ក្រុងប៉េកាំង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា តុលាការក្រុងប៉េកាំងបានកាត់ទោសតារាចម្រៀងជនជាតិកាណាដា-ចិន និងជាអតីតសមាជិកក្រុម EXO លោក Kris Wu ឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំជាផ្លូវការហើយ។ ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីរកឃើញថា លោកមានទោសពីបទរំលោភសេពសន្ថវៈ និងរៀបចំពិធីជប់លៀង ហើយលោកនឹងត្រូវនិរទេសចេញពីប្រទេសចិនទំនងជាបន្ទាប់ពីជាប់ពន្ធនាគារ។ លោក Kris ត្រូវបានរកឃើញថា...
ឥណ្ឌូនេស៊ី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី នៅដើមសប្តាហ៍នេះបានកើនឡើងដល់៣១០នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបាក់ដី ។ មនុស្សយ៉ាងតិច២៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ។ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងលិចកោះជ្វា អ្នកស្រុកបានប្រមូលផ្តុំគ្នានៅជិតវិហារអ៊ីស្លាមដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់ការអធិស្ឋានកាលពីថ្ងៃសុក្រ ។ អ្នកផ្សេងទៀតបានធ្វើការអធិស្ឋានរួមជាមួយនឹងអ្នកជួយសង្គ្រោះនៅក្នុងតង់នៅមជ្ឈមណ្ឌលជម្លៀសខ្លួន ។ លោក Henri...
បរទេស៖ ពិព័រណ៌ការពារអន្តរជាតិវៀតណាមដែលនឹងប្រារព្ធឡើងនៅទីក្រុងហាណូយខែក្រោយ បានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន ២៩ រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រកាសព័ត៌មានលម្អិតអំពីពិព័រណ៍នៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ឯក Nguyen Viet Hung អគ្គស្នងការរងនយោបាយនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បាននិយាយថា ក្រុមហ៊ុនក្នុងស្រុក និងបរទេស...
គៀវ៖ អ៊ុយក្រែនបានក្លាយជាកន្លែងងងឹតមួយនៅលើពិភពលោកនៅពេលយប់ រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក Nasa ខណៈដែលការបាញ់មីស៊ីលរុស្ស៊ីម្តងហើយម្តងទៀតធ្វើឲ្យបណ្តាញថាមពលរបស់ប្រទេសនេះខូចខាតស្ទើទាំងស្រុង។ រូបភាពដែលថតចេញពីលំហ បង្ហាញអ៊ុយក្រែនក្នុងភាពងងឹតទាំងស្រុង ហ៊ុំព័ទ្ធដោយចំណុចភ្លឺដែលមកពីប្រទេសផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ចាប់តាំងពីខែតុលា រុស្ស៊ី បានចាប់ផ្តើមការវាយប្រហារជាប្រចាំ ដោយមានគោលបំណងបំផ្លាញបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ កាលពីម្សិលមិញនេះ មានការចុះផ្សាយផងដែរថា ប្រព័ន្ធថាមពលអ៊ុយក្រែនជិតដួលរលំហើយ ក្រោយការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត...
កូរ៉េ៖ មុននេះបន្តិច មានសេចក្តីរាយការណ៍ថា តារាសម្តែងលោក Oh Young Soo ក្នុងរឿង Squid Game បច្ចុប្បន្នមានអាយុ ៧៨ ឆ្នាំ ធ្លាប់ត្រូវបានចោទប្រកាន់ថា បានប៉ះនារីម្នាក់មិនសមរម្យកាលពីឆ្នាំ ២០១៧បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។ ទោះបីជាលោកបានបដិសេធរាល់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោកក៏ដោយ ប៉ុន្តែលោក Oh Young...
អង់គ្លេស៖របាយការណ៍ថ្មីមួយបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅអឺរ៉ុបលើសពី ២0,000នាក់ ត្រូវបានកត់ត្រានៅប្រទេសបារាំង អាល្លឺម៉ង់ អេស្បាញ និងចក្រភពអង់គ្លេសក្នុងអំឡុងពេលរលកកម្ដៅនៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្លាប់លើសគឺជាចំនួននៃការស្លាប់លើសពីអ្វីដែលរំពឹងទុកនៅក្រោមលក្ខខណ្ឌដោយផ្អែកលើទិន្នន័យប្រវត្តិសាស្រ្ត និងពីមូលហេតុទាំងអស់។ រដូវក្តៅនេះគឺក្តៅបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រា ដោយសាររលកកម្ដៅ និងគ្រោះរាំងស្ងួតដែលអូសបន្លាយយូរមានន័យថា កម្រិតខ្ពស់កាលពីមុនគឺលើសពី ០.៤ អង្សាសេ ។ ចក្រភពអង់គ្លេសក៏មានអារម្មណ៍ថា មានសីតុណ្ហភាពលើសពី ៤០ អង្សាសេ ជាលើកដំបូងដែលជាការលោតផ្លោះដ៏ធំលើសកំណត់ត្រាមុន...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេសអាចនឹងស្ថិតក្នុងឃ្លាំងសម្រាប់រដូវផ្តាសាយធ្ងន់ធ្ងរបន្ទាប់ពីអូស្ត្រាលីជាធម្មតាធ្វើជាអ្នកព្យាករណ៍សម្រាប់អឌ្ឍគោលខាងជើងបានរងគ្រោះអាក្រក់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ តួលេខបង្ហាញរួចហើយថា មានមនុស្សនៅមន្ទីរពេទ្យមានជំងឺផ្ដាសាយច្រើនជាងពេលនេះកាលពីឆ្នាំមុន១០ដង។ មេដឹកនាំ NHS បានព្រមានថា ប្រទេសនេះកំពុងប្រឈមមុខនឹងការគំរាមកំហែង ៣ដងនៃ មេរោគCOVID ផ្តាសាយ និងតម្រូវការកំណត់ត្រាលើសេវាបន្ទាន់ និងសង្គ្រោះបន្ទាន់ចំពេលមានសម្ពាធលើបុគ្គលិក។ តើរោគសញ្ញានៃជំងឺគ្រុនផ្តាសាយមានអ្វីខ្លះ? រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ រួមមាន សីតុណ្ហភាពខ្ពស់ ឈឺក្បាល អស់កម្លាំង និងក្អកស្ងួត...
បរទេស៖ក្រុមមន្ត្រីប៉ូលីសនៅក្នុងទីក្រុង San Francisco ត្រូវបានគេដឹងថាបានធ្វើការស្នើសុំផ្លូវច្បាប់ រួចរាល់ហើយក្នុងការអាចមានសិទ្ធដាក់ពង្រាយកងកម្លាំងរ៉ូបូត ប្រយុទ្ធដែលមានបំពាក់អាវុធផងដើម្បីប្រឆាំងជាមួយនឹងឧក្រិដ្ឋជន។ ក្រុមប៉ូលីសដែលបានដាក់សំណើររួចរាល់ទៅកាន់សាលាក្រុងចំពោះ ការប្រើប្រាស់រ៉ូបូត SFPD ដែលជាប្រភេទរ៉ូបូតឌីសាញឡើងដំបូងក្នុងគោលបំណងសម្រាប់តែកិច្ចការងារដោះគ្រាប់បែក