ ថា ‘Aratasaurus museunacionali’ ត្រូវបានគេរកឃើញនៅឆ្នាំ ២០០៨ ពីស្រទាប់ពណ៌ខ្មៅ នៅក្នុងអណ្តូងរ៉ែ...
បរទេស៖ ពាក្យចចាមអារ៉ាម កំពុងបក់បោកដែលថា កងទ័ពជើងទឹកចិន កំពុងសម្លឹងមើល ដើម្បីកសាងនាវាចម្បាំងប្រភេទថ្មី។ ថ្មីៗនេះមានការលេចធ្លាយ នូវសំណូមពរ (RFP) ចង្អុលទៅកប៉ាល់ វាយលុកមួយដែលមាន ម៉ាស៊ីនយន្ដហោះអេឡិចត្រូម៉ាញេទិក និងឧបករណ៍ចាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសំណើ ដែលបានចុះផ្សាយនៅថ្ងៃទី ១៩...
អេហ្ស៊ីប៖ការស្កេន CT បានបង្ហាញថា សាកសពរបស់ម៉ាំមី មានរូបរាងដូចកូនក្មេង គ្រាន់តែជាដុំភក់ និងគ្រាប់ធញ្ញជាតិ ដែលឡាយបញ្ចូលគ្នា ដើម្បីបង្កើតឲ្យមានរាងដូចមនុស្ស ជាតំណាង Osiris ជាព្រះនៃសេចក្តីស្លាប់របស់អេហ្ស៊ីប សម័យបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សាកសពម៉ាំមីអាយុ៣០០០ ឆ្នាំគឺជាម្នាក់ ក្នុងចំណោម២នាក់ ដែលត្រូវបានបញ្ជូនទៅថតស្គេន CT នៅឯមន្ទីរពេទ្យ Rambam...
បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញនូវសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យមាន កិច្ចព្រមព្រៀងទឹកប្រាក់ ៦៣៤,៧លានដុល្លារ សម្រាប់ការធ្វើទំនើបកម្ម យន្តហោះចម្បាំង F-16។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ រដ្ឋាភិបាលរបស់ប្រទេសឈីលី បានស្នើទិញសម្ភារៈនិងសេវាកម្ម សម្រាប់ការធ្វើទំនើបកម្ម យន្តហោះចម្បាំង F-16...
ការសិក្សាថ្មីមួយបានបង្ហាញថា ការរំញ័រនៅលើដីបង្កឡើង ដោយចរាចរណ៍ និងការងារឧស្សាហកម្ម បានធ្លាក់ចុះពាក់កណ្តាលទូទាំងពិភពលោក អំឡុងពេលប្រជាជន លើពិភពលោក នាំគ្នាចាក់សោរ នៅក្នុងផ្ទះការពារមេរោគCOVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការឃ្លាតឆ្ងាយពីសង្គម រថយន្តតិចជាងមុន នៅលើដងផ្លូវ ការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើរ បានបណ្តាលឲ្យមានភាបស្ងាត់ និងវែងបំផុតនៃសំឡេងរញ្ជួយដី នៅក្នុងប្រវត្តិសាស្ត្រ ដែលបានកត់ត្រាទុក។ សំឡេងរញ្ជួយសំដៅ ទៅលើការរំញ័រ...