ដូហា៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមរបស់ក្រូអាតមានកីឡាករតែ២ឬ៣នាក់ប៉ុណ្ណោះលេចធ្លោនាំទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ដែលជាជើងឯករងទៅប្រទេសបារាំង ប៉ុន្តែ Luka Modric កំពុងផ្គាប់ចិត្តពេលវេលាដើម្បីក្លាយជាកីឡាករមួយក្នុងចំណោមកីឡាករមួយចំនួនតូចនោះ។ ខ្សែបម្រើ Real Madrid វ័យ ៣៧ ឆ្នាំរូបនេះបានធ្វើការដោយមិននឿយហត់ពេញ ៩០ នាទីនៃលទ្ធផលស្មើ ០-០ ជាមួយបែលហ្ស៊ិកកាលពីថ្ងៃព្រហស្បតិ៍ដោយបានកក់កៅអីរបស់ក្រូអាតវគ្គ ១៦ ក្រុមចុងក្រោយដែលពួកគេត្រូវជួបជាមួយជប៉ុននៅថ្ងៃចន្ទ។...
បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការពន្យល់ថាក្រុមយោធាមកពីប្រទេសរុស្សី និងប្រទេសបេឡារូស កំពុងចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នា ដែលអាច នឹងក្លាយទៅជាអង្គភាពយោធា មួយរួមគ្នាប្រយុទ្ធនៅក្នុងសមរភូមិ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានធ្វើឡើងនៅចំពេលដែលប្រទេសបេឡារូស កំពុងមានភាពតានតឹងខ្លាំងជាមួយនឹងលោកខាងលិចចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងនៅចំពេលដែលមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួង ការពារជាតិរបស់ប្រទេសរុស្សី Sergey Shoigu នៅក្នុងរដ្ឋធានី Minsk។ លោក Lukashenko បានថ្លែងបែបនេះថា៖ថ្ងៃនេះ យើងកំពុងរៀបចំកងកម្លាំងយោធារួមគ្នាមួយ។...
ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយចាប់ផ្តើមដំណើរការបានជាច្រើនប្រកួតមកហើយដូចជាយប់មិញនេះ បារាំង និងអង់គ្លេសគឺត្រូវបានគេមើលឃើញថាអាចឡើងទៅវគ្គ៨ក្រុម ចុងក្រោយយ៉ាងងាយស្រួលរួចទៅហើយ។ យប់នេះក៏មានការប្រកួតគូផ្សេងរវាងជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិក្រូអាតផងដែរខណៈដែលលទ្ធភាពនៃការយកជ័យជំនះរបស់សាំម៉ូរ៉ៃមានត្រឹមតែ២៤ ភាគរយហើយក្រូអាតក្រុមខ្លាំងនៅអឺរ៉ុបមានភាគរយឈ្នះច្រើនដល់ទៅ៤៧ភាគរយ។ ការប្រកួតលើកនេះគឺជាជំនួបលើកទី៣ហើយនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់គិតចាប់តាំងពីឆ្នាំ១៩៩៨ ម្តងនិងឆ្នាំ២០០៦ ម្តងដោយជប៉ុនមិនអាចយកឈ្នះក្រូអាត ឬសូម្បីតែស៊ុតបាន១គ្រាប់ណាឡើយទាំងពីរលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី
អង់គ្លេសយប់មិញនេះធ្វើបានល្អខ្លាំងបំផុតក្នុងវគ្គ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានយកឈ្នះសេនេហ្គាល់ក្នុង លទ្ធផលយ៉ាងចាស់ដៃដល់ទៅ៣គ្រាប់ទល់នឹង០ ក្នុងនោះសេនេហ្គាល់ស៊ុតចំគោលដៅបានតែមួយដងគត់។ Henderson ស៊ុតបាន១គ្រាប់ ដំបូងនៅនាទីទី៣៨ ដែលជាការបញ្ចូនបាល់បានយ៉ាងល្អដោយកីឡាករ Bellingham ហើយការប្រកួតបន្តអូសបន្លាយដល់ចង់តង់ទី១នាទី ទី៤៥ បូក៣ ទើបកីឡាករខ្សែប្រយុទ្ធ Harry Kane អាចបន្ថែមបាន១គ្រាប់ទៀត។ ការប្រកួតចូលទៅដល់តង់ទី២នាទី ទី៥៧កីឡាករ ខ្សែប្រយុទ្ធ Saka អាចបន្ថែមបាន១គ្រាប់...
ប៉ូឡូញទីបំផុតក៏នឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរហើយក្រោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយប៉ះនឹងក្រុមខ្លាំងបារាំងកាលពីយប់មិញនេះក្នុងលទ្ធផល៣ទល់នឹង១។ ១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤៤ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបអាចមានគ្រាប់បាល់ថ្មី ដោយកីឡាករខ្សែប្រយុទ្ធ Mbappe នាទីទី៧៤និងមួយគ្រាប់ទៀតដោយកីឡាករ Mbappe ដដែលនៅនាទីទី៩០បូក១។ ប៉ូឡូញតាមវិញបាន១គ្រាប់គិតនៅនាទីទី៩០បូក៩បញ្ចប់ការប្រកួតទៅហើយដោយកីឡាករខ្សែប្រយុទ្ធ Lewandowski បញ្ចប់ការប្រកួតមុនត្រឡប់ទៅប្រទេសវិញ។ ប្រែសម្រួល៖ស៊ុនលី
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា អវកាសយានិក៣នាក់ស្ថិតនៅក្នុងបេសកកម្ម Shenzhou XIV បានវិលត្រឡប់មកផែនដីវិញកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបេសកកម្មរយៈពេល៦ខែបានបញ្ចប់ការប្រមូលផ្តុំក្នុងគន្លងនៃស្ថានីយអវកាស Tiangong ។ យន្តអវកាសដែលផ្ទុកនាវិករួមមានវរសេនីយ៍ឯក Chen Dong មេបញ្ជាការបេសកកម្ម វរសេនីយឯក Liu Yang និងវរសេនីយ៍ឯក Cai Xuzhe បានចុះមកផែនដីនៅកន្លែងចុះចត Dongfeng នៅវាលខ្សាច់ Gobi...
ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តចំនួន ៤៣៥.១៣២ គ្រឿងក្នុងប្រទេសចិនវិញ ដោយសារបញ្ហាផ្នែកទន់អាចបណ្តាលឲ្យភ្លើងកន្ទុយមិនភ្លឺ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារថា ការប្រមូលមកវិញរួមមានរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ...
ទីក្រុងសៀងហៃ៖នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាល ក្រុងកាលពីរសៀលថ្ងៃអាទិត្យ បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃច័ន្ទតទៅ ទីក្រុងសៀងហៃនឹងលែង តម្រូវឲ្យអ្នកដំណើរធ្វើតេស្ដិ៍អាស៊ីតនុយក្លេអ៊ីកអវិជ្ជមាន ដើម្បីធ្វើដំណើរតាមមធ្យោបាយសាធារណៈ រួមទាំងឡានក្រុង និងរថភ្លើងក្រោមដីយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ច្បាប់ដូចគ្នានេះក៏ត្រូវបានអនុវត្តចំពោះធាតុ នៃទីធ្លាក្រៅសាធារណៈដូចជាសួនឧទ្យាន។ ទីក្រុងសៀងហៃគឺជាទិសដៅថ្មីបំផុតដើម្បីចូលរួមជាមួយទីក្រុងធំៗ ផ្សេងទៀតរបស់ប្រទេសចិន ដើម្បីទទួលយកការបង្កើន ប្រសិទ្ធភាពនៃវិធានការបង្ការ និងគ្រប់គ្រង COVID-19 ដើម្បីនាំជីវិត និងការងារត្រឡប់ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីទីក្រុងប៉េកាំង ក្វាងចូវ និងឆុងឈីង។...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សីបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលថ្មីមួយនៅឯកន្លែងបាញ់ Sary Shagan របស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះប្រព័ន្ធដែលត្រូវបានសាកល្បងថា “ប្រព័ន្ធការពារប្រឆាំងមីស៊ីលគឺស្ថិតនៅក្នុងសេវាកម្មជាមួយកងកម្លាំងអាកាស និងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស”។ ឧត្តមសេនីយទោ...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមានការខឹងសម្បារចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយបានលើកហេតុផលថាទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ទុនលើជម្លោះអ៊ុយក្រែននិងបញ្ហាសេដ្ឋកិច្ចរបស់ប្លុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មានបាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលចំណេញច្រើនជាងគេពីជម្លោះ ដោយសារតែ “ពួកគេលក់ហ្គាសកាន់តែច្រើន និងតម្លៃកាន់តែខ្ពស់ ហើយក៏ដោយសារតែពួកគេលក់អាវុធកាន់តែច្រើន” ផងដែរ ។...