និងឃ្លាំមើលប៉ុណ្ណោះប៉ុន្តែនៅពេលនេះគេអាចកែច្នៃវាទៅជារ៉ូបូតសម្រាប់បង្ក្រាបករណីឧក្រិដ្ឋជនឃោរឃៅជាមួយនឹងអាវុធដែលបំពាក់ជាមួយផងដែរ។ នៅក្នុងឯកសារដែលជាផែនការក្នុងការប្រើប្រាស់ SFPD បានបញ្ជាក់ថារ៉ូបូតនេះនឹងអាចប្រើប្រាស់បាននូវគ្រប់ប្រភេទអាវុធដោយស្វ័យប្រវត្តិប៉ុន្តែក្នុងករណីដែលជាបេសកកម្មដែល គ្រោះថ្នាក់បំផុតប៉ុណ្ណោះត្រូវបានអនុញ្ញាតិដើម្បីអាចកាត់បន្ថយការបាត់បង់ជីវិត សមាជិកប៉ូលីសឬពលរដ្ឋស៊ិវិល៕ ប្រែសម្រួល៖ស៊ុនលី
ម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ពិភពលោកប្រទេសកាតា នឹងត្រូវបង្ហាញខ្លួននៅក្នុងជំនួបទី២របស់ខ្លួនក្នុងពូល A ជាមួយនឹង ជម្រើសជាតិសេនេហ្គាល់ដែលជាក្រុមអត់ទាន់មានពិន្ទុដូចគ្នា។ កាតាត្រូវបានគេព្យាករណ៍ថាមានសង្ឃឹមឈ្នះត្រឹមតែ១៧ភាគរយប៉ុណ្ណោះក្នុងការប្រកួតនេះខណៈដែលសេនេហ្គាល់មានទៅដល់៥៨ភាគរយ ហើយលទ្ធភាពស្មើមាន២៥ភាគរយ។ គួរឲ្យដឹងដែរថាកាតាប្រកួតដំបូងចាញ់អេក្វាឌ័រក្នុងលទ្ធផល២ទល់នឹង០ខណៈដែលសេនេហ្គាល់ចាញ់ហូឡង់ក្នុងលទ្ធផល២ទល់នឹង០ដូចគ្នាកាលពីប្រកួតដំបូង៕ ប្រែសម្រួល៖ស៊ុនលី
ប្រកួតយប់មិញប៉ទុយហ្គាល់គ្រប់គ្រងបាល់បានទៅដល់៦២ភាគរយនៃការប្រកួតខណៈដែលគូប្រជែងជម្រើសជាតិហ្គាណាអាចធ្វើបានត្រឹមតែ៣៨ភាគរយហើយស៊ុតចេញពី៩ដងនិងចំគោលដៅ៣ដងប៉ុណ្ណោះខណៈដែលប៉ទុយហ្គាល់ស៊ុតបាន១១ដងចំគោលដៅ៥ដង។ គ្រាប់បាល់នៅតង់ទី១មិនមានកើតឡើងឡើយរហូតដល់តង់ទី២ទើបកីឡាករ CR7 ទទួលបានបាល់ពិន័យ១១ម៉ែត្រជាគ្រាប់បាល់ដំបូងនៅនាទីទី៦៥។ហ្គាណាបានតាមពីក្រោយមកវិញនៅនាទីទី៧៣ដោយកីឡាករ Aywe ប៉ុន្តែមិនបានប៉ុន្មានផង Felix ស៊ុតបាន១គ្រាប់វិញឲ្យប៉ទុយហ្គាល់នាំមុខសាជាថ្មី។ នៅនាទីទី៨០កីឡាករ Leao បន្ថែមបាន១គ្រាប់ទៀតឲ្យប៉ទុយហ្គាល់នាំមុខមុខដល់ទៅ៣ទល់នឹង១តែដល់នាទីទី៨៩កីឡាករ Bukan ស៊ុតតាមបាន១គ្រាប់វិញឲ្យហ្គាណាធ្វើឲ្យបញ្ចប់លទ្ធផលប៉ទុយហ្គាល់បាន៣គ្រាប់ហើយហ្គាណាមាន២គ្រាប់។ ប៉ទុយហ្គាល់រកបាន៣ពិន្ទុឈរនៅកំពូលតារាងមាន៣ពិន្ទុ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ និងកូរ៉េខាងត្បូងនៅលេខរៀងទី២និងលេខរៀងទី៣ មាន១ពិន្ទុ ដូចគ្នាក្រោយបានត្រឹម ប្រកួតស្មើគ្នាយប់មិញនេះដែរហើយហ្គាណានៅបាតតារាង៕ ប្រែសម្រួល៖ស៊ុនលី