The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានយល់ព្រមក្នុងការចំណាយលុយ ប្រមាណជា១២លានផោន ហើយដើម្បីអាចនាំយកកីឡាករ David Datro Fofana ដែលបច្ចុប្បន្នកំពុងលេង ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Molde។ កីឡាករសញ្ជាតិ Ivory Coast រូបនេះក៏បានព្រមព្រៀងទៅលើគ្រប់លក្ខខណ្ឌរបស់ក្លឹប ហើយផងដែរនៅ ចំថ្ងៃបុណ្យខួបកំណើត២០ឆ្នាំរបស់ខ្លួនដែលមានន័យថា ដំណាក់កាលបន្ទាប់គឺត្រូវរងចាំរហូតដល់ពេលមាន ការរៀបចំពេលវេលា សម្រាប់ត្រួតពិនិត្យនិងតេស្តសុខភាពរបស់កីឡាករ...
ដំណឹងនាពេលកន្លងមកធ្លាប់បានបញ្ជាក់ហើយថាកីឡាករ CR7 នឹងអាចចុះកុងត្រាដែលមាន សុពលភាពរយៈពេល២ឆ្នាំ ជាមួយនឹងក្លឹបនៅកាតា Al Nassr ដែលនឹងអាចឲ្យកីឡាករទទួល បានប្រាក់កម្រៃរហូតទៅដល់២០០ លានផោនរៀង រាល់ឆ្នាំ។ កីឡាករ CR7 បានក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួនតាំងតែពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការថានឹងចូល រួមក្លឹបណានៅ ឡើយខណៈដែលពេលចុងក្រោយនេះ The Goal បានអះអាងថាកីឡាករនឹងមិន ចុះកុងត្រាត្រឹមតែ២ឆ្នាំ ជាមួយនឹងAl...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បាននឹងកំពុងមានទំនុកចិត្តកាន់ តែខ្លាំងថានឹងអាចចុះកុងត្រានាំយកកីឡាករឆ្នើម Jude Bellingham មករួមក្លឹបឲ្យបាននៅរដូវក្តៅខាងមុខនេះ ខណៈដែលក៏មានក្លឹបធំៗមិនតិចនោះដែរដែលកំពុង ចង់បានកីឡាករអង់គ្លេសនេះដូចគ្នា។ Real Madrid បានប្រជែងយ៉ាងខ្លាំងជាមួយនឹងក្លឹបហង្សក្រហម Liverpool ដើម្បីនាំយកកីឡាករឆ្នើមរូបនេះពីក្លឹប Dortmund ហើយក្នុងនោះសូម្បីតែ Chelsea និងក្លឹប Man...
ប៉ារីស៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់បារាំងចង់តាមដាន អ្នកប្រើបណ្ដាញសង្គមដែលដាក់គោលដៅលើកីឡាករ ជម្រើសជាតិមួយចំនួនជាមួយនឹងការបញ្ចេញមតិរើស អើងជាតិសាសន៍ បន្ទាប់ពីបារាំងចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup។ សហព័ន្ធបាននិយាយកាល ពីថ្ងៃអង្គារថា កីឡាករមួយចំនួនត្រូវបានរងការវាយ ប្រហារដោយការរិះគន់ការរើស អើងជាតិសាសន៍ និងការស្អប់ខ្ពើមមិនអាចទទួលយកបាននៅលើបណ្តាញសង្គម ហើយថា ខ្លួនគ្រោងនឹង ដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកដែលបង្ហោះការរំលោភបំពាន។ សហព័ន្ធបាល់ទាត់បារាំងថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអាកប្បកិរិយាមិនអាចអត់ឱនបាន និងការបំពាន ទាំងនេះ។...
ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នយ៍តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រភេទកីឡាចំបាប់នៅសាលប្រជុំធំនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ លោក ខេស៊ី បាណេតបានមានប្រសាសន៍ថា តាងនាមលោក វ៉ាត់...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កម្មវិធី TikTok ជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកនយោបាយហាក់ដូចជាមានឆន្ទៈក្នុងការសម្រេចចិត្តដកខ្លួនចេញពីស្មាតហ្វូនរបស់ពលរដ្ឋរបស់ពួកគេ។ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មិនយល់ស្របច្រើនប៉ុន្មានថ្ងៃនេះ ប៉ុន្តែបានចូលរួមកម្លាំងដើម្បីបង្ហាញច្បាប់ទ្វេភាគីដែលនឹងហាមឃាត់ TikTok នៅទូទាំងសហរដ្ឋអាមេរិក។ តំណាងភាគីទាំងសងខាងនៃការបែងចែកនយោបាយនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាបាននិយាយប្រឆាំងនឹងអ្វីដែលពួកគេយល់ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ក្តីបារម្ភទាំងនោះត្រូវបានឆ្លុះបញ្ចាំងលើច្បាប់បានបង្ហាញដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ Marco Rubio ដែលនឹងរារាំងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលនៃប្រទេសចិន និងប្រទេសបរទេសអរិភាពផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ីផងដែរ។...
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកស្រី Christine Lambrecht បានឲ្យដឹងថា សភាអាល្លឺម៉ង់ បានអនុម័តកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ជាផ្នែកនៃគម្រោងលទ្ធកម្មយោធា ដែលមានតម្លៃ ១៣ ពាន់លានអឺរ៉ូ (១៤ ពាន់លានដុល្លារ)។ គណៈកម្មាធិការថវិការបស់សភា បានអនុម័តការទិញនេះ រួមទាំងទឹកប្រាក់ចំនួន ១០ពាន់លានអឺរ៉ូសម្រាប់យន្តហោះ F-35 ក៏ដូចជាមូលនិធិសម្រាប់ការទិញវិទ្យុឌីជីថល...
អាមេរិក៖យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បើកកម្មវិធី App Stores ខាងក្រៅដើម្បីអនុលោមតាមច្បាប់ទីផ្សារឌីជីថល ក្រុមហ៊ុនដូចជា Amazon និង Microsoft អាចតាមទ្រឹស្ដីនាំ Stores របស់ពួកគេទៅកាន់ iPhone និង iPad បានដែរយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ Apple គ្រោងនឹងអនុញ្ញាតឲ្យមានហាងកម្មវិធី App Stores...
សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពា រកុមារអង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិតនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបាន ចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាព នៃឧក្រិដ្ឋកម្មឌីជីថល នៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ ស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។...
គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថាស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។ លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះគឺជាបច្ចេកទេសមួយ...