ចិន៖ ប្រទេសចិន បានក្លាយជាប្រទេសទី៦ ដែលបានទៅដល់ភពព្រះអង្គារ បន្ទាប់ពីយានអវកាស២ និងយានអវកាស Tianwen-1 បានចូលទៅកាន់គន្លងរបស់ផែនដី ដោយជោគជ័យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ Tianwen-1 មានន័យថា ការស្វែងរកការពិតនៅស្ថានសួគ៌ បានចាប់ផ្តើមកាលពីខែកក្កដាមុន ពីកោះហៃណាន នៅឆ្នេរសមុទ្រខាងត្បូងនៃប្រទេសចិន ដោយមានអ្នកឈរមើលរាប់រយនាក់ កំពុងមើលពីឆ្នេរក្បែរនោះ។ បន្ទាប់ពីអវកាសអស់រយៈពេល ៧ ខែ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងធ្វើការចូលរួមគ្នា ធ្វើសមយុទ្ធយោធាកងទ័ពជើងទឹកមួយ នៅក្នុងតំបន់ឈូងសមុទ្រឥណ្ឌាខាងជើង ក្នុងពេលឆាប់ៗនេះ។ ការអះអាងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ បានបញ្ជាក់ទៀតថា សមយុទ្ធយោធានេះ នឹងអាចធ្វើឲ្យអ៊ីរ៉ង់អាចធ្វើការសាកល្បង នូវកម្លាំងយោធាជើងទឹករបស់ខ្លួន ដោយលើកឡើងថា ឧបករណ៍ទាំងយោធាបច្ចេកទេសបច្ចេកវិទ្យានិងយុទ្ធសាស្ត្ររបស់ខ្លួន ពិតជាស្ថិតនៅក្នុងកម្រិត ដ៏ខ្ពស់មួយនៅពេលនេះ។ ប្រភពដដែល បានបញ្ជាក់ទៀតថា...
អង់គ្លេស៖ ស្ថាប័នបាល់ទាត់អង់គ្លេស បានជួបជុំគ្នាដើម្បីផ្ញើលិខិតចំហមួយទៅក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយយក្សសហរដ្ឋអាមេរិក Facebook and Twitter ដើម្បីទាមទារមិនឲ្យមានសកម្មភាពចំពេល មានការកើនឡើងនៃការរំលោភបំពានសំដៅលើកីឡាករបាល់ទាត់ និងមន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ សម្រាប់ក្របខណ្ឌ Premier League, FA, EFL, WSL, Women’s Championship , PFA, LMA,...
អង់គ្លេស៖ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA)ចក្រភពអង់គ្លេស បាននិយាយថា បុរសជនជាតិអង់គ្លេស៨នាក់ត្រូវបានចាប់ខ្លួនពីបទលួច “Hacking” ចូលទូរស័ព្ទដៃរបស់តារាល្បីៗរបស់សហរដ្ឋអាមេរិកយោងតាម ការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ បុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ដល់ ២៦ ឆ្នាំត្រូវបានចាប់ខ្លួននៅប្រទេសអង់គ្លេស និងស្កុតឡេនដោយកម្លាំងប៉ូលីសមួយចំនួននៅទូទាំងប្រទេស។យោងតាមទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (N CA)បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅជាតារា កីឡា តន្រ្តីករ និងអ្នកមានឥទ្ធិពលនៅក្នុងការវាយប្រហារស៊ីមដោះដូរបានឃើញពួកគេគ្រប់គ្រង ទូរស័ព្ទរបស់ជនរងគ្រោះ។...
បុរសជនជាតិអាល្លឺម៉ង់ម្ចាស់ពានរង្វាន់រដូវកាលចាស់លោក Jurgen Klopp ទីបំផុតបានចេញមកសារភាពហើយថាក្លឹបរបស់លោករដូវកាលនេះ គឺកំពុងដើរថយក្រោយទៅហើយចំពោះពានរង្វាន់ Premier League បន្ទាប់ពីបានទទួលបរាជ័យ៣ប្រកួតផ្ទួនៗ។ លោក Klopp បាននិយាយយ៉ាងច្បាស់ៗថាឧិកាសនៃការលើកពានរដូវកាលនេះគឺចប់ទៅហើយ។ ថ្លែងបែបនេះនៅក្រោយការប្រកួតចាញ់ Leicester City ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១ កាលពីថ្ងៃម្សិលមិញនៅទឹកដី King Power Stadium។ បរាជ័យជាប់គ្នា៣ដងនេះ គឺជាហេតុការណ៍ដំបូងដែលបានកើតឡើងនៅក្រោមការដឹកនាំរបស់លោក Jurgen...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា អភិបាលរដ្ឋលោក Greg Abbott បានថ្លែងកាលពីថ្ងៃសៅរ៍ថារដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក កំពុងតែដាក់ពង្រាយបុគ្គលិករាបពាន់នាក់ដើម្បីជួយការពារសុវត្ថិភាពសាធារណៈ សម្រាប់ការពិនិត្យមើលពីសុខមាលភាព ខណៈដែលព្យុះរដូវរងានឹងមកដល់ ។ នៅក្នុងសេចក្តីរាយការណ៍មួយដោយសង្ខេបបានដាក់ថា លោក Abbott បានស្នើដល់ពលរដ្ឋទាំងឡាយ ដើម្បីជួយរក្សាថាមពលក្នុងអំឡុងពេលមានព្យុះ ខណៈដែលតម្រូវការថាមពល នឹងត្រូវបានគេរំពឹងថា នឹងបង្កើនការផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។...
