បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅពេលថ្មីៗនេះ បានយល់ព្រមបង្កើនភ្លាមៗ នូវការនាំចូលសាច់ក្របី ស្ករ និងគ្រឿងបន្លាស់រថយន្ត ពីប្រទេសឥណ្ឌា ក្រោយពីទីក្រុងញូដេលី បង្កើនការទិញប្រេងដូងឥណ្ឌូនេស៊ី ស្របពេលមានបញ្ហាឈ្លោះគ្នាជាមួយក្រុមហ៊ុនប្រជែងម៉ាឡេស៊ី។ ប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានទិន្នផលប្រេងដូងចំនួន៨៥ភាគរយនៃប្រេងដូងពិភពលោក ចំណែកឥណ្ឌាគឺជាប្រទេសទិញប្រេងដូងដ៏ធំបំផុតក្នុងពិភពលោក ហើយឥណ្ឌាបានផ្អាកនាំចូលប្រេងដូចចម្រាញ់រួច ពីប្រទេសម៉ាឡេស៊ី តាំងពីដើមខែមករានេះ ដើម្បីជាការសងសឹកចំពោះការ ចោទប្រកាន់ពីម៉ាឡេស៊ី ដែលថា...
បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិក ចំនួន១១នាក់ បានរងរបួស ក្រោយពីមានការវាយប្រហារមីស៊ីលអ៊ីរ៉ង់ ចំនួនពីរលើក ទៅលើមូលដ្ឋានយោធាដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។ ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីល ផ្លោងទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា Erbil កាលពីថ្ងៃទី០៨...
ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ ២០២០ ដែលប្រសិទ្ធិនាមថា “ពានរង្វាន់នាយឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ជា ប្រធាន សហព័ន្ធ កីឡាបាល់ទះ និង ការប្រកួត ជ្រើស រើស ជើងឯក ថ្នាក់ជាតិ...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែ TV5 Boxing Knock Out Serieby K-Cement នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានរកឃើញអ្នកប្រដាល់ចំនួន២រូបទៀត ហើយបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២។ អ្នកប្រដាល់ជើងចាស់ សារឿន ចាន់ ក្លិបតាព្រហ្មមានជ័យដែលបាត់មុខយូរដោយសារតែការប្រកួត របស់គេធ្លាក់ចុះខ្លាំងនោះបានប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មី ឌុន សុភុតក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដោយពិន្ទុ ទោះបីសារឿន ចាន់ជាអ្នកប្រដាល់ជើងចាស់ក៏ពិតមែនតែពេលជួបជាមួយអ្នកប្រដាល់ជើងថ្មីឌុន...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ខែមករា បានសរសេរថាប្រធានក្លឹប Barcelona បានធ្វើការផ្តល់ជាសំណើររយៈពេលកុងត្រា ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបទៅដល់វិរៈបុរស របស់ក្លឹបលោក Xavi Hernandez ជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Ernesto Valverde។ ប៉ុន្តែឆ្លើយតបទៅនឹងព័តមាននេះ វិញក្លឹបនៃប្រទេសកាតាដែល Xavi កំពុងធ្វើការជាមួយនឹងនោះ បានបញ្ជាក់ថាបច្ចុប្បន្នខ្លួនមិនបានទទួលបានសំណើរណាមួយ ពីសំណាក់ក្លឹប Barcelona ឡើយហើយក៏អះអាងថាមិនមានបំណង...
Houston៖ ណាសាបានបង្កើតគម្រោង អស់រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែនៅទីបំផុតអវកាសយានិកថ្មីស្រីប្រុសចំនួន ១៣ នាក់បានចូលរួមជាមួយអង្គការណាសា ក្រោមបេសកកម្មដែលនឹងនាំស្ត្រីដំបូងទៅកាន់ភពព្រះច័ន្ទ ហើយអ្នកខ្លះអាចជាមនុស្សដំបូងគេដែលឈានជើងចូលភពព្រះអង្គារ ដោយបានកំណត់នៅពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ។ បេក្ខជនដែលបានហ្វឹកហាត់តាំងពីឆ្នាំ២០១៧ បានចូលរួមក្នុងពិធីប្រគល់សញ្ញាប័ត្រជាសាធារណៈ លើកដំបូងសម្រាប់អវកាសយានិកកាលពីថ្ងៃសុក្រនៅមជ្ឈមណ្ឌលអវកាស Johnson របស់ទីភ្នាក់ងារអវកាសអាមេរិកនៅ Houston ។ ក្រុមនេះមានស្ត្រី ៦នាក់ និងបុរស ៧...
ប្រែសម្រួល៖ប៉ាង កុង បរទេស៖ យោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្វើដំណើរយ៉ាងគឃ្លើនរំកិលខ្លួនចូលទៅជិតនាវាពិឃាតសហរដ្ឋអាមេរិក USS Farragut ដែលកំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ខាងជើង។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ហេតុការណ៍នាវាចម្បាំងរុស្ស៊ីបើកចូលមកជិតយ៉ាងគឃ្លើននេះ គឺបានកើតមានឡើង កាលពីថ្ងៃព្រហស្បតិ៍...
ចិន៖ ធនាគារពិភពលោកបាននិយាថា ការរីកចម្រើនបន្ថែមទៀតនៅក្នុងការចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយភាពមិនប្រាកដប្រជា ផ្នែកពាណិជ្ជកម្មអាចនាំឲ្យមានកំណើនសេដ្ឋកិច្ចអាមេរិក ខ្ពស់ជាងការរំពឹងទុក ខណៈធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចនឹងកើនឡើងដល់ ២,៥ ភាគរយនៅឆ្នាំនេះយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ច ទាន់សម័យបានចេញផ្សាយសម្រាប់ស្ថាប័ន ផ្តល់ប្រាក់កម្ចីបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនឹងធ្លាក់ចុះពី ២,៣ ភាគរយក្នុងឆ្នាំ ២០១៩ និង ១,៨ ភាគរយនៅឆ្នាំ...
អាមេរិក៖ បែកធ្លាយស្មាតហ្វូនស៊េរីថ្មី iPhone SE 2 របស់ក្រុមហ៊ុន Appleដែលមានលក្ខណៈប្រហាក់ប្រហែលនឹង iPhone 8 ដោយមានអេក្រង់ទំហំ ៤,៧ អ៊ីញ ថែមទំាងមានម៉ាស៊ីនស្កេនស្នាមម្រាមដៃ Touch ID ដែលបានចេញផ្សាយជាង២ឆ្នាំមកហើយបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផ្តល់ថវិកាពីក្រុមហ៊ុន Apple ត្រូវបានគេហៅថា iPhone SE 2...
អាមេរិក៖ ក្រុមហ៊ុន Mozilla ត្រូវបានបង្ខំចិត្តធ្វើការជួសជុលកម្មវិធីរុករក Firefox របស់ខ្លួនយ៉ាងប្រញាប់ បន្ទាប់ពីក្រុមហ៊ុនត្រូវបានគេបង្ហាញឲ្យដឹងថា មានភាពងាយរងគ្រោះដ៏សំខាន់មួយ ដែលក្រុមពួក Hacker បានកំណត់គោលដៅអ្នកប្រើប្រាស់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារសន្តិសុខ Cyber និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) បានបង្ហាញពីភាពងាយរងគ្រោះ ដែលអាចអនុញ្ញាតឱ្យឧក្រិដ្ឋជនដណ្តើមបានការត្រួតពិនិត្យ សរុបនៃកម្មវិធីរុករក។ ក្រុមហ៊ុន Mozilla បាននិយាយថា...