បរទេស៖ ប្រេងដឹកចេញពីប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចូលដល់ស្ថានីយប្រេង របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ក្រោយប៉ុន្មានម៉ោង មុនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសការឡើងថ្លៃប្រេង។ យោងតាមសេក្តីរាយការណ៍មួយ ដែលចេញផ្សាយកាសែត Yahoo News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកបើកបររថយន្ត...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ ត្រូវបានគេដកស្រង់សម្តី កាលពីថ្ងៃសៅរ៍ថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី គ្រោងតេស្តសាកល្បង ក្នុងរយៈពេលពីរសប្តាហ៍លើវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូរ៉ូណា ហើយដំណឹងនេះ បានកើតមានឡើង ស្របពេលដែលអាជ្ញាធររុស្ស៊ី អនុម័តថ្នាំកូវីដ១៩ដំបូង របស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី លោករដ្ឋមន្ត្រីសុខភិបាល Mikhail Murashko យ៉ាងដូច្នេះថា “ការតេស្តសាកល្បង...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានជំរុញសហភាពអឺរ៉ុបនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ឲ្យពិចារណាឡើងវិញនូវការសម្រេចចិត្ត កាត់ផ្តាច់ចំណងមិត្តភាពជាមួយអង្គភាពសុខភាពពិភពលោក ជុំវិញការគ្រប់គ្រងលើការផ្ទុះរាតត្បាតឆ្លងវីរុសកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ជាប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងលោក Josep Borrell មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបបាននិយាយថា “នៅក្នុងចំពោះមុខនៃការគម្រាមកំហែងលើពិភពលោកនេះ បច្ចុប្បន្ននេះ គឺជាពេលសម្រាប់សហប្រតិបត្តិការកាន់តែប្រសើរឡើង...
បរទេស៖ ទីបញ្ជាការភាគខាងជើងសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសសមយុទ្ធនៅមហាសមុទ្រ អាត្លង់ទិក ដោយចូលរួមដោយទីបញ្ជាការ ចម្បាំងផ្សេងទៀតចំនួន៤ និងដឹកនាំដោយក្រុមនាវាផ្ទុកយន្តហោះ USS Harry S. Truman។ សមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាននេះ មានការចូលរួមមានទាំងប្រតិបត្តិការការពារប្រទេស និងមានការចូលរួមពីទីបញ្ជាការ ទីបញ្ជាការការពារអវកាសអាមេរិកខាងជើង ទីបញ្ជាការដឹកជញ្ជូនអាមេរិក ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក និងទីបញ្ជាការអវកាសសហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ប្រទេសបារាំង អង់គ្លេសនិងអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ បានរិះគន់ការសម្រេចចិត្តរបស់អាមេរិក ដែលបញ្ចប់ការលើកលែងទណ្ឌកម្ម ដែលអនុញ្ញាតឲ្យមានការងារលើទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ បង្កើតឡើងដើម្បីទប់ស្កាត់ការអភិវឌ្ឍផលិតអាវុធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសអឺរ៉ុបទាំង៣នោះ បាននិយាយយ៉ាងដូច្នេះថា “យើងមានការសោកស្តាយជាខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក បញ្ចប់ការលើកលែងទាំង៣”។ គួរបញ្ជាក់ថា...
សេអ៊ូល៖ អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើង បានគាំទ្រច្បាប់សន្តិសុខ ដ៏ចម្រូងចម្រាសរបស់ចិន សម្រាប់ទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ ដោយបានហៅវាថាជា“ ជំហានស្របច្បាប់” និងសម្តែងការប្រឆាំងចំពោះ“ ការជ្រៀតជ្រែកពីខាងក្រៅ” ។ នៅក្នុងចម្លើយទៅនឹងសំណួរមួយ ពីទីភ្នាក់ងារព័ត៌មាន ផ្លូវការកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង អ្នកនាំពាក្យនោះ ក៏បាននិយាយផងដែរថា ប្រទេសណាក៏គ្មានសិទ្ធិ ក្នុងការនិយាយរឿងនេះ ឬអំពីបញ្ហានេះទាក់ទងនឹងទឹកដីចិន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញទិន្នន័យ ដែលបានទទួលជោគជ័យក្នុងការ ប្រើប្រាស់សេរ៉ូមឈាម ដើម្បីយកទៅព្យាបាលអ្នកជំងឺកូវីដ១៩ ជាពិសេស មានស្ថានភាពល្អគួរឲ្យកត់សម្គាល់ ។ ផ្អែកលើទិន្នន័យ អ្នកជំងឺកម្រិតមធ្យម ចំនួន១០នាក់ ក្នុងចំណោម១១នាក់ ដែលបានបង្ហាញថា មានអាការៈល្អប្រសើរ បន្ទាប់ពីបានចាក់បញ្ចូលសេរ៉ូមឈាម ក្នុងការព្យាបាលជំងឺ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានប្រកាសថា មានផែនការវិនិយោគប្រាក់ ប្រមាណជា២ពាន់ប៊ីលានដុល្លារ នៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសនេះ។ ក្នុងនោះផងដែរ ប្រាក់វិនិយោគ ១ ពាន់ប៊ីលានអឺរ៉ូ ក្រុមហ៊ុន Volkswagen នឹងត្រូវប្រើប្រាស់...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្គត់ផ្គង់មីស៊ីល Patriot មានទំហំទឹកប្រាក់ រហូតដល់ទៅ៤២៥លានដុល្លារ នេះបើតាមសេចក្តីប្រកាស របស់ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសគុយវ៉ែត បានស្នើសុំនិរន្តរភាពកម្មវិធី និងជំនួយបច្ចេកទេស សម្រាប់កម្មវិធីមីស៊ីល រួមបញ្ចូលទាំងសេវាកម្មលើកម្មវិធី C-3 Field...
បរទេស៖ ដំណាក់កាលនេះ ត្រូវបានកំណត់នៅក្នុងរដ្ឋកំណើត របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ដើម្បីសាកល្បងប្រសិទ្ធភាព នៃថ្នាំដែលបានមកពី ផលិតផលសំខាន់ៗចំនួន ៥ ដែលបានដកស្រង់ពីគោក្របី ក្នុងនោះ រួមមាន ទឹកដោះគោ ខ្លាញ់ចម្រាញ់ចេញពីទឹកដោះគោ ប័រចម្រាញ់ពីទឹកដោះគោ អាចម៍គោ និងទឹកនោមគោ ដើម្បីយកមកព្យាបាលជំងឺកូវីដ – ១៩ ។...