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក្រោយលេចឬព័ត៌មានអំពីកុងត្រាថ្មី ដែលមានតម្លៃស្ទើរតែមិនគួរឲ្យជឿរួចមកបុរសរូបនេះ ទើបតែអាចធ្វើបានកំណត់ត្រាថ្មីមួយទៀតកាលពីប្រកួតយប់មិញ។ Messi បានធ្វើកំណត់ត្រាមួយដែលវិរៈបុរសរបស់ក្លឹប Barcelona គឺលោក Xavi ធ្លាប់ធ្វើបានកាលពីមុនដោយការបង្ហាញខ្លួនរហូតទៅដល់៥០៥ដង ក្នុងលីគក្រោយការបង្ហាញខ្លួនឈុតដំបូងឲ្យលោក Koeman ក្នុងការប្រកួតជាមួយនឹង Alaves និងថែមទាំងបានស៊ុតបាន២គ្រាប់ជួយឲ្យក្រុមយកឈ្នះក្នុងលទ្ធផល៥ទល់នឹង១ផងដែរ។ ទោះបីជាយ៉ាងណាក្តី បើនិយាយពីការបង្ហាញខ្លួនសរុបនៅគ្រប់ការប្រកួតទាំងអស់ឲ្យក្លឹបវិញគឺ Messi បានជាប់ឈ្មោះជាកីឡាករដែលបង្ហាញ ចំនួនច្រើនបំផុតរួចទៅហើយគឺទៅដល់៧៥៩ដងហើយយើង...
បរទេស៖ លោក គីម ជុងអ៊ុន បាននិយាយថា វិធានការប្រឆាំងការរាតត្បាតនៃមេរោគកូរ៉ូណា នឹងត្រូវចាត់ទុកជាអាទិភាពលេខមួយរបស់ប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀត នៅក្នុងឆ្នាំនេះ។ លោកបានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្ដាល លើកទី៨នៃបក្សពលកូរ៉េ។ កាសែត Rodong Sinmun បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានមានប្រសាសន៍ថា នៅថ្ងៃមុននោះ ការធ្វើគម្រោងចត្តាឡីស័កបន្ទាន់ ឲ្យមានលក្ខណៈល្អឥតខ្ចោះ គឺជាអាទិភាពលេខ១ នៅក្នុងចំណោមកិច្ចការសំខាន់ៗទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយ កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា មហាសេដ្ឋីពាន់លានលោក Elon Musk និងក្រុមហ៊ុនរបស់លោក Telsa ត្រូវបានគេដឹងថាគឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការ បើកដំណើរការរោងចក្ររបស់ខ្លួនមួយទៀតនៅក្នុងរដ្ឋ ភាគខាងត្បូងនៃប្រទេសឥណ្ឌា Karnataka។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានបញ្ជាក់បែបនេះថា៖ក្រុមហ៊ុនអាមេរិក Telsa នឹងបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងរដ្ឋ Karnataka។សេចក្តីថ្លែងការណ៍នេះត្រូវបាន គេដឹងដែរថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការពង្រឹងសេដ្ឋកិច្ចទៅឲ្យរដ្ឋមួយនេះជាពិសេសពលរដ្ឋរបស់ខ្លួន។ រំលឹកដែរថាកាលពីខែមុនក្រុមហ៊ុនផលិតរថយន្ត Telsa...
ម្ចាស់ផ្ទះ Man City អាចយកបាន៣ពិន្ទងាយៗ ពីការប្រកួតក្នុងនាមជាម្ចាស់ផ្ទះយប់មិញ ជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs ក្នុងលទ្ធផលបញ្ចប់ការប្រកួត៣ទល់នឹង០។ ៣គ្រាប់ដែលជាការស៊ុតបញ្ចូលដោយកីឡាករ Rodri គ្រាប់ដំបូងតាំងតែពីនាទីទី២៣ និង២គ្រាប់ទៀតកើតឡើងនៅតង់ទី២ដោយកីឡាករ Gundogan ទាំង២គ្រាប់គឺនៅនាទីទី៥០និងនាទីទី៦៦។ Man City គ្រប់គ្រងបាល់បានទៅដល់៦១ភាគរយ និងស៊ុតចេញបានទៅដល់១៥គ្រាប់ ទោះបីជាចំគោលដៅតែ៦ដងក្តីចំណែកឯក្រុមភ្ញៀវស៊ុតបានតែ៧ដង ហើយចំគោលដៅ៣ដងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី