ភ្នំពេញ ៖រាជធានីភ្នំពេញដណ្តើមមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងលើប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ...
ភ្នំពេញ៖ខេត្តកណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ ការប្រកួតរៀបចំដោយក្រសួងអប់រំ...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនជិត២ សប្តាហ៍ បន្ទាប់ពីការបំផ្ទុះរថយន្តនៅខាងក្រៅគ្លីនិកសម្ភពមួយនៅ Palm Springs រដ្ឋកាលីហ្វ័រញ៉ាកាលពីខែមុន បានបណ្តាលឲ្យមនុស្សបួននាក់រងរបួស និងខូចខាតផ្នែកខ្លះនៃកន្លែងផ្តល់កំណើត។ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការចាប់ខ្លួនកាលពីថ្ងៃពុធ និងការចោទប្រកាន់លើ លោក Daniel Jongyon Park អាយុ ៣២ ឆ្នាំនៅទីក្រុង Kent...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រកាសថា លោកនឹងស្នើឡើងនូវគោលដៅចំណាយយោធាថ្មី ដែលសរុបចំនួន៥ភាគរយនៃ GDP របស់រដ្ឋសមាជិកនីមួយៗ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅខែមិថុនា នៅទីក្រុងឡាអេដែលជាការកត់សម្គាល់ដែលមានទំហំកើនឡើងយ៉ាងខ្លាំងពីត្រឹមតែ២ភាគរយប៉ុណ្ណោះនៅពេលបច្ចុប្បន្ន។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក ប្រធានាធិបតីអាមេរិក Donald Trump បានទាមទារកាន់តែខ្លាំងឡើងដែលសមាជិកអឺរ៉ុបរបស់ប្លុកនេះចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។ លោកបានចោទពួកគេម្តងហើយម្តងទៀតថាមិនបានទទួលបន្ទុកដោយសមធម៌។ យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការ NATO...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានទទួលឳកាសក្នុងការចុះកុងត្រាទិញយកកីឡាករ Mohammed Kudus របស់ក្លឹប West Ham ប៉ុន្តែក្នុងនោះញញួរធំក៏បានបញ្ជាក់ថាគេត្រូវការកីឡាករម្នាក់មកដោះដូរវិញដែរ។ កីឡាករខ្សែប្រយុទ្ធ Kudus បានក្លាយទៅជាគោលដៅរបស់ក្លឹប Chelsea ជាយូរមកហើយប៉ុន្តែជឿជាក់ថា West Ham ក៏តែងតែបានចិញ្ចឹមចិត្តចង់បានកីឡាករអ្នកចាំទី Robert Sanchez...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករហ្វុតសាលជនជាតិវៀតណាម លោក Tran Dang Thien បានទទួលមរណភាពភ្លាមៗ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ខណៈលោកចូលរួមការប្រកួតកីឡាបាល់ទាត់ក្នុងស្រុក។ កីឡាករ Thien វ័យ ២៥ ឆ្នាំបានដួលនៅលើទីលានដោយខ្លួនឯង កាលពីយប់ថ្ងៃអង្គារ។ មិត្តរួមក្រុមរបស់លោកបានធ្វើការសង្គ្រោះបឋមយ៉ាងឆាប់រហ័ស និងបានអំពាវនាវរកជំនួយផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏លោកមិនអាចរស់ឡើងវិញបានដែរ។...
ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីទទួលបានភ្ញៀវទេចរជនបរទេសចំនួន ១០.១ លាននាក់នៅត្រីមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឲ្យប្រទេសនេះបានក្លាយជាប្រទេសដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ខ្លួន។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ប្រទេសថៃដែលគ្រងតំណែងជើងឯកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាប់ចំណាត់ថ្នាក់លេខ ២វិញ ដោយមានភ្ញៀវទេចរជនបរទេសត្រឹម ៩.៥៥ លាននាក់ តាមពីក្រោយដោយវៀតណាម (៦លាន) និងសិង្ហបុរី (៤.៣១ លាននាក់) ។...
ភ្នំពេញ៖ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវ ព្រមជាមួយពិធិបើកជាផ្លូវការនូវព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEA GUE លើកទី៨ ឆ្នាំ២០២៥ នាថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥នៅពហុកីឡាដ្ឋានជាតិអូរឡាំពិកដែលរៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ព្រមទាំងដៃគូឧបត្ថម្ភនានាប្រមូលថវិកាសប្បុរសធម៌បានរហូតដល់ ១៩៥ លានរៀល។ យោងតាមផេកជាផ្លូវការ UYFC...
បរទេស៖ វែបសាយ Pornhub ដែលជាវេទិកាមាតិកាសម្រាប់មនុស្សពេញវ័យដ៏ធំបំផុតមួយរបស់ពិភពលោក បានគំរាមបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសបារាំង ជុំវិញបទប្បញ្ញត្តិផ្ទៀងផ្ទាត់អាយុដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ដែលវាអះអាងថា ធ្វើឱ្យទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ងាយរងគ្រោះ ការលួចចូល (Hack) និងការលេចធ្លាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់វេទិកានេះគឺ Aylo – ដែលដំណើរការគេហទំព័រមនុស្សពេញវ័យដ៏ពេញនិយមដូចជា RedTube...
តារាឆ្នើមរបស់ក្លឹប Al Nassr និងជាកីឡាករខ្សែប្រយុទ្ធរបស់ក្រុមប៉ទុយហ្គាល់ផង CR7 យប់មិញនេះបានធ្វើរឿងដ៏អស្ចារ្យមួយទៀតដោយអាចជួយឲ្យក្រុមជម្រើសជាតិយកឈ្នះអាល្លឺម៉ង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League។ លទ្ធផល២ទល់នឹង១ជាការវាយបកមកវិញដោយក្រុមជម្រើសជាតិប៉ទុយហ្គាល់ទាំងប្រផិតប្រផោយដោយក្នុងនោះគ្រាប់បាល់ជ័យជំនះនាទីទី៦៨គឺជាគ្រាប់បាល់ធ្វើបានដោយកីឡាករ CR7។ ទោះក្នុងវ័យ៤០ឆ្នាំទៅហើយក្តីកីឡាករ CR7នៅតែធ្វើបានរឿងអស្ចារ្យជាច្រើនដែលកីឡាករវ័យក្មេងមិនអាចធ្វើបានជាក់ស្តែងយប់មិញនេះក៏ជាជ័យជំនះដំបួងក្នុងរយៈពេល២៥ឆ្នាំសម្រាប់ប៉ទុយហ្គាល់ផងដែរក្នុងជ័យជំនះលើក្រុមអាល្លឺម៉ង់។ យប់មិញនេះអាល្លឺម៉ង់គ្របដណ្តប់បានច្រើនជាងប៉ុន្តែឳកាសដែលបានបង្កើតមានចំនួនតិចដោយអាចស៊ុតបានត្រឹមតែ៩ដងនិងចំគោលដៅតែ៥ដងប៉ុណ្ណោះខណៈដែលប៉ទុយហ្គាល់ប៉ុនប៉ងស៊ុតបាន១៧ដងនិងចំគោលដៅ៦ដង៕ ប្រែសម្រួល៖ស៊ុនលី