ព្រុចសែល៖សហភាពអឺរ៉ុបបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរៀបចំផែនការសកម្មភាពដើម្បីជួយដល់វិស័យរថយន្តដែលបានជាប់គាំងនៅតំបន់អឺរ៉ុប ខណៈខ្លួនបានពិភាក្សាជាមួយមេដឹកនាំឧស្សាហកម្មដែលបានបន្លឺសំឡេងរោទិ៍លើការផាកពិន័យការបំភាយឧស្ម័ន និងការប្រកួតប្រជែងរបស់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ សហភាពអឺរ៉ុបកំពុងស្ថិតក្រោមសម្ពាធក្នុងការជួយវិស័យមួយដែលផ្តល់ការងារដល់មនុស្ស ១៣ លាននាក់ និងមានប្រហែល ៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅតំបន់អឺរ៉ុបនេះ ខណៈវាកំពុងស្វែងរកការកែលម្អឡើងវិញនូវភាពប្រកួតប្រជែងដែលយឺតយ៉ាវរបស់ទ្វីបនេះ។ ប្រធានសហភាពអឺរ៉ុប Ursula von der Leyen បាននិយាយដោយសន្យាថា ផែនការសកម្មភាពនៅដើមខែមីនានេះ...
តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Nissan Motor Corp កំពុងកាត់បន្ថយការផលិតនៅរោងចក្រនៅអាមេរិករបស់ខ្លួន និងផ្តល់ការទិញដល់កម្មកររោងចក្រនៅទីនោះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនក្នុងការវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ។ ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Nissan ដែលបានប្រកាសកាលពី ២ ខែមុន ដើម្បីកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់នៅទូទាំងពិភពលោក រួមទាំងប្រទេសចិនផងដែរ បន្ទាប់ពីក្រុមហ៊ុនបានបង្កើនការខាតបង់ប្រចាំត្រីមាសដោយសារតែការលក់ធ្លាក់ចុះ និងសារពើភ័ណ្ឌប៉េងប៉ោង។ ក្រុមហ៊ុនបានបន្តថារោងចក្ររបស់ក្រុមហ៊ុន...
ចិន៖ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន DeepSeek របស់ប្រទេសចិនបានបង្ហាញពីការរកឃើញសម្រាប់កុំព្យូទ័រប្រព័ន្ធ AI ដែលមានតម្លៃថោកបានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft និង Meta បានការពារការចំណាយដ៏ធំដែលពួកគេបាននិយាយថា ជាគន្លឹះក្នុងការរក្សាការប្រកួតប្រជែងលើវិស័យថ្មី។នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times វឌ្ឍនភាពរហ័សរបស់ DeepSeek បានធ្វើឲ្យមានការសង្ស័យអំពីការនាំមុខ ដែលអាមេរិកមានប្រព័ន្ធ AI ជាមួយនឹងម៉ូដែល ដោយខ្លួនអះអាងថា អាចផ្គូផ្គង ឬសូម្បីតែដំណើរការជាងគូប្រជែងលោកខាងលិចក្នុងតម្លៃមួយចំណែក...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបនៅលីគកំពូលប្រេស៊ីល Flamengo នៅតែបន្តសង្ឃឹមថានឹងអាចចរចានាំយកកីឡាករ Jorginho មកចូលរួមក្លឹបនៅមុនទីផ្សារដោះដូរខែមករានេះត្រូវបានបញ្ចប់។ ប្រធានបច្ចេកវិទ្យារបស់ក្លឹបលោក Jose Boto បានបង្ហាញអំពីភាពវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្លឹបដើម្បីផ្ទេរកុងត្រារបស់ Jorginho ហើយមកទល់ពេលនេះវិដេអូទំនាក់ទំនងគ្នារវាងក្លឹបនិងកីឡាករត្រូវបានបង្ហាញជាច្រើនមកហើយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនសូវបានបង្ហាញខ្លួនបានញឹកញាប់នោះទេជូនឈុតធំរបស់ Arsenal ហើយកុងត្រារបស់គាត់ក៏កាន់តែខិតជិតមកដល់ផងដែរនៅត្រឹមចុងរដូវកាលនេះដូច្នេះការចាកចេញគឺជារឿងដែលត្រូវតែធ្វើនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាប្រកាសរៀបចំវគ្គបណ្តុះបណ្តាលថ្មី “គ្រូកីឡាកាយវប្បកម្ម ជំនាន់ទី៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ សូមជូនដំណឹង ឱកាសនេះផ្តល់កីឡាករ-កីឡាការិនី និង អ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ អាចចុះឈ្មោះជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម ។ វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី៣...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដណ្តើមបានតំណែងកំពូលនៅលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនកាលពីត្រីមាសមុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ កន្លងមក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple មិនអាចតដៃបានឡើយ។ យោងតាម Counterpoint Research បានប្រាប់ឲ្យដឹងថា ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង ១៥.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងកំឡុងត្រីមាសដែលស្មើនឹង ១៨.១ភាគរយនៃទីផ្សារ។ ការស្ទុះងើបឡើងវិញរបស់ក្រុមហ៊ុនបានធ្វើតាមបញ្ហាប្រឈមជាច្រើនឆ្នាំដែលបណ្តាលមកពីការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក បានកំណត់ការចូលប្រើប្រាស់របស់វាចំពោះបច្ចេកវិទ្យា...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងត្រូវបានអតិថិនជនប្ដឹងនៅអាមេរិកពីបទលក់នាឡិកាវៃឆ្លាតដែលមានផ្ទុកសារធាតុ “Forever chemicals” ឬ PFAS អាចង្កឲ្យមានជំងឺមហារីក ការទប់ស្កាត់ភាពស៊ាំ និងហានិភ័យផ្សេងទៀតលើអ្នកប្រើប្រាស់នាឡិកា។ នេះបើយោងតាម The Register បាននិយាយថា ពាក្យបណ្តឹងនេះបានដាក់នៅថ្ងៃទី ២១ ខែមករា នៅសង្កាត់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា...
វិធីធ្វើ៖
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD អាចនឹងពិចារណាក្នុងការចូលរួមការប្រកួតប្រជែងដើម្បីចុះកុងត្រាកីឡាករ Mathys Tel ប៉ុន្តែវាគឺអាស្រ័យទៅលើថាតើក្លឹបអាចលក់កីឡាករ Rashford និង Garnacho បានជោគជ័យឬយ៉ាងណា។ កីឡាករយុវជនឆ្នើមរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayern Munich បន្ទាប់ពីបានផ្ទេរមកពីក្លឹប Rennes កាលពីឆ្នាំ២០២២ក្នុងតម្លៃខ្លួន២០លានផោន ប៉ុន្តែបែរជាបានសម្រេចចិត្តថានឹងចាកចេញពីក្លឹប ទៅវិញនៅមុនទីផ្សារដោះដូរបិទនៅរដូវកាលខណៈដែលមានក្លឹប...